Faculty of Land Management and Land Administration

Faculty of Land Management and Land Administration Social, ecological, legal principle, urban, rural development, GIS, remote sensing, geomatics, surveying, etc

មហាវិទ្យាល័យរៀបចំដែនដី និងរដ្ឋបាលដីធ្លី សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណអភិបាលខេត្ត...
28/05/2026

មហាវិទ្យាល័យរៀបចំដែនដី និងរដ្ឋបាលដីធ្លី សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណអភិបាលខេត្ត និងរដ្ឋបាលខេត្តសៀមរាបទាំងមូល ដែលបានជួយសម្របសម្រួលដល់ដំណើរកម្មសិក្សានិស្សិតថ្នាក់បរិញ្ញាបត្រជំនាន់ទី២២ និងទី២៣ អោយទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ ។ ជំនួសមុខអោយមន្រ្តីរាជការ លោកគ្រូ អ្នកគ្រូ និងសិស្សនិស្សិតទាំងអស់នៃមហាវិទ្យាល័យរៀបចំដែនដី និងរដ្ឋបាលដីធ្លី សូមគោរពបួងសួងដល់វត្ថុសក្តិសិទ្ធក្នុងលោកតាមបីបាច់ថែរក្សាឯកឧត្តមអភិបាល និងគណអភិបាលទាំអស់ ជួបតែពុទ្ធពរទាំង៤ប្រការគឺអាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ🙏។

នារសៀលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ កម្មសិក្សានិស្សិតជំនាន់ទី២២ និងទី២៣ នៃមហាវិទ្យាល័យរៀបចំដែនដី និងរដ្ឋបាលដីធ្លី បានចុះសិក្...
27/05/2026

នារសៀលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ កម្មសិក្សានិស្សិតជំនាន់ទី២២ និងទី២៣ នៃមហាវិទ្យាល័យរៀបចំដែនដី និងរដ្ឋបាលដីធ្លី បានចុះសិក្សាអំពីការរៀបចំក្រុងរុនតាឯកតេជោសែន

នាព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ លោកបណ្ឌិត ហោ សាណារ៉ា ព្រឹទ្ធបុរស បានដឹកនាំមន្រ្តីរាជការ លោកគ្រូ អ្នកគ្រូ និងនិស្សិតជំនា...
27/05/2026

នាព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ លោកបណ្ឌិត ហោ សាណារ៉ា ព្រឹទ្ធបុរស បានដឹកនាំមន្រ្តីរាជការ លោកគ្រូ អ្នកគ្រូ និងនិស្សិតជំនាន់ទី២២ និង២៣ នៃមហាវិទ្យាល័យរៀបចំដែនដី និងរដ្ឋបាលដីធ្លី ចូលជួបសំដែងការគួរសមជាមួយឯកឧត្តមអភិបាលរង តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិបាលខេត្ត និងស្តាប់បទបង្ហាញរបស់អង្គភាពមន្ទីជំនាញពាក់ព័ន្ធជុំវិញខេត្តសៀមរាប អំពី ផែនការអភិវឌ្ឍទីក្រុងសៀមរាប , ផែនការប្រើប្រាស់ដី១១៤ភូមិនៅក្នុងតំបន់រមនីយដ្ឋានអង្គរ និងផែនការទេសចរណ៍ខេត្តសៀមរាប ។

ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ ដំណើរកម្មសិក្សារបស់និស្សិតជំនាន់ទី២២ និង២៣ នៃមហាវិទ្យាល័យរៀបចំដែនដី និងរដ្ឋបាលដីធ្លី សិក្សាអំព...
26/05/2026

ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ ដំណើរកម្មសិក្សារបស់និស្សិតជំនាន់ទី២២ និង២៣ នៃមហាវិទ្យាល័យរៀបចំដែនដី និងរដ្ឋបាលដីធ្លី សិក្សាអំពីកំរិតជីវភាព និងការកាន់កាបដីធ្លីរបស់ប្រជាជននៅក្នុងឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ។

ក្នុងនាមជាស្ថាប័នអប់រំលើជំនាញរៀបចំដែនដីនិងរដ្ឋបាលដីធ្លី មហាវិទ្យាល័យបានចូលរួមយ៉ាងសកម្មនៅក្នុងការបណ្តុះបណ្តាលនិងបញ្ជូូននិ...
21/05/2026

ក្នុងនាមជាស្ថាប័នអប់រំលើជំនាញរៀបចំដែនដីនិងរដ្ឋបាលដីធ្លី មហាវិទ្យាល័យបានចូលរួមយ៉ាងសកម្មនៅក្នុងការបណ្តុះបណ្តាលនិងបញ្ជូូននិស្សិត ដើម្បីបំពេញបេសកម្មក្នុងការចុះបញ្ជីដីធ្លីបង្ហើយនៅក្របខណ្ឌទូទាំងប្រទេស ដើម្បីបង្កើតនៅបរិយាកាសគ្មានវិវាទ ។ ពេលនេះបេសកម្មថ្មីដែលយើងត្រូវបន្តគឺការរៀបចំដែនការប្រើប្រាស់ឃុំ/សង្កាត់ ដើម្បីធានាដល់ការអភិវឌ្ឍប្រកបដោយនិរន្តភាព។

នៅក្នុងឱកាសដ៏មហានក្ខត្តឫក្ស វិសេសវិសាល នៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់ ៧៣ យាងចូល ៧៤ព្រះវស្សា នាថ្ងៃព្រហស្បតិ៍ ១៤រ...
13/05/2026

នៅក្នុងឱកាសដ៏មហានក្ខត្តឫក្ស វិសេសវិសាល នៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់ ៧៣ យាងចូល ៧៤ព្រះវស្សា នាថ្ងៃព្រហស្បតិ៍ ១៤រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ ត្រូវនឹងថ្ងៃទី១៤ ខែឧសភា គ.ស ២០២៦ ទូលព្រះបង្គំជាខ្ញុំ ជាថ្នាក់ដឹកនាំ លោកគ្រូ អ្នកគ្រូ មន្រ្តីរាជការ និងបុគ្គលិក មហាវិទ្យាល័យរៀបចំដែនដី និងរដ្ឋបាលដីធ្លី នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម សូមព្រះបរមរាជានុញ្ញាតក្រាបបង្គំថ្វាយនូវព្រះរាជសព្ទសាធុការពរ បវរមហាប្រសើរថ្លៃថ្លាថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សូមព្រះអង្គមានព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះកាយពលមាំមួន ព្រះបញ្ញាញាណភ្លឺថ្លា ព្រះជន្មាយុយឺនយូរ ដើម្បីគង់ប្រថាប់នៅក្នុងព្រះបរមសិរីរាជសម្បត្តិ ផ្តល់នូវម្លប់ដ៏ត្រជាក់ត្រជំដល់ប្រទេសជាតិ និងប្រជានុរាស្រ្តខ្មែរគ្រប់ៗរូប🙏🙏

12/05/2026
ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥ លោក ផុក ពៅ អតីតនិស្សិតជំនាន់ទី៧ តំណាងមហាវិទ្យាល័យរៀបចំដែនដី និងរដ្ឋបាលដីធ្លី បាននាំយកថវិការសប្ប...
05/05/2026

ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥ លោក ផុក ពៅ អតីតនិស្សិតជំនាន់ទី៧ តំណាងមហាវិទ្យាល័យរៀបចំដែនដី និងរដ្ឋបាលដីធ្លី បាននាំយកថវិការសប្បុរសជន លោកគ្រូ អ្នកគ្រូ អតីតនិស្សិត និងនិស្សិត នៃមហាវិទ្យាល័យរៀបចំដែនដី និងរដ្ឋបាលដីធ្លី ប្រគល់ជូនលោក ប៉េង សាលិ អតីតនិស្សិតជំនាន់ទី២០ និងជាយុវជនស្ម័គ្រចិត្តក្នុងយុទ្ធនាការចុះបញ្ចើដីធ្លីបង្ហើយក្នុងភូមិសាស្រ្តខេត្តបាត់ដំបង ដែលបានជួបគ្រោះថ្នាក់ចរាចរណ៍ កាលពីថ្ងៃពុធ ទី២៣ ខែមេសា ឆ្នាំ២០២៦ នៅចំនុចឃុំត្រាង ស្រុកកំរៀង ខេត្តបាត់ដំបង នឹងកំពុងសម្រាកព្យាបាលជម្ងឺក្នុងមន្ទីពេទ្យបង្អែកខេត្តបាត់ដំបង ។

05/05/2026

Address

Phnom Penh
12401

Telephone

+85512722616

Website

Alerts

Be the first to know and let us send you an email when Faculty of Land Management and Land Administration posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The University

Send a message to Faculty of Land Management and Land Administration:

Share