មហាវិទ្យាល័យ វិទ្យាសាស្រ្ត និង បច្ចេកវិទ្យា

  • Home
  • Cambodia
  • Battambang
  • មហាវិទ្យាល័យ វិទ្យាសាស្រ្ត និង បច្ចេកវិទ្យា

មហាវិទ្យាល័យ វិទ្យាសាស្រ្ត និង បច្ចេកវិទ្យា មហាវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាមានបណ្ដុះបណ្ដាលនូវជំនាញ៖
- IT
- CIVIL ENGINEERING
- EEA

មហាវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាមានបណ្ដុះបណ្ដាលនូវជំនាញ៖
- បច្ចេកវិទ្យាព័ត៌មាន (IT)
- វិស្វកម្មសំណង់ស៊ីវិល (CIVIL ENGINEERING)
- អគ្គិសនីអេឡិចត្រូនិច និងប្រព័ន្ធស្វ័យប្រវត្តិកម្ម (EEA)

ក្នុងឱកាសឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ថ្នាក់ដឹកនាំ មន្ត្រី និងបុគ្គលិកទាំងអស់នៃមហាវិទ្យាល័យវិទ្យ...
12/04/2026

ក្នុងឱកាសឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០
ថ្នាក់ដឹកនាំ មន្ត្រី និងបុគ្គលិកទាំងអស់នៃមហាវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា
សូមគោរពជូនពរ ឯកឧត្ដម សុខ ឃន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិបាត់ដំបង លោកជំទាវ បុត្រាបុត្រី និងចៅៗ ទទួលបាននូវសុខភាពល្អបរិបូណ៍ កម្លាំងខ្លាំងក្លា ប្រាជ្ញាឈ្លាសវៃ អាយុយឺនយូរ ប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លៀតឡើយ ។

កម្មវិធីការពារគម្រោងស្រាវជ្រាវសារណាបទ ជំនាញបច្ចេកវិទ្យាព័ត៌មាន នៃមហាវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា នៃសាកលវិទ្យាល...
06/04/2026

កម្មវិធីការពារគម្រោងស្រាវជ្រាវសារណាបទ ជំនាញបច្ចេកវិទ្យាព័ត៌មាន នៃមហាវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា នៃសាកលវិទ្យាល័យជាតិបាត់ដំបង
-------------------------------------------
ថ្ងៃសៅរ៍ ២រោច និងថ្ងៃអាទិត្យ ៣រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៤-៥ ខែមេសា ឆ្នាំ២០២៦ និស្សិតជំនាញបច្ចេកវិទ្យាព័ត៌មាន ជំនាន់ទី១៩ បានធ្វើការការពារគម្រោងស្រាវជ្រាវសារណាបទ ដេីម្បីបន្តធ្វើសារណាបទបញ្ចប់ថ្នាក់បរិញ្ញាបត្របច្ចេកវិទ្យាព័ត៌មាននាខែកក្កដាខាងមុខនេះ ។

ថ្ងៃសៅរ៍ ២រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៦ និស្សិតវិស្វកម្មសំណង់ស៊ីវិល ជ...
05/04/2026

ថ្ងៃសៅរ៍ ២រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៦ និស្សិតវិស្វកម្មសំណង់ស៊ីវិល ជំនាន់ទី១៨ បានធ្វើការពារគម្រោងស្រាវជ្រាវសារណាបទ ដេីម្បីបន្តធ្វើសារណាបទបញ្ចប់ថ្នាក់បរិញ្ញាបត្រវិស្វកម្មសំណង់ស៊ីវិល។ នៅសាកលវិទ្យាល័យជាតិបាត់ដំបង។

សារលិខិតជូនពរ ឯកឧត្ដម សុខ ឃន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិបាត់ដំបងគោរពជូនពរពី ថ្នាក់ដឹកនាំ មន្ត្រី និងបុគ្គលិកនៃមហា...
31/12/2025

សារលិខិតជូនពរ ឯកឧត្ដម សុខ ឃន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិបាត់ដំបង

គោរពជូនពរពី ថ្នាក់ដឹកនាំ មន្ត្រី និងបុគ្គលិកនៃមហាវិទ្យាល័យវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា

សន្និសីទថ្នាក់តំបន់ ស្ដីពី ”ASEAN Conference on Emerging Technologies”--------------------------------------------------...
15/11/2025

សន្និសីទថ្នាក់តំបន់ ស្ដីពី ”ASEAN Conference on Emerging Technologies”
--------------------------------------------------------
និស្សិតសាកលវិទ្យាល័យជាតិបាត់ដំបង និងសាស្ត្រាចារ្យ បានចូលរួម សិក្ខាសាលា
ក្រោមការគាំទ្រ របស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) នឹងរៀបចំសន្និសីទថ្នាក់ តំបន់ស្តីពី “ASEAN Conference on Emerging Technologies” ក្នុងគោលបំណងពង្រឹង និងពង្រីកកិច្ច សហប្រតិបត្តិការស្រាវជ្រាវ គំនិតនវានុវត្តន៍ និងបទពិសោធក្នុងបច្ចេកវិទ្យាភាសា វិទ្យាសាស្ត្រទិន្នន័យ អ៊ីនធឺណិតនៃវត្ថុ និងបញ្ញាសិប្បនិម្មិតទាំងក្នុងក្របខណ្ឌតំបន់ និងអន្តរជាតិ។ សន្និសីទនេះនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង ៨:៣០ នាទីព្រឹក នៅសាលសន្និសីទ ជាន់ទី៤ អគារនវានុវត្តន៍នៃបណ្ឌិត្យសភា CADT ដោយមានការចូលរួមពីអ្នកជំនាញបច្ចេកវិទ្យាឌីជីថលពីក្រសួង ស្ថាប័ន វិស័យឯកជន ដៃគូអភិវឌ្ឍន៍ ធុរកិច្ច- ឌីជីថល សាស្ត្រាចារ្យ អ្នកស្រាវជ្រាវ និងនិស្សិតសរុបប្រមាណ ៣០០នាក់។

បទបង្ហាញតម្រង់ទិសដល់និស្សិតឆ្នាំសិក្សាថ្មី ២០២៥-២០២៦ ទាំង៣ជំនាញ: IT, Civil Engineering & Electricity Electronic and Auto...
10/11/2025

បទបង្ហាញតម្រង់ទិសដល់និស្សិតឆ្នាំសិក្សាថ្មី ២០២៥-២០២៦ ទាំង៣ជំនាញ: IT, Civil Engineering & Electricity Electronic and Automation
-------------------------------------------------------------
ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ មហាវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា បានរៀបចំធ្វើបទបង្ហាញតម្រង់ទិសដល់និស្សិតឆ្នាំសិក្សាថ្មី ២០២៥-២០២៦ ទាំង៣ជំនាញ: IT, Civil Engineering & Electricity Electronic and Automation ដោយផ្ដោតលើការពន្យល់លម្អិតពីកម្មវិធីសិក្សា មុខវិជ្ជានីមួយៗដែលនឹងត្រូវសិក្សាក្នុងរយៈពេល៤ឆ្នាំ លទ្ធផលរំពឹងទុកនៃកម្មវិធីសិក្សា និងឱកាសការងារសម្រាប់ជំនាញនីមួយៗ

✨ នេះជាការចាប់ផ្ដើមដ៏សំខាន់សម្រាប់និស្សិត ដើម្បីយល់កាន់តែច្បាស់ពីជំនាញ និងត្រៀមខ្លួនឆ្ពោះទៅកាន់ភាពជោគជ័យក្នុងការសិក្សា ✨

វគ្គបណ្ដុះបណ្ដាល ស្តីពី “Building Scalable Application with Cloud Computing” ។------------------------------------------...
28/10/2025

វគ្គបណ្ដុះបណ្ដាល ស្តីពី “Building Scalable Application with Cloud Computing” ។
------------------------------------------------------------------
បាត់ដំបង, ថ្ងៃអង្គារ ៧កើត ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ មហាវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា នៃសាកលវិទ្យាល័យជាតិបាត់ដំបង បានរៀបចំវគ្គបណ្ដុះបណ្ដាលមួយស្តីពី “Building Scalable Application with Cloud Computing” ដល់និស្សិតជំនាញ បច្ចេកវិទ្យាព័ត៌មាន (IT) ឆ្នាំទី២ ឆ្នាំទី៣ និងឆ្នាំទី៤ ក្រោមអធិបតីភាពលោកបណ្ឌិត ស្រ៊ាន ពៅ សាកលវិទ្យាធិការរង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម សុខ ឃន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិបាត់ដំបង។
ក្នុងគោលបំណងសំខាន់ៗដូចខាងក្រោម៖
- ការផ្តល់នូវចំណេះដឹងអំពី Cloud Computing និងសេវាកម្មCloud របស់ក្រុមហ៊ុន Amazon Web Service ។
- បង្ហាញពីបច្ចេកទេស និងការរៀបចំប្រព័ន្ធដែលអាចពង្រីកខ្លួនបាន (Scalable System) និងមានភាពអាចរកបានខ្ពស់ (High Availability) ដោយប្រើប្រាស់សេវាកម្ម Cloud AWS ។
- ពង្រឹងសមត្ថភាពនិស្សិត ក្នុងការប្រើប្រាស់ឧបករណ៍ និងសេវាកម្ម Cloud ដើម្បីដោះស្រាយបញ្ហាជាក់ស្តែង និងឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ ។
បទបង្ហាញដោយ: លោកគ្រូ អេងទិត្យា និងលោកគ្រូ យន់ សុខា
——————————————————————————-
Training Course on "Building Scalable Applications with Cloud Computing"
Battambang, Tuesday, October 28, 2025

The Faculty of Science and Technology of the National University of Battambang organized a training course on "Building Scalable Applications with Cloud Computing" for students majoring in Information Technology (IT) in their 2nd, 3rd, and 4th years. The event was presided over by Dr. Sreang Pov, Vice-Rector, representing His Excellency Sok Khon, Rector of the National University of Battambang.

The main objectives were as follows:
- To provide knowledge of Cloud Computing and the Cloud services of Amazon Web Service (AWS).
- To demonstrate techniques and system architecture for building Scalable Systems with High Availability using AWS Cloud services.
- To strengthen students' capacity to use Cloud tools and services to solve real-world problems and meet the demands of the labor market.

Presented by: Mr. Eng Titya and Mr. Yun Sokha.

សិក្ខាសាលាស្តីពី "ទិដ្ឋភាពទូទៅនៃការអភិវឌ្ឍរ៉ែសំណង់នៅកម្ពុជា" -----------------------------------------------------------...
17/10/2025

សិក្ខាសាលាស្តីពី "ទិដ្ឋភាពទូទៅនៃការអភិវឌ្ឍរ៉ែសំណង់នៅកម្ពុជា"
------------------------------------------------------------------
សកម្មភាពនិស្សិតវិស្វកម្មសំណង់ស៊ីវិល បានចូលរួមសិក្ខាសាលាស្តីពី "ទិដ្ឋភាពទូទៅនៃការអភិវឌ្ឍរ៉ែសំណង់នៅកម្ពុជា" រៀបចំនៅទីតាំងក្រុមហ៊ុន បាត់ដំបង ខនស៍ ស៊ីមិន ខមភេនី លីមីធីត ខេត្តបាត់ដំបង។ ការរៀបចំនេះក្នុងគោលបំណងពង្រីកវិសាលភាពនៃការផ្សព្វផ្សាយអំពីវឌ្ឍនភាពការងារនិងសមិទ្ធផលសំខាន់ៗរបស់ក្រសួងក្នុងវិស័យរ៉ែ លើការអភិឌ្ឍរ៉ែសំណង់នៅកម្ពុជា ដែលកំពុងចាក់ឬសគល់យ៉ាងសំខាន់ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធជាតិនិងសេដ្ឋកិច្ចនៃកម្ពុជា។

សកម្មភាពនិស្សិត សិក្សាជំនាញ វិស្វកម្មសំណង់ស៊ីវិលធ្វើការអនុវត្ត លើការប្រើប្រាស់ម៉ាស៊ីន Auto Level ដើម្បីរករយៈកម្ពស់ផ្លូវ ...
13/10/2025

សកម្មភាពនិស្សិត សិក្សាជំនាញ វិស្វកម្មសំណង់ស៊ីវិលធ្វើការអនុវត្ត លើការប្រើប្រាស់ម៉ាស៊ីន Auto Level ដើម្បីរករយៈកម្ពស់ផ្លូវ និងដី ក្នុងមុខវិជ្ជា Survey Engineering។ ក្នុងមុខវិជ្ជានេះ នឹងមានសិក្សាលើម៉ាស៊ីន Total Station និង DGPS សម្រាប់ធ្វើការវាស់វែង សណ្ឋានដី និងសិក្សាប្លង់ផ្សេងៗ។

ការ​សិក្សា​ និងការ​អនុវត្តន៍​ផ្ទាល់​ក្នុង​ការ​វាស់​វែង​ ដោយ​ប្រេីប្រាស់​ម៉ាស៊ីន​ Auto Level និង​ Total stations របស់​និស...
03/06/2025

ការ​សិក្សា​ និងការ​អនុវត្តន៍​ផ្ទាល់​ក្នុង​ការ​វាស់​វែង​ ដោយ​ប្រេីប្រាស់​ម៉ាស៊ីន​ Auto Level និង​ Total stations របស់​និស្សិត​វិស្វកម្ម​សំណង់​ស៊ីវិល​ ជំនាន់​១៩​ ឆ្នាំ​ទី៣​ ឆ្នាំ​សិក្សា​២០២៤​ ២០២៥

25/02/2025

Address

ព្រែកព្រះស្ដេច
Battambang
02353

Alerts

Be the first to know and let us send you an email when មហាវិទ្យាល័យ វិទ្យាសាស្រ្ត និង បច្ចេកវិទ្យា posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The University

Send a message to មហាវិទ្យាល័យ វិទ្យាសាស្រ្ត និង បច្ចេកវិទ្យា:

Share