19/06/2026
«ស្គាល់ឫសគល់ប្រវត្តិសាស្ត្រ ដើម្បីកសាងអនាគតដ៏រឹងមាំ» 📚
ការសិក្សាមុខវិជ្ជាប្រវត្តិវិទ្យា មិនមែនត្រឹមតែជាការទន្ទេញចាំឆ្នាំ ឬព្រឹត្តិការណ៍នោះទេ ប៉ុន្តែវាជាការបើកទ្វារឱ្យប្អូនៗសិស្សានុសិស្សបានឈ្វេងយល់ សិក្សាស្រាវជ្រាវ និងវិភាគពីដំណើរវិវត្តន៍នៃសង្គមជាតិ និងពិភពលោក។
🗺️ តាមរយៈការរៀនសូត្រជាមួយរូបភាព ផែនទី និងការពិភាក្សាយ៉ាងផុសផុលក្នុងថ្នាក់ ជួយឱ្យប្អូនៗ៖
-បណ្តុះស្មារតីស្រឡាញ់ និងថែរក្សាអត្តសញ្ញាណជាតិ
-អភិវឌ្ឍការគិតបែបស៊ីជម្រៅ និងការពិចារណា (Critical Thinking)
-ដកស្រង់មេរៀនល្អៗពីអតីតកាលមកអភិវឌ្ឍខ្លួនសម្រាប់ថ្ងៃអនាគត
-----------------------------------------
AYLA - Soaring Yet Rooted