22/01/2026
កិច្ចប្រជុំបូកសរុបលទ្ធផលការងារបណ្តុះបណ្តាលប្រចាំឆ្នាំ២០២៥ និងលើកទិសដៅបន្តរបស់គណៈកម្មាធិការបណ្តុះបណ្តាលខេត្ត (PTB) នាព្រឹកថ្ងៃព្រហស្បតិ៍៤កើត ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២២ ខែមករាឆ្នាំ២០២៦ ក្រោមអធិបតីភាព លោក ឈិន សេងងួន អភិបាលរងខេត្តកំពង់ឆ្នាំង និងជាអនុប្រធាននៃគណៈកម្មាធិការបណ្ដុះបណ្ដាលខេត្ត ដោយមានការចូលរួមពីលោក លោកស្រីប្រធាន អនុប្រធាន និងសមាជិកសមាជិកានៃគណៈកម្មាធិកាបណ្តុះបណ្ដាលខេត្ត នៅសាលាខេត្តកំពង់ឆ្នាំង៕