សាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ដ និងវិទ្យាសាស្រ្ដសេដ្ឋកិច្ច

  • Home
  • Cambodia
  • Phnom Penh
  • សាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ដ និងវិទ្យាសាស្រ្ដសេដ្ឋកិច្ច

សាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ដ និងវិទ្យាសាស្រ្ដសេដ្ឋកិច្ច Royal University of Law and Economics is a higher education organization that provides unique courses of Law, Economics, and Technology with quality.
(1)

🎉 អបអរសាទរ! 🎉ក្រុមនិស្សិតមកពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ដែលតំណាងឲ្យព្រះរាជាណាចក្រកម្ពុជា...
22/04/2026

🎉 អបអរសាទរ! 🎉
ក្រុមនិស្សិតមកពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ដែលតំណាងឲ្យព្រះរាជាណាចក្រកម្ពុជា បានទទួលជ័យលាភីពានរង្វាន់ Richard R. Baxter Award សម្រាប់សារណាការពារក្ដីតំណាងរដ្ឋភាគីដើមបណ្ដឹងល្អបំផុតលេខ ៣ (3rd Best Applicant Memorial) ក្នុងចំណោមសាកលវិទ្យាល័យជាង ៨០០ តំណាងអោយជាង ១០០ ប្រទេស នៅទូទាំងពិភពលោក ដែលបានចូលរួមក្នុងកម្មវិធីប្រកួតសវនាការប្រតិដ្ឋនីតិអន្តរជាតិសាធារណៈ Philip C. Jessup International Law Moot Court Competition 2026 ដែលប្រារព្ធឡើងនៅទីក្រុងវ៉ាស៊ីនតោន ឌីស៊ី សហរដ្ឋអាមេរិក។
ពានរង្វាន់ Richard R. Baxter Award ត្រូវបានដាក់ឈ្មោះដើម្បីអបអរសាទរ និងរំលឹកដល់លោក Richard R. Baxter អតីតចៅក្រមនៃតុលាការយុត្តិធម៌អន្តរជាតិ (ICJ) និងជាអ្នកប្រាជ្ញច្បាប់អន្តរជាតិដ៏ឆ្នើមមួយរូប។

👏 ជោគជ័យនេះជាកិត្តិយសដ៏ធំមួយសម្រាប់សាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និង វិទ្យាសាស្រ្តសេដ្ឋកិច្ច ព្រមទាំងលើកកកម្ពស់ឈ្មោះប្រទេសកម្ពុជានៅលើឆាកអន្តរជាតិ។

សេចក្ដីជូនដំណឹង  ស.ភ.ន.វ.ស. នឹងជ្រើសរើសនិស្សិត៦រូប ដាក់ពាក្យក្នុងកម្មវិធី AUN UBD Summer Camp 2026 នៃប្រទេសប្រ៊ុយណេ។ សូម...
22/04/2026

សេចក្ដីជូនដំណឹង

ស.ភ.ន.វ.ស. នឹងជ្រើសរើសនិស្សិត៦រូប ដាក់ពាក្យក្នុងកម្មវិធី AUN UBD Summer Camp 2026 នៃប្រទេសប្រ៊ុយណេ។

សូមអានសេចក្តីជូនដំណឹងដើម្បីទទួលបានព័ត៌មានលម្អិត។

តំណចុះឈ្មោះ៖ https://forms.gle/UxZ8xNWxihTXsE1A8

In the afternoon of April 20, 2026, Prof. Dr. Luy Channa, Rector of the Royal University of Law and Economics (RULE) and...
21/04/2026

In the afternoon of April 20, 2026, Prof. Dr. Luy Channa, Rector of the Royal University of Law and Economics (RULE) and his management team had the honor of hosting a meeting with the delegation from the Australian embassy in Cambodia. The delegation was led by H.E. Derek Yip, Australian Ambassador to Cambodia; Mr Karan Dhamija, First Secretary and head of trade and investment office; and Mr Phala Bun, Trade and Investment Officer.

The discussion concentrated on the further collaborations between the Royal University of Law and Economics (RULE) and Australian universities. H.E. Derek Yip, Australian Ambassador to Cambodia, has offered his support in facilitating future cooperations between RULE and Australian partner universities. Potential areas of collaborations include joint programs, research, teaching, etc. On behalf of the Royal University of Law and Economics, Prof. Dr. Luy Channa sincere thanks H.E. Derek Yip for his support in advancing these partnerships. The meeting concluded with fruitful outcomes in a cordial atmosphere.

សេចក្តីជូនដំណឹងស្តីពីសិក្ខាសាលាអនឡាញ និងកម្មវិធីប្រកួតប្រជែង "Research Proposal Competition for Youth 2026" ដែលនឹងប្រព្រ...
06/04/2026

សេចក្តីជូនដំណឹង

ស្តីពីសិក្ខាសាលាអនឡាញ និងកម្មវិធីប្រកួតប្រជែង "Research Proposal Competition for Youth 2026" ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦។

តំណចុះឈ្មោះ
https://fao.zoom.us/webinar/register/WN_sa_B4ZDBSJeHIITxmPtxwQ #/registration

ព័ត៌មានបន្ថែម
https://aunsec.org/discover-aun/thematic-networks/aun-afs

On the morning of April 3, 2026, following initiatives and approval from H.E. Prof. Dr. Luy Channa, Rector of the Royal ...
04/04/2026

On the morning of April 3, 2026, following initiatives and approval from H.E. Prof. Dr. Luy Channa, Rector of the Royal University of Law and Economics (RULE), the International Relations Office hosted a workshop titled "Global Opportunities for RULE Students: Master’s Study and Scholarship Opportunities"
The presenters are the RULE students who got MEXT Scholarship through the RULE- Nagoya University partnership, funded by the Japanese government, and Mitsubishi UFJ Foundation Scholarship from the Japanese company.

The objectives of the workshop covered:
- MEXT Scholarship: A deep dive into the application process and the life-changing experience of studying in Japan.
- Mitsubishi UFJ Foundation Scholarship: Essential tips on the RULE application process and the professional benefits.

Students actively engaged with the presenters, asking numerous questions about application processes, challenges, expenses and scholarship benefits. The workshop concluded in an enthusiastic and motivational atmosphere.

សេចក្តីជូនដំណឹងស្តីពីកម្មវិធី ASEAN-Japan Youth Forum 2026។សូមអានសេចក្តីជូនដំណឹងដើម្បីទទួលបានព័ត៌មានលម្អិត។ ព័ត៌មានបន្ថែ...
02/04/2026

សេចក្តីជូនដំណឹង

ស្តីពីកម្មវិធី ASEAN-Japan Youth Forum 2026។

សូមអានសេចក្តីជូនដំណឹងដើម្បីទទួលបានព័ត៌មានលម្អិត។

ព័ត៌មានបន្ថែម៖​
https://www.aunsec.org/aun-action/external-collaborations/asean-japan-youth-forum

តំណចុះឈ្មោះ៖
https://docs.google.com/forms/d/e/1FAIpQLSdVe31sOT-kdBaIvjuHnNORy5F8uJjgnFqjUttT0l8vyz6_Qg/viewform

សេចក្ដី​ជូនដំណឹង​!
01/04/2026

សេចក្ដី​ជូនដំណឹង​!

សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ចមានកិត្តិយស សូមជម្រាបជូនដំណឹងដល់សាធារណជនទាំងអស់ជ្រាបថា សាកលវិទ...
01/04/2026

សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ចមានកិត្តិយស សូមជម្រាបជូនដំណឹងដល់សាធារណជនទាំងអស់ជ្រាបថា សាកលវិទ្យាល័យនឹងបើកបណ្តុះបណ្តាលថ្នាក់បណ្ឌិតជំនាន់ទី២ ចាប់ពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦តទៅ ដែលមានជំនាញចំនួន៧ដូចខាងក្រោម៖

1. បណ្ឌិតនីតិសាស្ត្រ (Doctor of Laws)
2. បណ្ឌិតធុរកិច្ច (Doctor of Business)
3. បណ្ឌិតរដ្ឋបាលសាធារណៈ (Doctor of Public Administration)
4. បណ្ឌិតសេដ្ឋកិច្ច (Doctor of Economics)
5. បណ្ឌិតទំនាក់ទំនងអន្តរជាតិ (Doctor of International Relations)
6. បណ្ឌិតវិទ្យាសាស្ត្រនយោបាយ (Doctor of Political Science)
7. បណ្ឌិតព័ត៌មានវិទ្យា (Doctor of Information of Technology)

និស្សិតអាចជ្រើសរើសការសិក្សាជាភាសាខ្មែរ ភាសាអង់គ្លេស ឬភាសាបារាំង។
បើនិស្សិតនិស្សិតចាប់អារម្មណ៍ សូមចុះឈ្មោះឲ្យបានរួចរាល់យ៉ាងយូរត្រឹមថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ តាមលីងនេះ
https://docs.google.com/forms/d/1ELTy3pAe_E5O4hCmlW86HyQtqFlePFNC37GjiKWLn48/viewform?edit_requested=true

🎉យើងខ្ញុំសូមសម្តែងនូវការកោតសរសើរអស់ពីដួងចិត្ត និងអបអរសាទរ ជូនចំពោះក្រុមនិស្សិតតំណាងឱ្យសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និ...
31/03/2026

🎉យើងខ្ញុំសូមសម្តែងនូវការកោតសរសើរអស់ពីដួងចិត្ត និងអបអរសាទរ ជូនចំពោះក្រុមនិស្សិតតំណាងឱ្យសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ដែលបានខិតខំប្រកួតប្រជែងយ៉ាងស្វិតស្វាញ រហូតដណ្តើមបានពានរង្វាន់ជើងឯក ក្នុងការប្រកួតសវនាការប្រឌិតកម្ពុជា ឆ្នាំ២០២៦ (The Cambodia Moot Court Competition 2026) រៀបចំឡើងដោយអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា កាលពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៦ កន្លងទៅនេះ។

🎓🏆🥇🏅សមិទ្ធផលដ៏ត្រចះត្រចង់ដែលក្រុមនិស្សិតសម្រេចបាន រួមមាន៖
• ពានរង្វាន់ជ័យលាភីលេខ១៖ ទទួលបានដោយក្រុម ០០៤ មានលោក អ៊ឹង ប៊ុនគៀត លោក ឡាយ គឹមលីន លោក ង៉ែត សុខវិសាល និងកញ្ញា ភាន លក្ខណា។
• ពានរង្វាន់សារណាលាយលក្ខណ៍អក្សរល្អបំផុត៖ ទទួលបានដោយក្រុម ០០៤។
• ពានរង្វាន់សារណាលាយលក្ខណ៍អក្សរល្អលេខ២៖ ទទួលបានដោយក្រុម ០០៣ មានកញ្ញា ចិន្តា បុប្ផាពេជ្រ កញ្ញា ខាំ សុផានិត កញ្ញា បុត្រ រតនាលីហ្សា និងកញ្ញា ឡាយ សុភា។
• ពានរង្វាន់អ្នកថ្លែងតំណាងព្រះរាជអាជ្ញាល្អលេខ២៖ ទទួលបានដោយលោក ឡាយ គឹមលីន។

ជោគជ័យដ៏អស្ចារ្យនេះ គឺជាផ្លែផ្កានៃការលះបង់ទាំងកម្លាំងកាយចិត្ត និងការតម្រង់ទិសយ៉ាងយកចិត្តទុកដាក់ពីសំណាក់គ្រូបង្វឹកដឹកនាំគឺ លោកមេធាវី ឡុង បញ្ញារិទ្ធិ និងលោកស្រីមេធាវី ហៀង ណៃហៀក ដែលបានចំណាយពេលវេលាដ៏មានតម្លៃក្នុងការបណ្តុះបណ្តាល និងផ្តល់បទពិសោធន៍យ៉ាងស៊ីជម្រៅដល់ក្រុមនិស្សិត។

ក្នុងឱកាសដ៏រំភើបនេះ សាកលវិទ្យាល័យសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ ឯកឧត្តមសាស្រ្តាចារ្យបណ្ឌិត លុយ ចណ្ណា សាកលវិទ្យាធិការ និងសាស្ត្រាចារ្យ Margaret Ryan នាយិកានៃកម្មវិធី ELBBL ដែលតែងតែផ្តល់ការគាំទ្រយ៉ាងពេញទំហឹង និងជំរុញនូវគុណភាពអប់រំផ្នែកច្បាប់ឱ្យមានភាពរឹងមាំ និងមានស្តង់ដារខ្ពស់ជាអន្តរជាតិ។ ទន្ទឹមនឹងនេះ ក៏សូមអរគុណដល់លោកគ្រូ អ្នកគ្រូ និងសិស្សច្បងទាំងអស់ ដែលបានចែករំលែកនូវចំណេះដឹង និងគន្លឹះសំខាន់ៗរហូតឈានទៅសម្រេចបានជោគជ័យដ៏ត្រចះត្រចង់នាពេលនេះ។
———-

🎉We proudly extend our heartfelt congratulations to our outstanding students for their remarkable achievement in winning the Championship Title at the Cambodia Moot Court Competition 2026, organized by Extraordinary Chambers in the Courts of Cambodia (ECCC), held from March 27 to 29, 2026.

🎓🏆🥇🏅Achievements:
• 1st Place Winner - T004 - Oeng Bunkeat, Lay Kimlin, Ngeth Sokvisal, and Phean Leakhana
• 1st Best Written Memorial - T004 - Oeng Bunkeat, Lay Kimlin, Ngeth Sokvisal, and Phean Leakhana
• 2nd Best Written Memorial - T003 - Chenda Bophapich, Kham Sophanith, Both Rotanaliza, and Lay Sophea
• 2nd Best Prosecutor Oralist– Lay Kimlin

This incredible success reflects not only the students’ hard work and determination but also the unwavering dedication of our coaches, Mr. Long Panharith, Attorney at law, and Ms. Heang Nayheak, Attorney at law, whose guidance and mentorship were instrumental throughout the competition.

We would also like to express our deepest gratitude to H.E. Prof. Dr. Luy Channa, Rector, and Prof. Margaret Ryan, Director of ELBBL program, for their continuous support in strengthening legal education to meet high international standards.

Special thanks to all lecturers and senior students who generously shared their knowledge and experience, contributing to this proud achievement.

This victory is a true testament to excellence, teamwork, and perseverance. RULE is incredibly proud of you all!

សេចក្ដីជូនដំណឹង  ស.ភ.ន.វ.ស. នឹងជ្រើសរើសនិស្សិត១រូប ក្នុងកម្មវិធីផ្លាស់ប្តូរការសិក្សារយៈពេល១ឆមាស នៅសាកលវិទ្យាល័យ Augsburg...
31/03/2026

សេចក្ដីជូនដំណឹង

ស.ភ.ន.វ.ស. នឹងជ្រើសរើសនិស្សិត១រូប ក្នុងកម្មវិធីផ្លាស់ប្តូរការសិក្សារយៈពេល១ឆមាស នៅសាកលវិទ្យាល័យ Augsburg នៃប្រទេសអាល្លឺម៉ង់។

សូមអានសេចក្តីជូនដំណឹងដើម្បីទទួលបានព័ត៌មានលម្អិត។

តំណចុះឈ្មោះ៖ https://forms.gle/vTGbpDDSDvarJZtn7

Dreaming of a Master's degree abroad? 🎓Join us for the final seminar of our "Global Opportunities for RULE Students" ser...
31/03/2026

Dreaming of a Master's degree abroad? 🎓

Join us for the final seminar of our "Global Opportunities for RULE Students" series: "Master’s Study and Scholarship Opportunities"!

The seminar will cover two of the most prestigious scholarship programs available at RULE:
- MEXT Scholarship: A deep dive into the application process and the life-changing experience of studying in Japan.
- Mitsubishi UFJ Foundation Scholarship: Essential tips on the RULE application process and the professional benefits.

📍 Location: Hall G, RULE
🗓️ Date: Friday, April 3, 2026
⏰ Time: 8:30 AM – 11:00 AM

Don't miss out on these essential reflections and tips from our guest speakers!

Registration: https://forms.gle/Uhu6343m3mMXoPWL7

🔔One Semester Abroad: Long-Term Exchange Workshop!Are you interested in studying at top universities in Japan, Germany, ...
25/03/2026

🔔One Semester Abroad: Long-Term Exchange Workshop!

Are you interested in studying at top universities in Japan, Germany, or Indonesia for one semester?

Join us for our 3rd Workshop: “Exchanges with Credit Transfers” part of the "Global Opportunities for RULE Students" series. This session focuses on how you can study abroad as an exchange student and bring those credits back to count toward your degree here at RULE.

Our alumni speakers will share their personal experiences on:
- How the credit transfer process works.
- Navigating the one-semester application and nomination.
- Finding scholarships to cover your time abroad.
- Managing life and studies in a new country before returning home.

📍 Location: Hall D, RULE
🗓️ Date: March 28, 2026
⏰ Time: 8:30 AM – 11:00 AM

Come hear how a few months abroad can change your perspective and boost your CV.

Workshop Overview and Agenda: https://drive.google.com/file/d/1LoeAbV9P_qaXd8_zpg97zIjZHDAHbo5Z/view?usp=drive_link

Registration: https://forms.gle/rYc69vDv85qzNnUS6

Address

Preah Monivong Boulevard (93)
Phnom Penh
12305

Opening Hours

Monday 07:00 - 11:30
14:00 - 19:00
Tuesday 07:00 - 11:30
14:00 - 19:00
Wednesday 07:00 - 11:30
14:00 - 17:30
Thursday 07:00 - 11:30
14:00 - 17:30
Friday 07:00 - 11:30
14:00 - 17:30
Saturday 07:00 - 11:30
14:00 - 17:30

Alerts

Be the first to know and let us send you an email when សាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ដ និងវិទ្យាសាស្រ្ដសេដ្ឋកិច្ច posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The University

Send a message to សាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ដ និងវិទ្យាសាស្រ្ដសេដ្ឋកិច្ច:

Share