ATP School of Hospitality and Tourism

ATP School of Hospitality and Tourism A Leading School that brings Cambodian Professionals fulfil the Human Capital Nationally & Regionally

ក្រសួងទេសចរណ៍ ត្រៀមខ្លួនសម្រាប់ចូលរួមការប្រកួតជំនាញអាស៊ានលើកទី១៤ ឆ្នាំ២០២៥ នៅប្រទេសហ្វីលីពីន លើវិញ្ញាអាទិភាពចំនួន ០៤ជំនា...
22/08/2024

ក្រសួងទេសចរណ៍ ត្រៀមខ្លួនសម្រាប់ចូលរួមការប្រកួតជំនាញអាស៊ានលើកទី១៤ ឆ្នាំ២០២៥ នៅប្រទេសហ្វីលីពីន លើវិញ្ញាអាទិភាពចំនួន ០៤ជំនាញ!

(ទីក្រុងម៉ានីល, ហ្វីលីពីន)៖ ថ្ងៃទី២០-២១ ខែសីហា ឆ្នាំ២០២៤ លោក ជួប រតនា ប្រធាននាយកដ្ឋានផែនការអភិវឌ្ឍន៍ទេសចរណ៍ និងជាប្រធានលេខាធិការដ្ឋាននៃគណៈកម្មការគ្រប់គ្រងគម្រោង ហូកា រួមជាមួយតំណាងមកពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដឹកនាំដោយលោក ចាន់ វិចិត្រ អគ្គនាយករងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ និងក្រុមការងារចំនួន ០៣រូប បានអញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មការរៀបចំ សម្រាប់ការប្រកួតប្រជែងជំនាញអាស៊ានលើកទី១៤ ឆ្នាំ២០២៥ នៅប្រទេសហ្វីលីពីន ចាប់ពីថ្ងៃទី២០-២១ ខែសីហា ឆ្នាំ២០២៤ នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ដោយមានការចូលរួមពីតំណាងប្រទេសជាសមាជិកអាស៊ានទាំង ១០ប្រទេស និងមានប្រតិភូចូលរួមប្រមាណ ៥០នាក់។

កម្ពុជាបានពិនិត្យលទ្ធភាពគ្រោងចូលរួមប្រកួតលើជំនាញសរុបចំនួន ១១ជំនាញ រួមមាន៖ IT Software Solutions for Business, Web Technologies, Graphic Design, Industrial Automation, Welding, Electrical Installations, Wall and Floor Tiling, Bakery, Cooking, Hotel Reception, and Restaurant Services។ ក្រសួងទេសចរណ៍ ទទួលបន្ទុកដឹកនាំលើជំនាញចំនួន ០៤ជំនាញគឺ៖ ដុតនំ (Bakery), ចុងភៅ (Cooking), សេវាកម្មសណ្ឋាគារ (Hotel Reception), និងសេវាកម្មភោជនីយដ្ឋាន (Restaurant Services)។

អង្គប្រជុំក៏បានឯកភាពបឋមលើការតែងតាំងប្រធានគណៈកម្មការមេប្រយោគ (Jury Chairperson) និង ប្រធាន/អនុប្រធានគណៈកម្មការវិនិច្ឆ័យ (Chief and Deputy Chief Expert) ក្នុងនោះកម្ពុជាទទួលបន្ទុកជាប្រធានគណៈកម្មការមេប្រយោគ (Jury Chairperson)សម្រាប់ជំនាញចុងភៅ និងជំនាញ Graphic Design ព្រមទាំងធ្វើជាអនុប្រធានគណៈវិនិច្ឆ័យចំនួន ០៣វិញ្ញាសារួមមាន៖ Web Technologies, Electrical Installation, and Bakery។

សូមជម្រាបផងដែរថា ដើម្បីត្រៀមសម្រាប់ការប្រកួតជំនាញថ្នាក់ជាតិឆ្នាំ២០២៤ ចាប់ពីថ្ងៃទី២២-២៥ ខែសីហា ឆ្នាំ២០២៥ ខាងមុខ អង្គប្រជុំបានសម្រេចជ្រើសរើសកាលបរិច្ឆេទរៀបចំកិច្ចប្រជុំគណៈកម្មការបច្ចេកទេសលើកទី១(1st Technical Committee Meeting) ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៩-២១ ខែកុម្ភៈ ឆ្នាំ២០២៥ នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន។ កិច្ចប្រជុំបច្ចេកទេសនឹងប្រមូលផ្តុំនូវប្រធាន អនុប្រធានគណៈកម្មការមេប្រយោគ និងគណៈកម្មការវិនិច្ឆ័យ ដើម្បីពិភាក្សា និងសម្រេចលើវិញ្ញាសាប្រកួត តាមជំនាញនីមួយៗសម្រាប់បេក្ខជនហ្វឹកហាត់ និងត្រៀមខ្លួនសម្រាប់ការប្រកួតចុងក្រោយ។

12/08/2024

កម្មវិធី ហូកា សូមជូនចំណេះដឹងពីអាជីពជំនាញឆុងកាហ្វេ (Barista)!

08/06/2024
ជាដៃគូគាំទ្រការបណ្តុះបណ្តាលហូកា ទៅកាន់ខេត្តគោលដៅថ្មីៗបន្ថែមទៀត!ATP School of Hospitality and Tourism ដែលជាអង្គភាពមួយនៃក្...
06/02/2024

ជាដៃគូគាំទ្រការបណ្តុះបណ្តាលហូកា ទៅកាន់ខេត្តគោលដៅថ្មីៗបន្ថែមទៀត!
ATP School of Hospitality and Tourism ដែលជាអង្គភាពមួយនៃក្រុមហ៊ុន អេធីភី ខនសាល់ធេន បានចូលរួមកិច្ចប្រជុំពិភាក្សារវាងលេខាធិការដ្ឋាន គ.គ.ហ. ជាមួយតំណាងមូលនិធិអភិវឌ្ឍន៍ជំនាញ Skills Development Fund ដើម្បីពិភាក្សាលើផែនការការងារអនុវត្តអនុស្សរណៈនៃការយោគយល់គ្នារវាងគណៈកម្មការគ្រប់គ្រងគម្រោង ហូកា នៃក្រសួងទេសចរណ៍ ជាមួយមូលនិធិអភិវឌ្ឍន៍ជំនាញ ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤កន្លងមក។
តាមរយៈកិច្ចពិភាក្សា ក្រុមការងារបច្ចេកទេសបានឯកភាពលើការងារបន្តរួមមាន៖
១. ជំរុញផ្សព្វផ្សាយមូលនិធិអភិវឌ្ឍន៍ជំនាញឲ្យបានកាន់តែទូលំទូលាយដល់គ្រប់ភាគីពាក់ព័ន្ធក្នុងវិស័យទេសចរណ៍ តាមរយៈសិក្ខាសាលា និងការផ្សព្វផ្សាយតាមប្រព័ន្ធឌីជីថល។
២. សហការជាមួយប្រតិបត្តិករទេសចរណ៍ សមាគមឧស្សាហកម្មទេសចរណ៍ និងសាលាបណ្តុះបណ្តាលវិជ្ជាជីវៈទេសចរណ៍ ដើម្បីវាយតម្លៃតម្រូវការជំនាញ និងការរៀបចំសំណើគម្រោងទៅកាន់មូលនិធិអភិវឌ្ឍន៍ជំនាញ ដើម្បីស្នើសុំការគាំទ្រហិរញ្ញវត្ថុដល់ការបណ្តុះបណ្តាលជំនាញទេសចរណ៍ស្របតាមតម្រូវការអាជីវកម្ម ក្នុងទម្រង់បដិភាគ។
៣. កំណត់ខេត្តគោលដៅអាទិភាពដើម្បីពង្រីកការបណ្តុះបណ្តាល ហូកា តាមរយៈមូលនិធិអភិវឌ្ឍន៍ជំនាញរួមមាន៖ រាជធានីភ្នំពេញ ខេត្តសៀមរាប កំពង់ធំ កំពង់ចាម កំពត និងព្រះសីហនុ។
៤.រៀបចំគម្រោងសាកល្បងសម្រាប់សំណើគម្រោងបណ្តុះបណ្តាលជំនាញទេសចរណ៍ក្រោមកិច្ចសហការជាមួយ Siem Reap Tourism Club Association- STC សម្រាប់គោលដៅខេត្តសៀមរាប និងក្រុមហ៊ុន ATP Consultant - អេធីភី ខនសាល់ធេន សម្រាប់ខេត្តគោលដៅនានា។​
Consultant - អេធីភី ខនសាល់ធិន សម្រាប់ខេត្តគោលដៅនានា។​






ការគិតគូរពីសង្គតិភាពនៃការបណ្តុះបណ្តាលកម្រិតជាតិ គឺជាអាទិភាពសម្រាប់លើកកម្ពស់ជំនាញដល់យុវជនកម្ពុជា!
08/11/2023

ការគិតគូរពីសង្គតិភាពនៃការបណ្តុះបណ្តាលកម្រិតជាតិ គឺជាអាទិភាពសម្រាប់លើកកម្ពស់ជំនាញដល់យុវជនកម្ពុជា!

12/10/2023
នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៨ ខែកញ្ញា ឆ្នាំ២០២៣នេះ ក្រុមការងារសាលាទេសចរណ៍ និងបដិសណ្ឋារកិច្ច អេធីភី (សាលាបណ្តុះបណ្តាលជំនាញវិ...
28/09/2023

នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៨ ខែកញ្ញា ឆ្នាំ២០២៣នេះ ក្រុមការងារសាលាទេសចរណ៍ និងបដិសណ្ឋារកិច្ច អេធីភី (សាលាបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ) បានចូលរួមពិភាក្សាជាមួយក្រុមហ៊ុនFunFood Co., Ltd ពីកិច្ចសហការក្នុងការអនុវត្តកម្មវិធីបណ្តុះបណ្តាលUpskilling ជាមួយមូលនិធិអភិវឌ្ឍន៍ជំនាញ(SDF) ក្រោមកិច្ចសម្របសម្រួលពីគណកម្មការគ្រប់គ្រងគម្រោងហូកា។

ATP Consultant participated in the second quarterly meeting of the HoKa Steering Committee on the morning of August 8, 2...
08/08/2023

ATP Consultant participated in the second quarterly meeting of the HoKa Steering Committee on the morning of August 8, 2023 at the Ministry of Tourism. Through the HoKa Steering Committee mid-term review report, ATP Consultant would like to congratulate you on many achievements achieved in the first six months of 2023. ATP Consultant, on the other hand, is committed to participate in the process of launching National Qualification for tourism professionals.


Address

#202, Street 598 Sangkat Phnom Penh Thmei, Kham Sen Sok
Phnom Penh

Opening Hours

Monday 07:00 - 17:00
Tuesday 07:00 - 17:00
Wednesday 07:00 - 17:00
Thursday 07:00 - 17:00
Friday 07:00 - 17:00
Saturday 07:00 - 12:00

Telephone

+85587878770

Alerts

Be the first to know and let us send you an email when ATP School of Hospitality and Tourism posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The University

Send a message to ATP School of Hospitality and Tourism:

Share