02/06/2026
📚✨ សិក្ខាសាលាស្ដីពី (Professional Accountants – The Future)
មហាវិទ្យាល័យគ្រប់គ្រងពាណិជ្ជកម្ម នៃសាកលវិទ្យាល័យស្វាយរៀង សហការជាមួយសមាគមគណនេយ្យករជំនាញ ACCA ប្រចាំព្រះរាជាណាចក្រកម្ពុជា និង Business School of Accountancy (BSA) បានរៀបចំសិក្ខាសាលាស្តីពី «គណនេយ្យករអាជីព - នាពេលអនាគត» ដើម្បីចែករំលែកចំណេះដឹង បទពិសោធន៍ជាក់ស្តែង និងទស្សនវិស័យថ្មីៗអំពីវិជ្ជាជីវៈគណនេយ្យក្នុងយុគសម័យឌីជីថល។
🎤 សិក្ខាសាលានេះមានកិត្តិយសក្រោមគណៈអធិបតីភាព ឯកឧត្តមសាស្ត្រាចារ្យ ទុំ សារាវុធ សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យស្វាយរៀង ឯកឧត្តម សូ សុភា ប្រធានមជ្ឈមណ្ឌលបច្ចេកវិទ្យាហិរញ្ញវត្ថុ នៃអគ្គលេខាធិការដ្ឋាន អ.ស.ហ. លោក នូវ រតនា ប្រធានសមាគមគណនេយ្យករជំនាញACCA ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា និង ឡាវ
លោក ស៊ឹម ចាន់គីរីរ័ត្ន អគ្គនាយកក្រុមហ៊ុន Banh Ji និងទីប្រឹក្សា នៃវិទ្យាស្ថានគណនេយ្យធុរកិច្ច (BSA)៕
💡 តាមរយៈការធ្វើបទបង្ហាញ និងវេទិកាពិភាក្សា អ្នកចូលរួមបានស្វែងយល់អំពីនិន្នាការថ្មីៗនៃជំនាញគណនេយ្យ សារៈសំខាន់នៃជំនាញឌីជីថល ក៏ដូចជាផ្លូវឆ្ពោះទៅរកភាពជោគជ័យក្នុងអាជីពគណនេយ្យករជំនាញប្រកបដោយវិជ្ជាជីវៈ។
🌟 សិក្ខាសាលានេះបានផ្តល់ជាវេទិកាដ៏មានតម្លៃសម្រាប់និស្សិត សាស្ត្រាចារ្យ និងនិស្សិតដែលកំពុងសិក្សាទៅលើ ជំនាញគណនេយ្យផ្ទាល់ ក្នុងការត្រៀមខ្លួនឱ្យស្របតាមតម្រូវការទីផ្សារការងារ និងការវិវត្តនៃសេដ្ឋកិច្ចឌីជីថលនាពេលអនាគត។
📚✨Seminar on”professional Accountants – The Future “
The Faculty of Business Administration at Svay Rieng University, in collaboration with the Association of Chartered Certified Accountants (ACCA) Cambodia and the Business School of Accountancy (BSA), organized a seminar entitled "Professional Accountants – The Future."The event aimed to share knowledge, practical experiences, and fresh perspectives on the accounting profession in the digital era.
🎤 The seminar was highly honored by the presence of:
H.E. Prof. Tum Saravuth, Rector of Svay Rieng University
H.E. So Sophea , director of the FinTech Center of the Non-Bank Financial Services Authority (NBFSA).
Mr. Nov Ratana, Country Head of ACCA Cambodia and Laos.
Mr. Sim Chankiriroth, CEO of BanhJi and Advisor to the Business School of Accountancy (BSA).
💡 Through informative presentations and panel discussions, participants gained deep insights into emerging trends in accounting, the critical importance of digital skills, and the pathways to achieving success as an internationally recognized professional accountant.
🌟 This seminar provided an invaluable platform for students, professors, and accounting majors to prepare themselves for evolving labor market demands and the future growth of the digital economy.