Preah Sīhanouk Rāja Buddhist University

Preah Sīhanouk Rāja Buddhist University ការបណ្តុះបណ្តាល​ប្រកបដោយគុណភាព និងវិជ្ជាជីវៈ​ ស្របតាមស្ដង់ដារអប់រំ សីល សមាធិ បញ្ញា

សម្ដេចព្រះមហាអរិយវង្ស បណ្ឌិត យ៉ន សេង យៀត ព្រះសាកលវិទ្យាធិការនៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ និមន្តដឹកនាំកិច្ចប្រជុំស្...
31/08/2026

សម្ដេចព្រះមហាអរិយវង្ស បណ្ឌិត យ៉ន សេង យៀត ព្រះសាកលវិទ្យាធិការនៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ និមន្តដឹកនាំកិច្ចប្រជុំស្ដីពី
«ប្រសិទ្ធភាពការអនុវត្តការងារនៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ»
នារសៀលនៅថ្ងៃចន្ទ ៣រោច ខែស្រាពណ៍ ឆ្នាំ មមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៣១ខែសីហា ឆ្នាំ២០២៦

សម្តេចព្រះមហាអរិយវង្ស បណ្ឌិត យ៉ន សេង យៀត ព្រះសាកលវិទ្យាធិការនៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ព្រមទាំងព្រះសហការីសង្ឃ និ...
30/08/2026

សម្តេចព្រះមហាអរិយវង្ស បណ្ឌិត យ៉ន សេង យៀត ព្រះសាកលវិទ្យាធិការនៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ព្រមទាំងព្រះសហការីសង្ឃ និមន្តបង្សុកូល ឧទ្ទិសកុសល ជូនចំពោះ ឧបាសក ហែម​​ ឈឿន ត្រូវជាឪពុកបង្កើត លោក ភុំឈន់ តុលា ប្រធានការិយាល័យរដ្ឋបាល និងបុគ្គលិក ដែលបានមរណភាព​ វេលាម៉ោង
១:៣៨នាទី រសៀល នៅថ្ងៃអាទិត្យ ១០កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៦ ក្នុងជន្មាយុ៨០ឆ្នាំ ដោយរោគាពាធ។
សូមពិបាកវិញ្ញាណក្ខន្ធរបស់ ឧបាសក បានទៅកាន់ទីស្ថានដ៏សមគួរ កុំបីក្លាយជាបការ: ដទៃឡើយ។.........................
ថ្ងៃអាទិត្យ ២រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០
ត្រូវនឹងថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៦

សកម្មភាព សមណនិស្សិត និស្សិត ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ការពារគម្រោងនិក្ខេបបទ ។.............................ថ្ងៃអាទិត្យ ២...
30/08/2026

សកម្មភាព សមណនិស្សិត និស្សិត ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ការពារគម្រោងនិក្ខេបបទ ។.............................
ថ្ងៃអាទិត្យ ២រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៦

ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ សូមមប្រគេន ថ្វាយនិងជូនដំណឹងដល់សម្តេច​ ព្រះរាជាគណ:​ ព្រះថេរានុថេរ:​ និងពុទ្ធបរិស័ទទាំងក្...
28/08/2026

ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ សូមមប្រគេន ថ្វាយនិងជូនដំណឹងដល់សម្តេច​ ព្រះរាជាគណ:​ ព្រះថេរានុថេរ:​ និងពុទ្ធបរិស័ទទាំងក្នុងនិងក្រៅប្រទេសព្រះមេត្តាជ្រាបនិងជ្រាបថា​ គណៈគ្រប់គ្រងនៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជព្រមទាំងពុទ្ធបរិស័ទនិងសមណនិស្សិត​ និស្សិត បានមូលមតិគ្នាជាឯកច្ឆន្ទ ផ្តើមធ្វើបុណ្យផ្កាប្រាក់សាមគ្គីទ្រទ្រង់ផ្នែកក្រោយឧត្តមសិក្សានៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ នៅថ្ងៃអាទិត្យ ២កើត ខែ ភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៦​ នៅក្នុងសាលប្រជុំពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ សង្កាត់ ជ័យជំនះ ខណ្ឌ ដូនពេញ រាជធានីភ្នំពេញ​ ។
អាស្រ័យដូចបានទូលថ្វាយ ប្រគេន និងចម្រើនពរខាងលើ ទូលព្រះបង្គំ ខ្ញុំព្រះករុណា អាត្មាភាព យើងខ្ញុំសូម អារាធនាយាង និមន្ត និងអញ្ជើញ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា ឧកញ៉ា លោក លោកស្រី ព្រមទាំងសប្បុរសជនប្រុសស្រីជិតឆ្ងាយ ចូលរួមបំពេញបុណ្យកុសលតាមកម្លាំងសទ្ធាជ្រះថ្លានិងអនុមោទនាយកផលានិសង្សរៀងៗខ្លួន។

27/08/2026

#វីដេអូចំណាប់អារម្មណ៍របស់ កញ្ញា ឃឹម ណាត់ធីម៉ុន អ្នកសម្របសម្រួលយុវជន ក្រុមប្រឹក្សាអន្តរសាសនាកម្ពុជា
ចំពោះការចូលរួមឈ្វេងយល់អំពីពិធីបុណ្យម៉ៅឡត់ ប្រពៃណីសាសនិកឥស្លាមកម្ពុជា

សេចក្តីប្រគេន-ជូនដំណឹងពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ មានកិត្តិយសសូមប្រគេន ជូនដំណឹងដល់សមណនិស្សិត និស្សិត ទាំងអស់និមន្តជ...
27/08/2026

សេចក្តីប្រគេន-ជូនដំណឹង
ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ មានកិត្តិយសសូមប្រគេន ជូនដំណឹងដល់សមណនិស្សិត និស្សិត ទាំងអស់និមន្តជ្រាប ជ្រាបថា៖ មជ្ឈមណ្ឌលព័ត៌មានវិទ្យា ព.ស.ស នឹងបើកវគ្គសិក្សាជំនាញក្រាហ្វិចឌីហ្សាញថ្នាក់មូលដ្ឋានគ្រឹះ (វគ្គ២) នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦។
ហេតុដូច្នេះ សូមមណនិស្សិត និស្សិតចុះឈ្មោះឱ្យបានឆាប់រួសរាន់ឡើង នៅការិយាល័យទំនាក់ទំនង និងសហប្រតិបត្តិការ រៀងរាល់ម៉ោងធ្វើការ ទំនាក់ទំនងលេខទូរស័ព្ទ ០៩៨៦៥១៤០៨។
- ចាប់ផ្តើមទទួលពាក្យចុះឈ្មោះចូលរៀននៅថ្ងៃទី២៨ ខែសីហា រហូតដល់ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦។
- ចាប់ផ្តើមចូលរៀននៅថ្ងៃទី១៤ ខែកញ្ញាឆ្នាំ២០២៦។
━━━✥◈✥━━━
ថ្ងៃព្រហស្បតិ៍ ១៤ កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០
ត្រូវនឹងថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦។

26/08/2026

#វីដេអូចំណាប់អារម្មណ៍និស្សិតដែលបានចូលរួមឈ្វេងយល់អំពីពិធីបុណ្យម៉ៅឡត់ ប្រពៃណីសាសនិកឥស្លាមកម្ពុជា

 #នារសៀលថ្ងៃ អង្គារ ទី ២៥ ខែសីហា ឆ្នាំ ២០២៦ ក្រោមការចាត់តាំងរបស់សម្តេចព្រះមហាអរិយវង្ស បណ្ឌិត យ៉ន សេង យៀត ព្រះប្រធានកិត្ត...
26/08/2026

#នារសៀលថ្ងៃ អង្គារ ទី ២៥ ខែសីហា ឆ្នាំ ២០២៦ ក្រោមការចាត់តាំងរបស់សម្តេចព្រះមហាអរិយវង្ស បណ្ឌិត យ៉ន សេង យៀត ព្រះប្រធានកិត្តិយសក្លឹបកាកបាទក្រហមកម្ពុជា និងជាព្រះសាកលវិទ្យាធិការ នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ បានចាត់តាំង លោក ព្រើន សុវង្ស ទីប្រឹក្សាក្លឹបយុវជនកាកបាទក្រហមកម្ពុជា និងជាព្រឹទ្ធបុរសរង ដឹកនាំសមាជិកក្លឹបយុវជនកាកបាទក្រហមកម្ពុជា នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំពិនិត្យតាមដានការងារក្លឹបយុវជនកាកបាទក្រហមកម្ពុជា ប្រចាំខែមិថុនា-សីហា នៃគ្រឹះស្ថានឧត្តមសិក្សាទាំង ២៥ ក្នុងរាជធានីភ្នំពេញ ក្រោមអធិបតីភាព ឯកឧត្តម ពិត ចំណាន សមាជិកគណៈកម្មាធិការកណ្ដាល កាកបាទក្រហមកម្ពុជា, ឯកឧត្តម យូ ឡាណា អគ្គលេខាធិការរងទី២ កាកបាទក្រហមកម្ពុជា និងមានការអញ្ជើញចូលរួមជាកិត្តិយសពីសំណាក់ លោកជំទាវបណ្ឌិត ទេព កុលាប ប្រធានកិត្តិយសក្លឹបយុវជនកាកបាទក្រហមកម្ពុជា នៃសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ ដែលជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំ ព្រមទាំងមានការអញ្ជើញចូលរួមពីប្រធានកិត្តិយសក្លឹប តំណាង ទីប្រឹក្សាយុវជន ប្រធានក្លឹបយុវជន និងយុវជនកាកបាទក្រហមកម្ពុជានៃគ្រឹះស្ថានឧត្តមសិក្សាទាំង ២៥ ក្នុងរាជធានីភ្នំពេញ។

កិច្ចប្រជុំបានពិភាក្សាលើរបៀបវារៈសំខាន់ៗចំនួន ៥ រួមមាន៖

​១. ការជ្រើសរើស បណ្តុះបណ្តាល និងបំពាក់កន្សែងយុវជនថ្មី ឆ្នាំ២០២៦
២. របបប្រជុំ និងរបាយការណ៍ប្រចាំខែ
៣. ផែនការសកម្មភាព កាកបាទក្រហមកម្ពុជា
៤. ការលើកឡើងចំណុចធាតុចូលក្នុងការកសាងសេចក្តីណែនាំ (Concept Note) ស្តីពីការលើកទឹកចិត្តយុវជន កាកបាទក្រហមកម្ពុជា
៥. ការងារផ្សេងៗ (ការបោះជំរំ, យុទ្ធនាការចរាចរណ៍, ទិវាអ្នកស្ម័គ្រចិត្ត...)

កិច្ចប្រជុំបានបញ្ចប់ទៅដោយលទ្ធផលផ្លែផ្កា និងទទួលបានធាតុចូលសំខាន់ៗ ដើម្បីបន្តពង្រឹង និងឆ្ពោះទៅមុខនូវសកម្មភាពមនុស្សធម៌របស់យុវជនកាកបាទក្រហមកម្ពុជាឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់!

ព្រឹកថ្ងៃពុធ ១៣កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ព្រះធម្មចរិយាវង្សា ពៅ សំអ...
26/08/2026

ព្រឹកថ្ងៃពុធ ១៣កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦

ព្រះធម្មចរិយាវង្សា ពៅ សំអូន អនុប្រធានការិយាល័យរដ្ឋបាលនិងបុគ្គលិក តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចព្រះមហាអរិយវង្ស បណ្ឌិត ព្រះសាកលវិទ្យាធិការនៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ និមន្តទទួលធុងអនាម័យចំនួន១០ ជាសទ្ធាជ្រះថ្លារបស់
ឯកឧត្ដម អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ប្រគេនសម្រាប់ប្រើប្រាស់ដើម្បីចូលរួមពង្រឹងអនាម័យបរិស្ថានរបស់សមណនិស្សិត និស្សិតសិក្សាប្រចាំថ្ងៃ
ប្រកបដោយគុណភាពខ្ពស់នៅក្នុងពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ
សូមជូនពរ ឯកឧត្ដមរដ្ឋមន្រ្តីក្រសួងបរិស្ថាន និងសហការី សមប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ
អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

25/08/2026

#វីដេអូសម្តេចព្រះមហាអរិយវង្ស បណ្ឌិត យ៉ន សេង យៀត ព្រះសាកលវិទ្យាធិការ និងជាអគ្គលេខាធិការ ក្រុមប្រឹក្សាអន្តរសាសនាកម្ពុជា និមន្តដឹកនាំនិស្សិតចូលរួមឈ្វេងយល់អំពីពិធីបុណ្យម៉ៅឡត់

Address

ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ, 393 Preah Sisowath Quay. Phnom Penh
Phnom Penh
12000

Alerts

Be the first to know and let us send you an email when Preah Sīhanouk Rāja Buddhist University posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The University

Send a message to Preah Sīhanouk Rāja Buddhist University:

Shortcuts

Share