Cambodian Student's Association In Egypt

Cambodian Student's Association In Egypt Education

ក្រុងគែរ៖ ថ្ងៃអង្គារ ទី២៨ ខែកក្កដា ឆ្នាំ២០២៦_______________عقد اتحاد الطلبة الكمبوديين بجمهورية مصر العربية لقاء منتصف ا...
29/07/2026

ក្រុងគែរ៖ ថ្ងៃអង្គារ ទី២៨ ខែកក្កដា ឆ្នាំ២០២៦
_______________

عقد اتحاد الطلبة الكمبوديين بجمهورية مصر العربية لقاء منتصف السنة بين الطلاب الدارسين في الأزهر الشريف للعام ٢٠٢٥-٢٠٢٦م

សមាគមនិស្សិតកម្ពុជានៅអេហ្ស៊ីប បានរៀបចំកម្មវិធីជួបជុំពាក់កណ្ដាលឆ្នាំសម្រាប់និស្សិតកម្ពុជាដែលកំពុងសិក្សានៅប្រទេសអេហ្ស៊ីប ឆ្នាំសិក្សា ២០២៥-២០២៦។

Persatuan Pelajar Kemboja di Mesir telah menganjurkan program perjumpaan pelajar-pelajar di pertengahan tahun untuk sesi 2025-2026.

បណ្តុំរូបថតអនុស្សាវរីយ៍ក្នុងកម្មវិធីពិពណ៌ម្ហូបអាហារ ព្រមទាំងប្រកួតពានរង្វាន់បាល់ទាត់ និងបាល់ទះក្រោមការរៀបចំរបស់សមាគមនិស្...
24/07/2026

បណ្តុំរូបថតអនុស្សាវរីយ៍ក្នុងកម្មវិធីពិពណ៌ម្ហូបអាហារ ព្រមទាំងប្រកួតពានរង្វាន់បាល់ទាត់ និងបាល់ទះក្រោមការរៀបចំរបស់សមាគមនិស្សិតឥណ្ឌូណេស៊ី។

22/07/2026

កម្មវិធីតាំងពិព័ណ៌ម្ហូបអាហារ ព្រមទាំងប្រកួតពានរង្វាន់បាល់ទាត់ និងបាល់ទះ ដែលរៀបចំឡើងដោយសមាគមនិស្សិតឥណ្ឌូណេស៊ីប្រចាំអេហ្ស៊ីប។

ក្រុងគែរ ថ្ងៃសៅរ៍ ទី០៤ ខែកក្កដា ឆ្នាំ២០២៦នេះ គណៈប្រតិបត្តិសមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋអារ៉ាប់អេហ្ស៊ីប បានអញ្ជើញចូ...
04/07/2026

ក្រុងគែរ ថ្ងៃសៅរ៍ ទី០៤ ខែកក្កដា ឆ្នាំ២០២៦នេះ គណៈប្រតិបត្តិសមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋអារ៉ាប់អេហ្ស៊ីប បានអញ្ជើញចូលរួមប្រជុំជាមួយសមាគមឥណ្ឌូណេស៊ីប្រចាំសាធារណរដ្ឋអារ៉ាប់អេហ្ស៊ីប ស្តីអំពីការរៀបចំតាំងពិព័រណ៌វប្បធម៌ និងប្រកួតកីឡាបាល់ទាត់ ព្រមទាំងប្រកួតកីឡាបាល់ទះ តំណាងប្រទេសនីមួយៗ ដែលរៀបចំឡើងដោយសមាគមនិស្សិតឥណ្ឌូណេស៊ីប្រចាំទីក្រុងគែរ សាធារណរដ្ឋអារ៉ាប់អេហ្ស៊ីប នៅថ្ងៃទី១៦.១៧.១៨ ខាងមុខនេះ។
គួរបញ្ជាក់ផងដែរថា សមាគមនិស្សិតដែលចូលរួមតំណាងប្រទេសនីមួយ មានប្រមាណជា១២សមាគម មកពី១២ប្រទេស ផ្សេងៗគ្នា។

ក្រុងគែរ: ថ្ងៃសុក្រ ទី២៦ ខែមិថុនា ឆ្នាំ២០២៦_____________   កាលពីថ្ងៃព្រហស្បតិ៍ ទី២៥ ខែមិថុនា ឆ្នាំ២០២៦ ប្រធានសមាគមនិស្សិ...
25/06/2026

ក្រុងគែរ: ថ្ងៃសុក្រ ទី២៦ ខែមិថុនា ឆ្នាំ២០២៦
_____________
កាលពីថ្ងៃព្រហស្បតិ៍ ទី២៥ ខែមិថុនា ឆ្នាំ២០២៦ ប្រធានសមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋអរ៉ាប់អេហ្ស៊ីប បានអញ្ជើញចូលរួមជាភ្ញៀវកិត្តិយសក្នុងកម្មវិធីប្រគល់សញ្ញាបត្រ ដែលរៀបចំឡើងដោយសមាគមនិស្សិតយ៉េម៉ែន សហការជាមួយស្ថានទូតយ៉េម៉ែនប្រចាំទីក្រុងគែរ សាធារណរដ្ឋអារ៉ាប់អេហ្ស៊ីប ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកស្រីបណ្ឌិតណះឡះ អាល់សាអ៊ីទី ទីព្រឹក្សាផ្ទាល់របស់សៃខុលអឹកពើរ អះម៉ាត់ អាត់តយីប និងជានាយកនៃវិទ្យាស្ថានអាល់ពូអ៊ូសអាល់ឥស្លាមីយ៉ះសម្រាប់សិស្សបរទេស ព្រមទាំងវត្តមានបណ្តាសាស្ត្រាចារ្យ ជាច្រើនរូបទៀត។

ក្រុងគែរ៖ ថ្ងៃសុក្រ ទី២៩ ខែឧសភា ឆ្នាំ២០២៦__________________     ក្នុងឱកាសដ៏វិសេសវិសាលនេះ សមាគមនិស្សិតកម្ពុជាប្រចាំសាធារណ...
29/05/2026

ក្រុងគែរ៖ ថ្ងៃសុក្រ ទី២៩ ខែឧសភា ឆ្នាំ២០២៦
__________________
ក្នុងឱកាសដ៏វិសេសវិសាលនេះ សមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋអារ៉ាប់អេហ្ស៊ីបយើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ម្ចាស់ជំនួយមកពីប្រទេសសង្ហបុរី ដែលបានផ្តល់គោកូរប៉ានចំនួន០១ក្បាលដល់សមាគមនិស្សិតកម្ពុជា សម្រាប់សំឡេះចែកជូនបណ្តាសិស្សនិស្សិតដែលកំពុងសិក្សានៅទីនេះផ្ទាល់ ដូច្នោះគណៈគ្រប់គ្រងសមាគមនិស្សិតកម្ពុជាក៏បានសម្រេចចែកជូនទៅខាងសមាគមនិស្សិតឥណ្ឌូណេស៊ី មីយ៉ាន់ម៉ា និងសិស្សនិស្សិតហ្វាតរនីផងដែរនាថ្ងៃរ៉យ៉ាអ៊ីឌីលអដហាដ៏វិសេសវិសាលនេះ។
គួរបញ្ជាក់ផងដែរថា៖ សមាគមនីមួយៗដែលសមាគមយើងខ្ញុំចែកជូនទទួលបានសាច់ចំនួន១៣គីឡូក្រាម និងឆ្អឹងមួយចំនួនបន្ថែមពីលើផងដែរ សរុបលើសខ្វះ១៥គីឡូក្រាម។
ជាចុងក្រោយយើងខ្ញុំទាំងអស់គ្នាសូមបួងសួងក៏ដូចជាសុំទូអារទៅកាន់អល់ឡោះជាម្ចាស់ សូមទ្រង់ទទួលយកអ៊ីប៉ាឌាស់កូរប៉ានរបស់បណ្តាម្ចាស់ជំនួយទាំងអស់ ក៏ដូចជាប្រទានដល់បណ្តាម្ចាស់ជំនួយ ព្រមទាំងនិស្សិតយើងទាំងអស់ទទួលបាននូវសេចក្តីសុខ ស្លាម៉ាត់ រ៉ោះម៉ាត់ ចម្រើនពើរ៉កាត់ និងទទួលបានជោគជ័យគ្រប់ភារៈកិច្ចផងចុះ។អាម៉ីន។

Kaherah: Jumaat, 29 Mei 2026
__________________
Pada kesempatan istimewa ini, Persatuan Pelajar Kemboja di Arab Mesir ingin merakamkan jutaan terima kasih yang tidak terhingga kepada para penderma dari Singapura yang telah mendermakan 1 ekor lembu qurban kepada Persatuan Pelajar Kemboja untuk diagihkan kepada para pelajar yang belajar di sini. Oleh itu, Persatuan Pelajar Kemboja juga telah memutuskan untuk mengagihkannya kepada Persatuan Pelajar Indonesia, Myanmar dan Fattani di hari istimewa Hari Raya Aidiladha ini.

Perlu diingatkan bahawa setiap persatuan yang diagihkan oleh persatuan kami menerima sebanyak 13 kilogram daging dan sebahagian tulang, jumlah seluruh lebih kurang daripada 15 kilogram.

Akhir sekali, kami semua mendoa dan memohon kepada Allah S.W.T agar menerima ibadah qurban tuan & puan yang telah tunaikan dan semoga dikurniakan kepada semua penderma dan pelajar-pelajar kebahagiaan, keamanan, rahmat, keberkatan dan kejayaan dalam semua pekerjaan amin ya Rabbal alamin.

ក្រុងគែរ៖ ថ្ងៃសុក្រ ទី២៩ ខែឧសភា ឆ្នាំ២០២៦__________________     ក្នុងឱកាសដ៏វិសេសវិសាលនេះ សមាគមនិស្សិតកម្ពុជាប្រចាំសាធារណ...
29/05/2026

ក្រុងគែរ៖ ថ្ងៃសុក្រ ទី២៩ ខែឧសភា ឆ្នាំ២០២៦
__________________
ក្នុងឱកាសដ៏វិសេសវិសាលនេះ សមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋអារ៉ាប់អេហ្ស៊ីបយើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់វិទ្យាស្ថានតះហ្វីសឌារ៉ុលប៉ះរ៉ែនម៉ាឡេស៊ី ដែលបានផ្តល់ពពែកូរប៉ានចំនួន០៤ក្បាលដល់សមាគមនិស្សិតកម្ពុជា សម្រាប់សំឡេះក្នុងថ្ងៃរ៉យ៉ាអ៊ីឌីលអដហាដ៏វិសេសវិសាលនេះ។
ជាចុងក្រោយយើងខ្ញុំទាំងអស់គ្នាសូមបួងសួងក៏ដូចជាសុំទូអារទៅកាន់អល់ឡោះជាម្ចាស់ សូមទ្រង់ទទួលយកអ៊ីប៉ាឌាស់កូរប៉ានរបស់បណ្តាម្ចាស់ជំនួយទាំងអស់ ក៏ដូចជាប្រទានដល់បណ្តាម្ចាស់ជំនួយ ព្រមទាំងនិស្សិតយើងទាំងអស់ទទួលបាននូវសេចក្តីសុខ ស្លាម៉ាត់ រ៉ោះម៉ាត់ ចម្រើនពើរ៉កាត់ និងទទួលបានជោគជ័យគ្រប់ភារៈកិច្ចផងចុះ។អាម៉ីន។

Kaherah: Jumaat, 29 Mei 2026
__________________
Pada kesempatan istimewa ini, Persatuan Pelajar Kemboja di Arab Mesir ingin merakamkan jutaan terima kasih yang mendalam kepada Ma’had Tahfiz Al-Quran Darul Bahrin Malaysia, yang telah menyediakan sebanyak 4 ekor kambing kepada Persatuan Pelajar Kemboja di hari istimewa Hari Raya Aidiladha.

Akhir sekali, kami semua mendoakan dan memohon kepada Allah S.W.T agar menerima ibadah qurban yang telah tuan & puan tunaikan dan mengurniakan kepada semua penderma dan pelajar-pelajar kebahagiaan, keamanan, rahmat, keberkatan dan kejayaan dalam semua urusan. Amin ya Rabbal alamin.

ក្រុងគែរ ថ្ងៃអាទិត្យ ទី២៦ ខែមេសា ឆ្នាំ២០២៦__________កាលពីថ្ងៃសៅរ៍ ទី២៥ ខែមេសា ឆ្នាំ២០២៦នេះ គណៈប្រតិបត្តិសមាគមនិស្សិតកម្ព...
25/04/2026

ក្រុងគែរ ថ្ងៃអាទិត្យ ទី២៦ ខែមេសា ឆ្នាំ២០២៦
__________

កាលពីថ្ងៃសៅរ៍ ទី២៥ ខែមេសា ឆ្នាំ២០២៦នេះ គណៈប្រតិបត្តិសមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋអារ៉ាប់អេហ្ស៊ីប បានចូលរួមប្រជុំតាមរយៈប្រព័ន្ធអនឡាញជាមួយសហព័ន្ធនិស្សិតកម្ពុជានៅបរទេស( Federation of Cambodian students Abroad) ស្តីអំពីធាតុសំខាន់ៗមួយចំនួនរួមមាន:
_ការពិភាក្សាលើធាតុសំខាន់ៗ សម្រាប់កសាងសមាគម
_ពិភាក្សាលើកម្មវិធីសិល្បៈ វប្បធម៌ និងទេសចរណ៍
_ពិភាក្សាលើកម្មវិធីជំនួបសម្តែងការគួរសមជាមួយក្រសួង-ស្ថាប័នកំពូលរបស់ជាតិ
_វេទិកាឧត្តមសិក្សាកម្ពុជា និងការសិក្សានៅបរទេស ឆ្នាំ២០២៦ និងកិច្ចពិភាក្សាផ្សេងៗទៀត។

ក្រុងគែរ : ថ្ងៃពុធ ទី១៥ ខែមេសា ឆ្នាំ២០២៦___________កាលពីថ្ងៃអង្គារ៍ ទី១៤ ខែមេសា ឆ្នាំ២០២៦ លោក មុស្លីម ស៊ុលអើសរី ប្រធានប្...
14/04/2026

ក្រុងគែរ : ថ្ងៃពុធ ទី១៥ ខែមេសា ឆ្នាំ២០២៦
___________
កាលពីថ្ងៃអង្គារ៍ ទី១៤ ខែមេសា ឆ្នាំ២០២៦ លោក មុស្លីម ស៊ុលអើសរី ប្រធានប្រតិបត្តិសមាគមនិស្សិតកម្ពុជានៅសាធារណរដ្ឋអារ៉ាប់អេហ្ស៊ីប បានដឹកនាំសមាជិកនៃគណៈគ្រប់គ្រងសមាគមនិស្សិតកម្ពុជាចូលជួបជាមួយ លោកបណ្ឌិត អុីសម កទី ប្រធានអន្តេវាសិកដ្ឋាននិស្សិតបរទេស( الدكتور / السيد عصام قاضي رئيس قطاع مدن البعوث الإسلامية) ដើម្បីសម្តែងការគួរសម និងជម្រាបពាក់ព័ន្ធទៅនឹងបញ្ហារបស់សិស្សនិស្សិតដែលកំពុងជួបប្រទះ ព្រមទាំងស្នើសុំបន្ទប់ស្នាក់នៅ ជូនសិស្សនិស្សិតអាហាររូបករណ៍ ដែលស្នាក់នៅក្រៅអន្តេវាសិកដ្ឋានផងដែរ។
ក្នុងឱកាសនោះដែរលោកបណ្ឌិតក៏បានផ្តល់នូវដំបូន្មាន ព្រមទាំងផ្តល់នូវគន្លឹះល្អៗជូនដល់ក្រុមការងារយើងផងដែរ។
ជាចុងក្រោយយើងខ្ញុំទាំងអស់សូមទូអារទៅកាន់អល់ឡោះជាម្ចាស់ សូមទ្រង់ប្រទានដល់លោកនូវសេចក្តីសុខ ស្លាម៉ាត់ រ៉ស់ម៉ាត់ ចម្រើនប៉ារ៉កាត់ និងទទួលជោគជ័យគ្រប់ភារកិច្ច។

البقاء لله وحده وإنا للّٰه و إنا إليه راجعوناللهم اغفر لها وارحمها وعافها واعف عنها، وأكرم نزلها، ووسع مدخلها، واغسلها ب...
13/04/2026

البقاء لله وحده وإنا للّٰه و إنا إليه راجعون
اللهم اغفر لها وارحمها وعافها واعف عنها، وأكرم نزلها، ووسع مدخلها، واغسلها بالماء والثلج والبرد، 🤲

Address

No 1 Bdel Khalek Tharwat St./Ataba Square
Cairo
11511

Telephone

+201550870408

Website

Alerts

Be the first to know and let us send you an email when Cambodian Student's Association In Egypt posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The University

Send a message to Cambodian Student's Association In Egypt:

Shortcuts

Share