Department of Chemistry, RUPP

Department of Chemistry, RUPP Education, Chemistry, Undergraduate School, Science

ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ សូមប្រសិទ្ធិពរជ័យ ដល់លោកគ្រូ អ្នកគ្រូ ព្រមទាំងប្អូនៗនិស្សិតនៃដេប៉ាតឺ...
12/04/2026

ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ សូមប្រសិទ្ធិពរជ័យ ដល់លោកគ្រូ អ្នកគ្រូ ព្រមទាំងប្អូនៗនិស្សិតនៃដេប៉ាតឺម៉ង់គីមី សូមជួបប្រទះតែសេចក្ដីសុខ សុភមង្គល និងធ្វើដំណើរទៅទីជិត ទីឆ្ងាយប្រកបដោយសុវត្ថិភាព

#ដេប៉ាតឺម៉ង់គីមី

សូមគោរពថ្លែងអំណរគុណលោកគ្រូ អ្នកគ្រូ! តាំងនាមឲ្យលោកគ្រូអ្នកគ្រូក្នុងដេប៉ាតឺម៉ង់ និស្សិត និងអតីតនិស្សិតគ្រប់ជំនា់ សូមគោរពថ...
15/02/2026

សូមគោរពថ្លែងអំណរគុណលោកគ្រូ អ្នកគ្រូ!

តាំងនាមឲ្យលោកគ្រូអ្នកគ្រូក្នុងដេប៉ាតឺម៉ង់ និស្សិត និងអតីតនិស្សិតគ្រប់ជំនា់ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោកគ្រូសាស្រ្តាចារ្យ ជ័យ ថាវី ប្រធានដេប៉ាតឺម៉ងគីមី ដែលបានដឹកនាំ បណ្តុះបណ្តាល និងគាំទ្រការងារសិក្សា និងការស្រាវជ្រាវរបស់បុគ្គលិក និងនិស្សិតទាំងអស់ដោយមិនខ្លាចនឿយហត់។ ក៏ដូចជាសូមគោរពអរគុណជូនចំពោះ លោកគ្រូសាស្រ្តាចារ្យ ម៉ី សុវឌ្ឍី ជួន សុវណ្ណា គុជ ហ៊ួត ហេង សាវឿន កែ គន្ធមាលា) ដែលបានប្រើប្រាស់កម្លាំងកាយចិត្ត ពេលវេលា និងចំណេះដឹងដ៏មានតម្លៃ ក្នុងការបង្រៀន បណ្តុះបណ្តាល និងបង្ហាត់បង្ហាញជំនាញដល់សិស្សនិស្សិតជាច្រើនជំនាន់។ ស្នាដៃ និងគុណបំណាច់របស់លោកគ្រូ នឹងតែងតែស្ថិតស្ថេរ ក្នុងចិត្តសិស្ស និងមិត្តរួមការងារ ជានិច្ច។

សូមគោរពជូនពរ លោកគ្រូ និងអ្នកគ្រូដែលចូលនិវត្តន៍ ទាំងអស់ សូមទទួលបានសុខភាពល្អ កម្លាំងមាំមួន សុភមង្គលក្នុងគ្រួសារ និងជោគជ័យគ្រប់ភារកិច្ច។

សូមអរគុណយ៉ាងជ្រាលជ្រៅ

#ដេប៉ាតឺម៉ង់គីមី

ការប្រកួតបាល់ទាត់ហ្វូតសាលដេប៉ាតឺម៉ង់គីមីបានបញ្ចប់ជាស្ថាពរសម្រាប់លទ្ធផលពានរង្វាន់បាល់ទាត់ហ្វូតសាល DoC Futsal Cup 2026 សូម...
08/02/2026

ការប្រកួតបាល់ទាត់ហ្វូតសាលដេប៉ាតឺម៉ង់គីមីបានបញ្ចប់ជាស្ថាពរ
សម្រាប់លទ្ធផលពានរង្វាន់បាល់ទាត់ហ្វូតសាល DoC Futsal Cup 2026
សូមចូលរួមអបអរសាទរសម្រាប់ក្រុម

1. ក្រុមម្ចាស់ជើងឯក គឺ នុយក្លេអូភីល FC
2. ក្រុមជើងឯករង គឺ ក្រុមសម្ពន្ធ័កូវ៉ាឡង់គីមី FC
3. ក្រុមលេខបី គឺ ក្រុម អេឡិចត្រូភីល FC

ជាចុងក្រោយសូមអរគុណដល់និស្សិត​ និងអតីតនិស្សិតគីមីទាំងអស់ ព្រមទាំងលោកគ្រូ អ្នកគ្រូនៅក្នុងដេប៉ាតឺម៉ង់ដែលបានចូលរួមគាំទ្រ និងឧបត្ថម្ភដើម្បីកម្មវិធីនេះអាចដំណើរការទៅមុខបាន ក៏ដូចសូមអរគុណដល់ក្រុមហ៊ុនទឹកបរិសុទ្ធវីតាល់ ដែលបានចូលរួមសហការឧបត្ថម្ភដល់កម្មវិធី



#ដេប៉ាតឺម៉ង់គីមី

សួស្ដីប្អូនៗនិស្សិតកំពុងសិក្សា និងអតីតនិស្សិតដែលបានបញ្ចប់ការសិក្សានៃដេប៉ាតឺម៉ង់គីមីឲ្យបានជ្រាបថា ដេប៉ាតឺម៉ង់គីមី នឹងមានក...
31/01/2026

សួស្ដីប្អូនៗនិស្សិតកំពុងសិក្សា និងអតីតនិស្សិតដែលបានបញ្ចប់ការសិក្សានៃដេប៉ាតឺម៉ង់គីមីឲ្យបានជ្រាបថា ដេប៉ាតឺម៉ង់គីមី នឹងមានការរៀបចំការប្រកួតបាល់ទាត់ហ្វូតសាលដេប៉ាតឺម៉ង់គីមីប្រចាំឆ្នាំ ដែលប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី 08 ខែកុម្ភៈ ឆ្នាំ 2026 ខាងមុខនេះ
គោលបំណងនៃការរៀបចំការប្រកួតនេះឡើងដើម្បីរឹតចំណងមិត្តភាពរវាងនិស្សិត និងអតីតនិស្សិតនៃដេប៉ាតឺម៉ង់គីមី ក៏ដូចជាការរៃអង្គាសថវិកាដើម្បីឧបត្ថម្ភជួយដល់អតីតនិស្សិតគីមី ដែលកំពុងបម្រើការជា ទាហានជួរមុខការពារបន្ទាត់ព្រំដែន

ដូចនេះសូមចូលរួមទស្សនាដោយសេរី និងគាំទ្រដល់ក្រុមបាល់ទាត់របស់ពួកយើង ដែលការប្រកួតចាប់ផ្ដើមពីម៉ោង 7 ព្រឹក រហូតដល់ម៉ោង 11:30 ព្រឹក ដូចបានភ្ជាប់ជាមួយតារាងកាលវិភាគប្រកួត នៅទីលានបាល់ទាត់ The Blue Sport Center Sensok (Map Link: https://maps.app.goo.gl/pAxrcU2W1fobfvf3A

#ដេប៉ាតឺម៉ង់គីមី

សួស្ដីប្អូនៗនិស្សិតកំពុងសិក្សា និងអតីតនិស្សិតដែលបានបញ្ចប់ការសិក្សានៃដេប៉ាតឺម៉ង់គីមីឲ្យបានជ្រាបថា ដេប៉ាតឺម៉ង់គីមី នឹងមានក...
29/01/2026

សួស្ដីប្អូនៗនិស្សិតកំពុងសិក្សា និងអតីតនិស្សិតដែលបានបញ្ចប់ការសិក្សានៃដេប៉ាតឺម៉ង់គីមីឲ្យបានជ្រាបថា ដេប៉ាតឺម៉ង់គីមី នឹងមានការរៀបចំការប្រកួតបាល់ទាត់ហ្វូតសាលដេប៉ាតឺម៉ង់គីមីប្រចាំឆ្នាំ ដែលប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី 08 ខែកុម្ភៈ ឆ្នាំ 2026 ខាងមុខនេះ
គោលបំណងនៃការរៀបចំការប្រកួតនេះឡើងដើម្បីរឹតចំណងមិត្តភាពរវាងនិស្សិត និងអតីតនិស្សិតនៃដេប៉ាតឺម៉ង់គីមី ក៏ដូចជាការរៃអង្គាសថវិកាដើម្បីឧបត្ថម្ភជួយដល់អតីតនិស្សិតគីមី ដែលកំពុងបម្រើការជា ទាហានជួរមុខការពារបន្ទាត់ព្រំដែន

ដូចនេះសូមចូលរួមទស្សនាដោយសេរី និងគាំទ្រដល់ក្រុមបាល់ទាត់របស់ពួកយើង ដែលការប្រកួតចាប់ផ្ដើមពីម៉ោង 7 ព្រឹក រហូតដល់ម៉ោង 11:30 ព្រឹក នៅទីលានបាល់ទាត់ The Blue Sport Center Sensok (Map Link: https://maps.app.goo.gl/pAxrcU2W1fobfvf3A)

និស្សិតគីមីឆ្នាំទី៣ បានចូលរួមប្រកួតប្រជែងការអភិវឌ្ឍផលិតផលម្ហូបអាហារ ក្រោមគម្រោងមេគង្គ-ឡានឆាង ដល់វគ្គ​​ ៨ ក្រុមចុងក្រោយ (...
19/12/2025

និស្សិតគីមីឆ្នាំទី៣ បានចូលរួមប្រកួតប្រជែងការអភិវឌ្ឍផលិតផលម្ហូបអាហារ ក្រោមគម្រោងមេគង្គ-ឡានឆាង ដល់វគ្គ​​ ៨ ក្រុមចុងក្រោយ (Top 8)។ អរគុណអ្នកគ្រូសូ វិច្ឆិកាដែលជាគ្រូដឹកនាំ និងប្អូនៗនិស្សិតគីមី ចំពោះការខិតខំប្រឹងប្រែងមួយនេះ។

#ដេប៉ាតឺម៉ង់គីមី

ជូនដំណឹងសម្រាប់ប្អូនៗបេក្ខជនដែលប្រលងជាប់ជាស្ថាពរចូលរៀននៅក្នុងដេប៉ាតឺម៉ង់គីមី #ដេប៉ាតឺម៉ង់គីមី
15/12/2025

ជូនដំណឹងសម្រាប់ប្អូនៗបេក្ខជនដែលប្រលងជាប់ជាស្ថាពរចូលរៀននៅក្នុងដេប៉ាតឺម៉ង់គីមី
#ដេប៉ាតឺម៉ង់គីមី

សូមអបអរសាទរប្អូនៗ​ដែលបានប្រលងជាប់ជាស្ថាពរ (វេនយប់) ចូលរៀននៅក្នុងដេប៉ាតឺម៉ង់គីមី  #ដេប៉ាតឺម៉ង់គីមី
12/12/2025

សូមអបអរសាទរប្អូនៗ​ដែលបានប្រលងជាប់ជាស្ថាពរ (វេនយប់) ចូលរៀននៅក្នុងដេប៉ាតឺម៉ង់គីមី
#ដេប៉ាតឺម៉ង់គីមី

សូមអបអរសាទរប្អូនៗ​ដែលបានប្រលងជាប់ជាស្ថាពរ (វេនព្រឹក) ចូលរៀននៅក្នុងដេប៉ាតឺម៉ង់គីមី  #ដេប៉ាតឺម៉ង់គីមី
12/12/2025

សូមអបអរសាទរប្អូនៗ​ដែលបានប្រលងជាប់ជាស្ថាពរ (វេនព្រឹក) ចូលរៀននៅក្នុងដេប៉ាតឺម៉ង់គីមី

#ដេប៉ាតឺម៉ង់គីមី

សាស្រ្តាចារ្យ និស្សិត និងអតីតនិស្សិតនៃដេប៉ាតឺម៉ង់គីមី បានចូលរួមរៀបចំ និងធ្វើបទបង្ហាញអំពីលទ្ធផលស្រាវជ្រាវក្នុងសន្និសីទអន្...
11/12/2025

សាស្រ្តាចារ្យ និស្សិត និងអតីតនិស្សិតនៃដេប៉ាតឺម៉ង់គីមី បានចូលរួមរៀបចំ និងធ្វើបទបង្ហាញអំពីលទ្ធផលស្រាវជ្រាវក្នុងសន្និសីទអន្តរជាតិ ដែលរៀបចំដោយសមាគមគីមីកម្ពុជា (International Symposium​ of Cambodia Chemical Society) ដែលប្រព្រឹត្តទៅពីថ្ងៃទី 5 ដល់ទី 8 ខែធ្នូ ឆ្នាំ 2025 នៅសណ្ឋាគារកាបូឌីយ៉ាណា រាជធានីភ្នំពេញ

#ដេប៉ាតឺម៉ង់គីមី

សួស្ដីប្អូនៗ ជានិស្សិតឆ្នាំទី1 ដល់ឆ្នាំទី4 និងអតីតនិស្សិតគីមីគ្រប់ជំនាន់ ដេប៉ាតឺម៉ង់គីមី និងមានរៀបចំការប្រកួតពានរង្វាន់ប...
02/12/2025

សួស្ដីប្អូនៗ ជានិស្សិតឆ្នាំទី1 ដល់ឆ្នាំទី4 និងអតីតនិស្សិតគីមីគ្រប់ជំនាន់ ដេប៉ាតឺម៉ង់គីមី និងមានរៀបចំការប្រកួតពានរង្វាន់បាល់ទាត់ហ្វូតសាលប្រចាំដេប៉ាតឺម៉ង់ (DOC Futsal Cup 2026) នៅដើមខែមករាខាងមុខនេះ

ការប្រកួតពានរង្វាន់នេះ មានគោលបំណងគឺដើម្បីរឹតចំណងមិត្តភាពរវាងសិស្សច្បង និងសិស្សប្អូន ដែលជានិស្សិតកំពុងសិក្សា ក៏ដូចជាអតីតនិស្សិតដែលបានបញ្ចប់ការសិក្សារួច ក៏ដូចជាការជ្រើសកីឡាករដើម្បីលេងតំណាងដេប៉ាតឺម៉ង់សម្រាប់ពានរង្វាន់ផ្សេងៗ

បញ្ជាក់ៈ ការប្រកួតធ្វើតែមួយថ្ងៃទេ អ្នកឈ្នះនឹងទទួលបានពានរង្វាន់ នឹងអាចមានជាប្រាក់ឧបត្ថម្ភមួយចំនួន)

ដូចនេះសូមជួយចែករំលែកពត៌មានបន្ត ករណីក្រុមដែលចង់ចូលរួម អាចបង្កើតក្រុមបាល់ទាត់មួយក្រុម(សមាជិកយ៉ាងតិច 8នាក់ និងច្រើនបំផុត 12 នាក់)

**កីឡាករត្រូវតែជានិស្សិតកំពុងសិក្សា ឬអតីតនិស្សិតនៃដេប៉ាតឺម៉ង់គីមីប៉ុណ្ណោះ

សម្រាប់និស្សិត និងអតីតនិស្សិតដែលចង់ចូលរួមការប្រកួត ក៏ដូចជាការចូលរួមឧបត្ថម្ភផ្សេងៗ អាចទាក់ទងមកតេឡេក្រាមរបស់ខ្ញុំបាន 086353663 (Andy Theam)

ហើយដើម្បីបានដឹងពត៌មាន ហើយលក្ខខណ្ឌផ្សេងៗ អាចឲ្យចូលតាមតំណរ Link នេះ https://t.me/+GLbyZFe9QmEwMmY1

Address

Royal University Of Phnom Penh (RUPP) Russian Federation Boulevard, Toul Kork
Phnom Penh
12150

Opening Hours

Monday 07:00 - 17:00
Tuesday 07:00 - 17:00
Wednesday 07:00 - 17:00
Thursday 07:00 - 17:00
Friday 07:00 - 17:00
Saturday 07:00 - 17:00

Alerts

Be the first to know and let us send you an email when Department of Chemistry, RUPP posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share