17/06/2026
នៅថ្ងៃសៅរ៍ ទី១៣ ខែមិថុនា ឆ្នាំ២០២៦ កម្មវិធីអប់រំផ្នែកច្បាប់គ្លីនិក (CLE) នៃកម្មវិធី RULE-ELBBL បានរៀបចំសិក្ខាសាលាប្រចាំឆ្នាំស្តីពីអាហារូបករណ៍ និងការសិក្សានៅបរទេស។
សិក្ខាសាលានេះមានការចូលរួមពីអតីតនិស្សិត ELBBL ដែលបានសិក្សានៅបរទេសតាមរយៈអាហារូបករណ៍នានា ក៏ដូចជាអតីតនិស្សិត ELBBL ដែលនឹងចាប់ផ្តើមការសិក្សានៅបរទេសឆាប់ៗនេះ បន្ទាប់ពីទទួលបានអាហារូបករណ៍ដោយជោគជ័យ។
សិក្ខាសាលានេះបានផ្តល់ការណែនាំជាក់ស្តែងដល់និស្សិតអំពីការដាក់ពាក្យសុំអាហារូបករណ៍ ការសិក្សានៅបរទេស និងការសម្របខ្លួនទៅនឹងជីវិតនៅបរទេស តាមរយៈបទពិសោធន៍របស់អតីតនិស្សិតរបស់យើង។ កម្មវិធី ELBBL ក៏បានចែករំលែកព័ត៌មានអំពីឱកាសសិក្សានៅ Melbourne Law School តាមរយៈភាពជាដៃគូរវាង RULE និងសាកលវិទ្យាល័យ Melbourne។
យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះវាគ្មិនកិត្តិយសរបស់យើង ដែលបានលះបង់ពេលវេលាដ៏មានតម្លៃ ចុងសប្តាហ៍របស់ពួកគេដើម្បីជម្រុញ និងគាំទ្រដល់និស្សិតជំនាន់ក្រោយ។
--------------------------------
On Saturday, June 13, 2026, the Clinical Legal Education (CLE) Program of RULE-ELBBL organized a Seminar on Scholarships and Study Abroad.
The seminar featured ELBBL alumni who have studied abroad through prestigious scholarships, as well as those who will soon begin their studies overseas after successfully securing scholarship awards.
The seminar provided students with practical guidance on scholarship applications, studying abroad, and adapting to life overseas through the experiences of our alumni. ELBBL also shared information on study opportunities in Melbourne Law School through RULE partnership with University of Melbourne.
We sincerely thank our guest speakers for dedicating their weekend to inspire and support the next generation of scholars 🌍🎓.