21/06/2026
+++++English below+++++
📌 សកម្មភាពចុះត្រួតពិនិត្យតាមដានសកម្មភាពរបស់និស្សិតដែលចុះហាត់ការ និងសរសេរសារណាបទ លើប្រធានបទស្រាវជ្រាវទាក់ទងនឹងសហគមន៍ក្រោមការគាំទ្រដោយ អង្គការសហពន្ធ័សហកររ៉ាយអៃសិនអាឡឺម៉ង់ (DGRV)
ចាប់ពីថ្ងៃទី១៥ ដល់ទី១៧ ខែមិថុនា ឆ្នាំ២០២៦ លោក ឈី សុធា ព្រឹទ្ធបុរសរង និង កញ្ញា ឆេង ដារ៉ាន់ ជំនួយការ នៃមហាវិទ្យាសេដ្ឋកិច្ចកសិកម្ម និងអភិវឌ្ឍន៍ជនបទ នៃ សាកលវិទ្យាល័យភូមិន្ទកសិកម្ម RUA - Royal University of Agriculture (RUA) និងបុគ្គលិកនៃអង្គការ DGRV ចំនុន៥រូបបាន ចុះត្រួតពិនិត្យតាមដានសកម្មភាពរបស់និស្សិតដែលចុះហាត់ការអនុវត្តការងារ និងសរសេរសារណានៅសហគមន៍នេសាទត្រពាំងសង្កែ សហគមន៍នេសាទត្រពាំងរពៅ សហគមន៍នេសាទកំពង់សាមគ្គី និងសហគមន៍កសិកម្មដំណាំធុរេនទឹកឈូ ក្នុងខេត្តកំពត។
សកម្មភាពនេះមានគោលបំណង គឺដើម្បីលើកកម្ពស់ការសិក្សាបែបអនុវត្ត ជំរុញការស្រាវជ្រាវ និងពង្រឹងសមត្ថភាពនិស្សិតក្នុងការភ្ជាប់ចំណេះដឹងទ្រឹស្តីទៅនឹងបរិបទការងារជាក់ស្តែង។ តាមរយៈបទពិសោធន៍នេះ និស្សិតអាចបន្ថែមជំនាញវិជ្ជាជីវៈ សមត្ថភាពវិភាគ និងការរៀបចំសារណាឱ្យកាន់តែមានគុណភាព និងប្រសិទ្ធភាព។
មហាវិទ្យាល័យសូមកោតសរសើរ និងលើកទឹកចិត្តដល់និស្សិតទាំងអស់ ដែលបានខិតខំប្រឹងប្រែងក្នុងការសិក្សា ស្រាវជ្រាវ និងអភិវឌ្ឍសមត្ថភាពរបស់ខ្លួនឱ្យកាន់តែប្រសើរឡើង។
——-
Monitoring and follow-up activities of students who were doing internships and thesis research related to the Agricultural Cooperative (MAC) and Agricultural Cooperative (AC) under the support of DGRV.
From June 15 to 17, 2026, Mr. Sothea Chhy, Vice-dean, and Ms. Chheng Daran, Project Assistant of the Faculty of Agricultural Economics and Rural Development, AERD RUA and staff members of DGRV monitored the activities of students who were conducting the internships and thesis research at the Trapeang Sangke Fishing Community, Trapeang Rapov Fishing Community, Kampong Samaki Fishing Community and Teuk Chhou Durian Agricultural Cooperative in Kampot Province.
This activity aims to promote practical learning, promote research and strengthen students' ability to connect theoretical knowledge to practical work contexts. Through this experience, students can improve their professional skills and analytical skills and prepare thesis more efficiently and effectively.
The faculty would like to appreciate and encourage all students who have made efforts in studying, researching and developing their abilities to be better.