17/06/2026
[English Below]
📢 សេចក្តីប្រកាសអំពីការបោះពុម្ពអត្ថបទថ្មី (New Publication)
ដេប៉ាតឺម៉ង់គិលានុបដ្ឋាកសាកលវិទ្យាល័យពុទ្ធិសាស្ត្រយើងមានកិត្តិយសសូមចែករំលែកអត្ថបទស្រាវជ្រាវថ្មីមួយដែលត្រូវបានទទួលយកបោះពុម្ពក្នុង Journal of Nursing Reports in Clinical Practice (Articles in Press)
📄 ចំណងជើងអត្ថបទ៖
ការផ្លាស់ប្តូរអនុវត្តន៍ និងការអប់រំគិលានុបដ្ឋាកតាមរយៈសុខភាពឌីជីថល៖ អត្ថបទ វិចនកថាបែបរួមបញ្ជូល (Integrative Review) និងការវិភាគគោលនយោបាយជាតិនៅកម្ពុជា
👩⚕️👨⚕️ អ្នកនិពន្ធ៖ លោក យ៉ែម សុខា លោក ស្រី កឹម សុគន្ធា សាស្រ្តាចារ្យជំនួយ កុយ វីរីយ៉ា និង លោកស្រី ទន់ ស្រីពៅ
🏫 ស្ថាប័ន៖ដេប៉ាតឺម៉ង់គិលានុបដ្ឋាក, សាកលវិទ្យាល័យពុទ្ធិសាស្ត្រ, ភ្នំពេញ ប្រទេសកម្ពុជា
និង ផ្នែកសេវាមន្ទីរពេទ្យ, ក្រសួងសុខាភិបាល កម្ពុជា
🔗 DOI: https://doi.org/10.32598/JNRCP.2026.1363
How to cite in APA 7: Sokha,Y , Sokunthea,K , Virya,K and Sreypeov,T . (2026). Transforming nursing practice and education through digital health: An integrative review and national policy analysis from Cambodia. (e243809). Journal of Nursing Reports in Clinical Practice, e243809 doi: 10.32598/JNRCP.2026.1363
💡 អំពីការស្រាវជ្រាវ
សុខភាពឌីជីថល កំពុងដើរតួនាទីសំខាន់ក្នុងការផ្លាស់ប្តូរប្រព័ន្ធសុខាភិបាលទូទាំងពិភពលោក ហើយកម្ពុជាក៏កំពុងឆ្ពោះទៅមុខយ៉ាងឆាប់រហ័សផងដែរ។
ការស្រាវជ្រាវនេះបានពិនិត្យ និងសរុបភស្តុតាងអំពីការប្រើប្រាស់សុខភាពឌីជីថលក្នុងវិស័យគិលានុបដ្ឋាកនៅកម្ពុជា ទាំងក្នុងការអនុវត្ត ការអប់រំ និងគោលនយោបាយ។
លទ្ធផលសំខាន់ៗរួមមាន៖
-វិសមភាព ក្នុងការប្រើប្រាស់សុខភាពឌីជីថលនៅមន្ទីរពេទ្យ និងសេវាគិលានុបដ្ឋាក
-ការអប់រំគិលានុបដ្ឋាកនៅមានកម្រិត និងខ្វះសមត្ថភាពឌីជីថលស្តង់ដារ
-បញ្ហាប្រព័ន្ធដូចជា ហេដ្ឋារចនាសម្ព័ន្ធខ្សោយ កម្រិតជំនាញឌីជីថលទាប និងប្រព័ន្ធមិនអាចភ្ជាប់គ្នាបាន
-ឥទ្ធិពលពីគម្រោងជំនួយខាងក្រៅ និងភាពខ្វះសមាហរណកម្ម
-ឱកាសថ្មីៗដូចជា សេវាTelehealth, ការបង្រៀនតាម Simulation និងសមត្ថភាពគិលានុបដ្ឋាកឌីជីថលជាតិ
🌍 សារសំខាន់
ទោះបីកម្ពុជាមានការរីកចម្រើនក្នុងសុខភាពឌីជីថលក៏ដោយការអភិវឌ្ឍប្រកបដោយចីរភាពត្រូវការការពង្រឹងគោលនយោបាយ ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ និងសមត្ថភាពមនុស្ស។
គិលានុបដ្ឋាកមានតួនាទីសំខាន់មិនត្រឹមតែជាអ្នកប្រើប្រាស់ប្រព័ន្ធឌីជីថលទេប៉ុន្តែជាអ្នកដឹកនាំការផ្លាស់ប្តូរនៅក្នុងប្រព័ន្ធសុខាភិបាលផងដែរ។
👏 សូមអបអរសាទរដល់ក្រុមអ្នកស្រាវជ្រាវទាំងអស់ ចំពោះសមិទ្ធផលសំខាន់ក្នុងការអភិវឌ្ឍវិទ្យាសាស្ត្រគិលានុបដ្ឋាក និងសុខភាពឌីជីថលនៅកម្ពុជា។
______________________________
📢 New Publication Alert from the Nursing
Department, University of Puthisastra
We are pleased to share a newly accepted article in the Journal of Nursing Reports in Clinical Practice (Articles in Press):
📄 Title: Transforming nursing practice and education through digital health: An integrative review and national policy analysis from Cambodia
👩⚕️ Authors:
Sokha Yem, Kem Sokunthea, Koy Virya, and Tun Sreypeov
🏫 Affiliations:
Department of Nursing, Faculty of Nursing, University of Puthisastra, Phnom Penh, Cambodia
Department of Hospital Services, Ministry of Health, Cambodia
🔗 DOI: https://doi.org/10.32598/JNRCP.2026.1363
How to cite in APA 7: Sokha, Y., Sokunthea,K , Virya,K and Sreypeov, T. (2026). Transforming nursing practice and education through digital health: An integrative review and national policy analysis from Cambodia. (e243809). Journal of Nursing Reports in Clinical Practice, (2026), e243809 https://www.jnursrcp.com/article_243809.html
💡 About the study
Digital health is rapidly transforming health systems globally, and Cambodia is no exception. This integrative review explores how digital technologies are being integrated into nursing practice, education, and policy within Cambodia.
The study highlights both progress and challenges, including:
-Uneven adoption of digital health tools in nursing practice
-Limited and fragmented integration of digital competencies in nursing education
-System-level barriers such as infrastructure gaps, low digital literacy, and weak interoperability
-Influence of donor-driven and fragmented digital systems
-Emerging opportunities such as telehealth, simulation-based education, and national competency frameworks
🌍 Key message
While Cambodia is making important progress in digital health transformation, sustainable success requires stronger governance, standardized nursing digital competencies, improved infrastructure, and coordinated national strategies.
Nurses play a central role in this transformation—not only as users of digital systems but as key drivers of innovation and quality improvement in healthcare delivery.
👏 Congratulations to the authors and research team for contributing to the advancement of nursing science and digital health in Cambodia!