03/06/2026
[English Below]
ការជ្រើសរើសនិស្សិតថ្នាក់វេជ្ជបណ្ឌិតឯកទេសវះកាត់ប្រព័ន្ធប្រសាទចំនួន២រូប ដើម្បីចូលរួមវគ្គបណ្តុះបណ្ដាល អន្តរជាតិនៅ សាធារណរដ្ឋកូរ៉េ (South korea) រយ:ពេល៨សប្តាហ៍។
ក្រោមកិច្ចសហការជាមួយ Pohang Stroke and Spine Hospital ប្រទេសកូរ៉េ សាកលវិទ្យាល័យ អន្តរជាតិ មានកិត្តិយសសូមជូនដំណឹងដល់និស្សិតទាំងអស់ឱ្យបានជ្រាបថា សាកលវិទ្យាល័យអន្តរជាតិ កំពុងបើកការជ្រើសរើសនិស្សិតថ្នាក់វេជ្ជបណ្ឌិតឯកទេសវះកាត់ប្រព័ន្ធប្រសាទ ចំនួន២នាក់ សម្រាប់ចូលរួមវគ្គបណ្តុះបណ្តាលអន្តរជាតិនៅសាធារណរដ្ឋកូរ៉េ (South Korea) រយៈពេល៨សប្តាហ៍ ចាប់ពីថ្ងៃទី ០៥ ខែតុលា ដល់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៦។
📌ដោយអត្ថប្រយោជន៍នៃការចូលរួមវគ្គបណ្តុះបណ្តាលនេះ ទទួលបានដូចជា៖
✅ ទទួលបានការបណ្តុះបណ្តាលអន្តរជាតិ
✅ ទទួលបានបទពិសោធន៍ការសិក្សា និងវប្បធម៌ថ្មី
✅ ផ្តល់អាហារ និងកន្លែងស្នាក់នៅ (Accommodation & Meals provided)
📌 លក្ខខណ្ឌ
• ជានិស្សិតកំពុងសិក្សានៅសាកលវិទ្យាល័យ អន្តរជាតិ
• មាន GPA និងសមត្ថភាពសិក្សាល្អ
• មានសមត្ថភាពភាសាអង់គ្លេស ឬកូរ៉េ (អាទិភាព)
• មានសុខភាពល្អ និងវិន័យល្អ
• មានចំណាប់អារម្មណ៍ចូលរួមកម្មវិធីអន្តរជាតិ
📥អាស្រ័យដូចបានជម្រាបជូនខាងលើ និស្សិត ដែលមានចំណាប់អារម្មណ៌ សូមទំនាក់ទំនងដាក់ពាក្យតាមរយៈលេខទូរស័ព្ទ ០១៥ ៤៣២ ៤៩៣ (Telegram)
បញ្ជាក់៖ ការទទួលពាក្យនឹងត្រូវបិទនៅថ្ងៃទី 15 ខែមិថុនា ឆ្នាំ២០២៦។
Selection of 2 Neurosurgery Residency Students for an International Training Program in South Korea (8 Weeks)
Under the collaboration with Pohang Stroke and Spine Hospital, the International University is pleased to announce that applications are now open for two Neurosurgery residency students to participate in an 8-week international training program in the Republic of Korea (South Korea). Training Period:
From 5 October 2026 to 27 November 2026
Benefits of Participation
✅ International professional training
✅ Exposure to new learning experiences and cultural exchange
✅ Accommodation and meals provided
Eligibility Requirements
• Must be a student currently studying at the International University.
• Must have a strong GPA and good academic performance.
• English or Korean language proficiency is preferred.
• Must be in good health and demonstrate good discipline.
• Must have an interest in participating in international programs.
Application Information
Interested students are invited to apply by contacting:
Phone/Telegram: 015 432 493
Important Note
The application deadline is 15 June 2026.
Follow us with page https://www.facebook.com/iu.edu.kh