26/05/2026
🪷🙏💛នមោតេ
🇰🇭បុរិសាជញ្ញ
💛នមោតេ
🙏បុរិសុត្តម
💛សទេវកស្មឹ
🇰🇭លោកស្មឹ
នត្ថិតេ បដិបុគ្គលោ💛🙏🪷
🪷💛បពិត្រព្រះអង្គជាបុរសអាជានេយ្យ ខ្ញុំព្រះករុណាសូមនមស្សការចំពោះព្រះអង្គ បពិត្រព្រះអង្គជាបុរសដ៏ឧត្តម ខ្ញុំព្រះករុណាសូមនមស្សការចំពោះព្រះអង្គ ព្រះអង្គមិនមានបុគ្គលណាប្រៀបផ្ទឹមក្នុងលោកព្រមទាំងទេវលោក។
🪷🙏💛🇰🇭 អនុមោទនា បុណ្យ😊🇰🇭💛
🪷💛 ចិត្តបឋមប្រធានមានសភាវៈលក្ខណៈ ដូចដំណក់ទឹកស្រស់ថ្លាផូរផង់បរិសុទ្ធ មានពន្លឺដ៏ត្រជាក់សុខក្សេម នាំមកនូវជីវិតសុខភាពល្អ រស្មីពន្លឺសុខសន្តិភាពរស់នៅមានសិរីពុទ្ធិញ្ញាណ ក្នុងម្លប់រសព្រះធម៌សប្បុរស 💛🇰🇭🌏 💛🪷
🪷💛 បណ្តាំដូនតា, នែកូនសម្លាញ់បា! ចូរកូនចាំទុក កូនរស់នៅទីណាបានសុខហើយ បើកូនមិនបានធ្វើទីនោះឱ្យរីកចម្រើន ចូរកូនកុំធ្វើទីនោះឱ្យវិនាស ដោយសារកូនឡើយ📖📚🌸
🪷😊 មិនសំខាន់ថាអ្នកទៅដល់គោលដៅ យឺតយ៉ាវឬ យ៉ាប់យ៉ឺន ប៉ុណ្ណានោះទេ, 🌻🕰️សំខាន់ជីវិតរស់នៅរបស់អ្នកដល់គោលដៅ ដោយមិនធ្វើឲ្យអ្នកដទៃអន្តរាយ នឹងមានសុវត្ថិភាពគ្រប់គ្នា💛💐
🪷😊💛 ធម្មជាតិ ជីវិត ចិត្តសុខស្ងប់💛😊🪷
🪷ឱហ្ន៎! អ្វីជីវិតពិត?
សព្វសត្វលោកក្នុងសង្សារវដ្តនេះ អ្នកតែងប្រព្រឹត្តតាមកម្លាំងនៃកម្ម ជានិច្ច ទោះបីជា កើតក្នុងកាមភព (មនុស្ស ទេវតា ៦ជាន់) ក៏សាងកម្ម សោយផលវិបាកនៃកម្លាំងកម្ម ជាលោកធម៌៨ (មានលាភ អត់លាភ មានយស អាប់យស និន្ទា សរសើរ សុខ ទុក្ខ) ជាដដែលៗ ម្តងហើយ ម្តងទៀត គ្រប់ៗជាតិ រកទីបំផុតគ្មាន។
🌺 តើប្រយោជន៍អ្វីហ្ន៎!? ដែលមានខ្សែជីវិត គំហើញ ក្នុងទំនងនេះ ឡើងចុះ ចុះឡើង ខ្ពស់ទាប ទាបខ្ពស់ ជាដដែលៗ ម្ដងហើយម្តងទៀតនោះ ពិតជាគួរឱ្យ នឿយណាយ ធុញទ្រាន់ ក្រៃពេក។ ក្នុងទំនង ដូចគ្នានេះដែរ ជីវិតណាៗ ដែលកើតមាន នៅក្នុង ព្រហ្មលោក និងអរូបព្រហ្មលោក។ និងថាតើ ចាំបាច់ទៅនិយាយថ្វី ចំពោះជីវិតជាទុក្ខទារុណ ក្នុងអបាយភូមិ៤ (នរក ប្រេត អសុរកាយ តិរច្ឆាន) ទៀតនោះ។
🪷💛 នាមរូបំ 🫀អនិច្ចំ 🧠 ទុក្ខំ 🫁 អនត្តា 👩🦰
👦 ព្រោះហេតុនោះ សូមសប្បុរស គប្បីជាអ្នកមានសទ្ធាមោះមុត មានសតិសម្បជញ្ញៈ សព្វកាល ក្នុងកិច្ចបដិបត្តិធម៌ ដើម្បីព្រះនិព្វាន តែម្យ៉ាង សូម្បីឱ្យទាន ក៏ដើម្បីតែ ព្រះនិព្វាន, រក្សាសីល ក៏ដើម្បីតែ ព្រះនិព្វាន, ចម្រើនសមាធិ ក៏ដើម្បីតែ ព្រះនិព្វាន, ចម្រើនវិបស្សនា ក៏ដើម្បីតែ ព្រះនិព្វាន, ឬថា ចម្រើនសតិបដ្ឋាន៤ ក៏ដើម្បីតែ ព្រះនិព្វាន។ យើងទាំងឡាយ គប្បីបដិបត្តិ យ៉ាងនេះឯង។
📚🍒 ចូលអ្នកទាំងឡាយ រស់នៅជាសុខសន្តិភាព សុខដមរម្យនា សុខស្ងប់ បច្ចុប្បន្នជានិច្ចនិរន្តរ៍ 💐📚
☀️💐 ចូលអ្នកទាំងឡាយ ចម្រើន សទ្ធា សមាទិដ្ឋិ ទាន សីល សមាធិ បញ្ញា កំណត់ដឹងនូវដំណើរនៃជីវិតតាមទ្វារវិថីបច្ចុប្បន្ន ដោយមាន យោនិសោមនសិការ(សមាធិចិត្ត) និងមិនមាននូវសេចក្តីប្រមាទ(ធ្វេសប្រហែសឡើយ) 📚🍒
🪷💛ក្នុងសិក្ខាបទ៥ ដែលយើងរក្សាហើយ បើភ្លាត់កុហកដាច់សីលតែមួយនឹងទេ តែបើជាសុរាចូលតែមួយតំណក់ សីលទាំង៥ដាច់ទាំងអស់, 🙏💛ព្រះសម្មាសម្ពុទ្ធ ត្រាស់ដឹងដោយសព្វយុត្តញាណ ដឹងសព្វអាថ៌កំបាំងនៃច្បាស់ធម្មជាតិ មិនមែនព្រះអង្គបង្កើតច្បាប់ទេ តែជាច្បាប់កម្មផល ជាច្បាប់នៃសកលចក្រវាឡ 💛🪷
🪷💛 #ធម្មទាន_ព្រះភិក្ខុខេមមុនី_វណ្ណសិរីសុវណ្ណ 😊🪷
🪷💛ត្រូវតែអប់រំបន្ទុំចិត្តរស់ក្នុងសេចក្តីល្អ បច្ចុប្បន្ន គប្បីសិក្សា បដិបត្តិនិងមានផល្លានិសង្ឃ
បើអ្នកធ្វើសេចក្ដីល្អ (បុណ្យ) ហើយប្រាថ្នា សុខសួគ៌ និងព្រហ្ម គឺអ្នកត្រូវស្លាប់សិន ទើបបាន។
🪷😊ក៏ប៉ុន្តែបើអ្នកទូន្មានចិត្ត បដិបត្តិ សមថៈនិងវិបស្សនាបញ្ញា ដើម្បីចេញចាកទុក្ខ មាន មគ្គផល ព្រះនិព្វាន ជាទីបំផុត គឺត្រូវបដិបត្តិ ប្រកបដោយសមាទិដ្ឋិ 🔸សីល 🔹សមាធិ 🟡បញ្ញា ប្រកបដោយ យោនិសោមនសិការ កំណត់ដឹងទុក្ខ តាមលំដាប់នៃ វិបស្សនាញាណ ក្នុងចិត្តជាបច្ចុប្បន្ន។
💛 ផលនោះ នឹងសម្រេចបាន ក្នុងបច្ចុប្បន្ន នៃជាតិនេះ ពោលគឺ មិនចាំបាច់ ស្លាប់សិននោះទេ ។
🪷😊បើអ្នកមានសទ្ធាជ្រះថ្លាសន្សំបុណ្យ ទីនេះ!ឥឡូវនេះ អ្នកនឹងទទួលបានផលសម្រេចវេលានេះឯង💛🪷
🖼 ពេញចិត្ត 😊 ធ្វើអ្វីក៏សប្បាយ
🫐 ណាយចិត្ត🪬ធ្វើអ្វីក៏ក្រៀមក្រោះ
🕯️ ទាស់ចិត្ត 🪻ធ្វើអ្វីក៏ក្រញូវ
🌸 ត្រូវចិត្ត 🌺ធ្វើអ្វីក៏ប្រណីត
🪵 ឥតចិត្ត 🍁 ធ្វើអ្វីក៏ខ្សត់ទាន
😊 មានចិត្ត 💛 ធ្វើអ្វីក៏បរិបូណ៌
🕯️ ទោសចិត្ត 🍁ធ្វើអ្វីក៏ប្រហាយ
💚 មេត្តាចិត្ត 🩵 ធ្វើអ្វីក៏អនុគ្រោះ
😊 រស់ចិត្ត 🍇 ធ្វើអ្វីក៏ប្រយោជន៍
🕯️ ខ្មោចចិត្ត ❤️🔥ធ្វើអ្វីក៏ប្រមាទ. ៕៚
#សិរីពុទ្ធិបញ្ញាញាណ_ក្មេរ៍_ព្រហ្មវិហារធម៌មេត្តាចិត្តករុណា
#សច្ចៈខន្តីកត្តញ្ញូតាចិត្តសុខស្ងប់ក្សេម
#ធម្មទានព្រះភិក្ខុ_ខេមមុនីវណ្ណសិរីសុវណ្ណ_បញ្ញាញាណ