សាកលវិទ្យាល័យឥន្ទ្រវិជ្ជា សាខាខេត្តកំពត

  • Home
  • Cambodia
  • Krong Kampot
  • សាកលវិទ្យាល័យឥន្ទ្រវិជ្ជា សាខាខេត្តកំពត

សាកលវិទ្យាល័យឥន្ទ្រវិជ្ជា សាខាខេត្តកំពត ថ្នាក់សិក្សា បណ្ឌិត អនុបណ្ឌិត បរិញ្ញាបត្រ/រង
និងវគ្គបណ្ដុះបណ្ដាលខ្លីៗជាច្រើនសម្បូបែប។

🎉អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ សូមបួងសួងដល់វត្ថុសក្តិសិទ្ធិ ក្នុងលោក សូមជួយថែ រក្សា និងប្រទានពរជ័យដល់ប្រ...
13/04/2025

🎉អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី
ប្រពៃណីជាតិខ្មែរ សូមបួងសួងដល់
វត្ថុសក្តិសិទ្ធិ ក្នុងលោក សូមជួយថែ
រក្សា និងប្រទានពរជ័យដល់ប្រជាជន
ខ្មែរ ជាពិសេសគណៈគ្រប់គ្រង
បុគ្គលិក សាស្ត្រាចារ្យ សមណនិសិ្សត
និងនិស្សិត ទាំងអស់ សូមទទួលបាននូវ
សព្វសារធុការពរ បវរមហាប្រសើរ
សុខភាពល្អបរិបូណ៌ ប្រាជ្ញាវាងវៃ
អាយុ យឺនយូរ សិរីមង្គល វិបុលសុខ
និងទទួលបានជោគជ័យគ្រប់ភារកិច្ច
សូមបានប្រកបនូវ ពុទ្ធពរទាំងបួន
ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ
កុំបីឃ្លៀងឃ្លាតឡើយ ៕
--------------------
🙏សូមអរព្រះគុណ
និងសូមអរគុណ !!!

24/01/2025

#អាហារូបករណ៍

អាហារូបករណ៍​សម្រាប់​ឆ្នាំ​សិក្សា​ថ្មី​ ២០២៤-២០២៥​ !
16/12/2024

អាហារូបករណ៍​សម្រាប់​ឆ្នាំ​សិក្សា​ថ្មី​ ២០២៤-២០២៥​ !

03/11/2024
លិខិតជូនពរ ជូនចំពោះលោកឧកញ៉ាបណ្ឌិត សាកលវិទ្យាធិការនៃសាកលវិទ្យាល័យឥន្ទ្រវិជ្ជា (UI)សូមលោកឧកញ៉ាបណ្ឌិត ព្រមទាំងក្រុមគ្រួសារ ...
01/10/2024

លិខិតជូនពរ ជូនចំពោះ
លោកឧកញ៉ាបណ្ឌិត សាកលវិទ្យាធិការ
នៃសាកលវិទ្យាល័យឥន្ទ្រវិជ្ជា (UI)
សូមលោកឧកញ៉ាបណ្ឌិត ព្រមទាំង
ក្រុមគ្រួសារ ទទួលបាននូវ សុខភាព
ល្អបរិបូណ៌ និងជោគជ័យគ្រប់ភារកិច្ច
ការងារ ជាពិសេសទៀត សូមលោក
ឧកញ៉ាបណ្ឌិត មានកាយពលមាំមួន
ជន្មាយុយ៉ឺនយូរ និងសូមជួបប្រទះនូវ
ពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ
សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
🙏គោរពជូនពរពី គណៈគ្រប់គ្រង និង
បុគ្គលិក នៃសាកលវិទ្យាល័យឥន្ទ្រវិជ្ជា(UI)
ទីតាំងបណ្តុះបណ្តាលសាខាខេត្តកំពត ។
🙏 សូមអរគុណ !

🎉អបអរសាទរពិធីបុណ្យភ្ជុំបិណ្ឌសូមបួងសួងដល់វត្ថុសក្តិសិទ្ធិក្នុងលោក សូមជួយថែរក្សា និងប្រទានពរជ័យ ដល់ប្រជាជនខ្មែរ ជាពិសេសគណៈ...
01/10/2024

🎉អបអរសាទរពិធីបុណ្យភ្ជុំបិណ្ឌ
សូមបួងសួងដល់វត្ថុសក្តិសិទ្ធិក្នុងលោក
សូមជួយថែរក្សា និងប្រទានពរជ័យ ដល់
ប្រជាជនខ្មែរ ជាពិសេសគណៈគ្រប់គ្រង
បុគ្គលិក សាស្ត្រាចារ្យ សមណនិសិ្សត
និងនិស្សិត ទាំងអស់ សូមទទួលបាននូវ
សព្វសារធុការពរ បវរមហាប្រសើរ សុខ
ភាពល្អបរិបូណ៌ ប្រាជ្ញាវាងវៃ អាយុយឺន-
យូរ សិរីមង្គល វិបុលសុខ និងទទួលបាន
ជោគជ័យគ្រប់ភារកិច្ច ។
🙏សូមអរព្រះគុណ និងសូមអរគុណ !

 #ថ្ងៃកាន់បិណ្ឌទី១៣J52P+97X សាកលវិទ្យាល័យ​ឥន្រ្ទវិជ្ជា​ សាខាខេត្តកំពត​ University Of Indrawichea (UI), Krong Kampothttps...
30/09/2024

#ថ្ងៃកាន់បិណ្ឌទី១៣
J52P+97X សាកលវិទ្យាល័យ​ឥន្រ្ទវិជ្ជា​ សាខាខេត្តកំពត​ University Of Indrawichea (UI), Krong Kampot
https://t.me/+ZhrrHhBPBakyOGRl

💬 សាកលវិទ្យាល័យឥន្ទ្រវិជ្ជា Ui សាខាខេត្តកំពត មានកម្មវិធីសិក្សា សម្រាប់ថ្នាក់បរិញ្ញាបត្ររង, ថ្នាក់បរិញ្ញាបត្រ, ថ្នាក់បរិញ...
29/09/2024

💬 សាកលវិទ្យាល័យឥន្ទ្រវិជ្ជា Ui សាខាខេត្តកំពត មានកម្មវិធីសិក្សា សម្រាប់ថ្នាក់បរិញ្ញាបត្ររង, ថ្នាក់បរិញ្ញាបត្រ, ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់(វគ្គរៀបរយ) និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់(វគ្គឥស្សរជន ជាមន្ត្រីរាជការវ័យចំណាស់) និងថ្នាក់បណ្ឌិត ។

👨‍🏫មាន÷ ៨ មហាវិទ្យាល័យ និង
១មជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញ
វិជ្ជាជីវៈ ។
👨‍🏫 ៨ មហាវិទ្យាល័យរួមមាន÷
១.👨‍🎓មហាវិទ្យាល័យនីតិសាស្ត្រ (ច្បាប់)
- ជំនាញ: នីតិសាធារណៈ
- ជំនាញ: នីតិឯកជន
- ជំនាញ: នីតិពាណិជ្ជកម្ម
- ជំនាញ: នីតិរដ្ឋបាល

២.👨‍🎓មហាវិទ្យាល័យមនុស្សសាស្ត្រ
និងវិទ្យាសាស្ត្រនយោបាយ
- ជំនាញ: រដ្ឋបាលសាធារណៈ
- ជំនាញ: វិទ្យាសាស្ត្រនយោបាយ

៣.👨‍🎓មហាវិទ្យាល័យវិទ្យាសាស្ត្រ
បច្ចេកវិទ្យា និងគណិតវិទ្យាអនុវត្តន៍
- ជំនាញ: វិទ្យាសាស្ត្រកុំព្យូទ័រ
- ជំនាញ: គណិតវិទ្យាអនុវត្តន៍

៤.👨‍🎓មហាវិទ្យាល័យពាណិជ្ជសាស្ត្រ
និងវិទ្យាសាស្ត្រសេដ្ឋកិច្ច
- ជំនាញ: ទីផ្សារ
- ជំនាញ: គ្រប់គ្រងអភិវឌ្ឍន៍
- ជំនាញ: គ្រប់គ្រង
- ជំនាញ: ធនាគារ និងហិរញ្ញវត្ថុ
- ជំនាញ: គណនេយ្យ និងហិរញ្ញវត្ថុ

៥.👨‍🎓មហាវិទ្យាល័យភាសាបរទេស
- ជំនាញ: ភាសាអង់គ្លេស
- ជំនាញ: ភាសាថៃ
- ជំនាញ: ភាសាជប៉ុន
- ជំនាញ: ភាសាចិន

៦.👨‍🎓មហាវិទ្យាល័យវិទ្យាសាស្ត្រអប់រំ
- ជំនាញ: វិទ្យាសាស្ត្រអប់រំ
- ជំនាញ: នវានុវត្តន៍

៧.👨‍🎓មហាវិទ្យាល័យសណ្ឋាគារ
និងទេសចរណ៍
- ជំនាញ: គ្រប់គ្រងសណ្ឋាគារ
- ជំនាញ: គ្រប់គ្រងទេសចរណ៍

៨.👨‍🎓មហាវិទ្យាល័យកសិកម្ម និង
អភិវឌ្ឍន៍ជនបទ
- ជំនាញ: ផលិតកម្ម
- ជំនាញ: ក្សេតសាស្ត្រ
- ជំនាញ: បសុព្យាបាល
🙏សូមអរព្រះគុណ និងសូមអរគុណ !

ក្នុងកិច្ចការកសាងធនធានមនុស្សប្រកបដោយ ចំណេះដឹងសមត្ថភាពពេញលេញ ស្ទាត់ជំនាញ ប៉ិនប្រសប់ និងឈ្លាសវៃ ដើម្បីគុណភាព និងឧត្តមភាពក្...
28/09/2024

ក្នុងកិច្ចការកសាងធនធានមនុស្សប្រកប
ដោយ ចំណេះដឹងសមត្ថភាពពេញលេញ
ស្ទាត់ជំនាញ ប៉ិនប្រសប់ និងឈ្លាសវៃ
ដើម្បីគុណភាព និងឧត្តមភាពក្នុងការប្រ
កួតប្រជែងទីផ្សារការងារ។
សាកលវិទ្យាល័យឥន្រ្ទវិជ្ជា ត្រូវបានទទួល
ស្គាល់ដោយរាជរដ្ឋាភិបាលកម្ពុជា តាម
អនុក្រឹត្យលេខ៣០ អនក្រ. បក ចុះថ្ងៃទី០២
ខែមិថុនា ឆ្នាំ២០១៨ ដោយសហការជា
មួយក្រសួងស្ថាប័នរដ្ឋសាកលវិទ្យាល័យនា
នាក្នុងនិងក្រៅប្រទេស។ កម្មវិធីសិក្សា
និងបង្រៀនជាខេមរភាសា និង ភាសាបរ
ទេសនានា ដល់និស្សិតថ្នាក់ បរិញ្ញាប័ត្ររង
បរិញា្ញប័ត្រ បរិញ្ញាជាន់ខ្ពស់ និង បណ្ឌិត
ដើម្បីបង្កភាពងាយស្រួលក្នុងការសិក្សា
ស្រាវជ្រាវកម្រិតខ្ពស់សំដៅរួមចំណែកអភិវឌ្ឍ
ប្រទេសអោយទាន់យុគសម័យសកលភារូប
នីយកម្ម និង បច្ចេកវិទ្យាព័ត៌មាន៕
in human resource development.
With full knowledge, ability, skill
and intelligence for quality and
excellence in the job market competition. Indravitcha University is recognized by the Royal Government of Cambodia under Sub-Decree No. 30. Translated on June 2, 2018 in collaboration with ministries, state institutions, universities at home and abroad. Curriculum and teaching in Khmer and foreign languages for undergraduate, bachelor's, master's and doctoral students to facilitate advanced study and research to contribute to the development of the country in the era of globalization and information technology.

ឈ្វេងយល់ប្រវត្តិពិធីបុណ្យភ្ជុំបិណ្ឌ និងកាន់បិណ្ឌ ដែលជាទំនៀមទម្លាប់ប្រជាជនខ្មែរ .....!!!បុណ្យភ្ជុំបិណ្ឌជាពិធីបុណ្យមួយដែលធ...
26/09/2024

ឈ្វេងយល់ប្រវត្តិពិធីបុណ្យភ្ជុំបិណ្ឌ និងកាន់បិណ្ឌ ដែលជាទំនៀមទម្លាប់ប្រជាជនខ្មែរ .....!!!
បុណ្យភ្ជុំបិណ្ឌជាពិធីបុណ្យមួយដែលធំជាងគេ នៅក្នុងចំណោមពិធីបុណ្យទាំងអស់ ចំពោះអ្នកកាន់ព្រះពុទ្ធសាសនា។
ជារៀងរាល់ឆ្នាំនៅពេលដល់ថ្ងៃខែ ដែលត្រូវប្រារព្ធ ពិធីបុណ្យភ្ជុំបិណ្ឌ គ្រប់បងប្អូនកូនចៅ សាច់ញាតិសន្ដានទាំងអស់
ទោះនៅទីជិត ឬទីឆ្ងាយ តែងតែធ្វើដំណើរទៅជួបជុំគ្នា ជាពិសេសឪពុកម្ដាយនៅស្រុកកណើត ដើម្បីរៀបចំម្ហូបអាហារ
បាយសម្ល ចង្ហាន់យកទៅប្រគេនព្រះសង្ឃ ដែលគង់នៅវត្តអារាម។ ទាំងនេះ គឺជាទម្លាប់មួយដែលគេនិយមធ្វើតៗគ្នា
របស់ជនជាតិខ្មែរជាយូរមកហើយ។

ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌឆ្នាំ២០២៤នេះ ប្រព្រឹត្តទៅចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ ១៥រោច ខែភទ្របទ ត្រូវនឹងថ្ងៃទី១៨
ខែកញ្ញាដល់ថ្ងៃទី៣ ខែតុលា។

* ប្រវត្តិបុណ្យភ្ជុំបិណ្ឌ

បើតាមតម្រាចារតាមប្រវត្តិសាស្ត្រនៃប្រទេសកម្ពុជា បានបង្ហាញថា ពិធីបុណ្យភ្ជុំបិណ្ឌ
គឺកើតមានតាំងពីបុរាណកាលមកម្ល៉េះ។ ប៉ុន្តែទាស់ត្រង់ថា កាលពីសម័យមុនគេមិនហៅថា បុណ្យភ្ជុំទេ
ដោយនៅក្នុងពិធីនេះ គេមានបែងចែកចេញជាពីរថ្នាក់។ ថ្នាក់ដំបូង គឺគេចាប់ផ្ដើមធ្វើចាប់ពីថ្ងៃ១រោច រហូតដល់ថ្ងៃ១៤រោច
ជាវារកភត្ត (ភត្តធ្វើតាមថ្ងៃ) ជាបន្តបន្ទាប់។ ចំណែកមួយថ្នាក់ទៀតគេធ្វើនៅថ្ងៃ ១៥រោច ដែលគេហៅថាបុណ្យភ្ជុំ។
ពិធីបុណ្យទាំងពីរថ្នាក់នេះ បច្ចុប្បន្នត្រូវបានយើងបូកបញ្ចូលគ្នា ហើយហៅកាត់ថា ពិធីបុណ្យបិណ្ឌភ្ជុំ។

* មូលហេតុដែលប្រារព្ធពិធីបុណ្យភ្ជុំ

កាលពីសម័យបុរាណកាល គេធ្វើពិធីបុណ្យនេះ គឺដើម្បីរៀបចំធ្វើសង្ឃភត្ត ទំនុកបម្រុងព្រះសង្ឃ
ដែលគង់ចាំវស្សាក្នុងវត្តរយៈពេល ៣ខែ ចាប់តាំងពីថ្ងៃចូលវស្សារហូតដល់ថ្ងៃចេញវស្សា។
នៅក្នុងចំណេរកាលបុរាណបានចារថា ដោយនៅក្នុងរដូវវស្សាមានភ្លៀងធ្លាក់ជោកជាំ រលឹមពព្រិច
ធ្វើឲ្យមានការលំបាកដល់ព្រះសង្ឃក្នុងពេលធ្វើគោចរ (ដើរ) បិណ្ឌបាត។ ហេតុដូច្នេះ
ទើបបណ្ដាពុទ្ធបរិស័ទនាំគ្នារៀបចំពិធីនេះ ដើម្បីផ្គត់ផ្គង់ព្រះសង្ឃប្រចាំថ្ងៃរហូតដល់ថ្ងៃចេញវស្សា។ ម្យ៉ាងវិញទៀត
នៅក្នុងពិធីបុណ្យនេះ គឺធ្វើឡើងដើម្បីផ្សាយឧទ្ទិសកុសលដល់ពពួក ប្រេតជនញាតិ និងញាតិទាំង ៧សណ្ដាន
ព្រមទាំងតំណញាតិច្រើនមហាកប្បនោះផងដែរ តាមរយៈអនុភាពនៃសង្ឃគតាទក្ខិណាទាន ដែលរស់រងទុក្ខវេទនា
កើតជាប្រេតមានកម្មពៀរជាប់ទោសធ្ងន់ រងកម្មក្រហល់ក្រហាយអត់ឃ្លានទាំងអស់នោះ
បានរួចផុតពីក្ដីលំបាកសោកសៅ។

* ការប្រារព្ធពិធីបុណ្យបិណ្ឌភ្ជុំ

ចំពោះបុណ្យបិណ្ឌភ្ជុំនេះ បុរាណាចារ្យរាជបណ្ឌិតខ្មែរ យើងបានរៀបចំរយៈពេល១៥ថ្ងៃ ដោយចាប់គិតពីថ្ងៃទី១រោច
ដល់ថ្ងៃទី១៥រោច ខែភទ្របទ ជាពិធីមួយសម្រាប់ឧទ្ទិសកុសល ទៅដល់ប្រេតជនញាតិដែលបានស្លាប់ទៅ។
នៅក្នុងរយៈពេល១៤ថ្ងៃ នៃការកាន់បិណ្ឌ ឬដាក់បិណ្ឌនេះ ពុទ្ធបរិស័ទចំណុះជើងវត្តទាំងអស់ ជាពិសេសក្រុមនីមួយៗ
ដែលបានរៀបចំជា ក្រុមដោយលោកតាអាចារ្យចាត់ចែងនោះ ត្រូវបែងចែកចេញ ៣ ឬ៤ក្រុមតូចៗ ដើម្បីរៀបចំធ្វើយាគូ
(បបរ) ឬធ្វើភត្តាហារជា ៣ ទៅ ៤ឆ្នាំង ស្មើនឹង ៣ ទៅ ៤មុខម្ហូប។ ពេលទូងស្គរចំណាំវស្សា អ្នកនៅក្នុងក្រុមវេននីមួយៗ
ត្រូវចាប់ផ្ដើមធ្វើចង្ហាន់ ហើយយាយតាចាស់ៗ ក្នុងក្រុមវេន ត្រូវជ្រើសរើសយកផ្ទះណាមួយ
ដើម្បីប្រមូលនំរៀបចំបាយបិណ្ឌ បាយបត្តបូរ។ រៀបចំរួចហើយត្រូវនាំគ្នាទៅវត្តស្ដាប់លោកសង្ឃសូត្រថ្វាយ បង្គំធម៌
សុខោ និង ធម៌បរាភវសូត្រ។

ចំណែកឯកូនចៅដែលនៅផ្ទះ ត្រូវនាំគ្នាខិតខំដុតដៃដុតជើងបបរ ឬស្លតាមមុខម្ហូបនីមួយៗ ដោយឡែកពីគ្នា។
លុះដល់ពេលព្រឹកព្រាងអរុណោទ័យ (ពេលព្រះអាទិត្យរះឡើង) ត្រូវនាំគ្នារៀប ចំខ្លួន កណ្ដៀត យួរ កាន់ ទូល
រែកចង្ហាន់ទៅវត្ត។ នៅក្នុងវត្ត លោកតាអាចារ្យត្រូវរៀបចំពិធីរាប់បាត្រ នៅលើឧបដ្ឋានសាលា។
បន្ទាប់មកលោកអាចារ្យជាប្រធាន ត្រូវនាំពុទ្ធបរិស័ទវេរ (ប្រគល់) ចង្ហាន់ប្រគេនព្រះសង្ឃ វេរបាយបត្តបូរ។ល។
លុះដល់ពេលព្រះសង្ឃធ្វើបត្តានុមោទនគាថាចប់ មេវេនក្រុមនីមួយៗត្រូវរៀបចំម្ហូបអាហារ
ចំណីចូលគំនាប់ជូនលោកតាអាចារ្យវត្ត ព្រមទាំងចាត់ចែងភោជ នាហារទទួលភ្ញៀវដែលអញ្ជើញទៅបុណ្យ
នៅក្នុងថ្ងៃវេនរបស់ខ្លួននោះផងដែរ៕

សូមអរគុណ !!!

ថ្ងៃកាន់បិណ្ឌទី៩ 🇰🇭🎉 សូមបួងសួងគុណបុណ្យព្រះរតនត្រ័យនិងវត្ថុស័ក្តិសិទ្ធិក្នុងលោក តាមជួយថែរក្សាប្រោះព្រំជូនចំពោះ គណៈគ្រប់គ្...
26/09/2024

ថ្ងៃកាន់បិណ្ឌទី៩ 🇰🇭🎉

សូមបួងសួងគុណបុណ្យព្រះរតនត្រ័យនិងវត្ថុស័ក្តិសិទ្ធិក្នុងលោក តាមជួយថែរក្សាប្រោះព្រំជូនចំពោះ គណៈគ្រប់គ្រង បុគ្គលិក សាស្ត្រាចារ្យ និងនិស្សិត ព្រមទាំងនិស្សិត និងប្រជាជនខ្មែរទាំងអស់ នូវពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ ជានិច្ចនិរន្តរ៍ កុំបីឃ្លៀងឃ្លាតឡើយ។៚🙏🏻

ថ្ងៃព្រហស្បតិ៍ ៩រោច ខែភទ្របទ ឆ្នាំរោង
ឆស័ក ពុទ្ធសករាជ ២៥៦៨
ត្រូវនឹងថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤
កញ្ញា 26, 2024

Address

Krong Kampot

Opening Hours

Monday 08:00 - 19:00
Tuesday 08:00 - 19:00
Wednesday 08:00 - 19:00
Thursday 08:00 - 19:00
Friday 08:00 - 19:00
Saturday 08:00 - 19:00
Sunday 08:00 - 19:00

Telephone

+855963444469

Alerts

Be the first to know and let us send you an email when សាកលវិទ្យាល័យឥន្ទ្រវិជ្ជា សាខាខេត្តកំពត posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The University

Send a message to សាកលវិទ្យាល័យឥន្ទ្រវិជ្ជា សាខាខេត្តកំពត:

Share