University of Health Sciences

University of Health Sciences Cambodian Oldest Medical School. Founded in 1946 as the "Royal School for Medical Officers". University has 2 campuses with three faculties and one school.
(3483)

Currently, Faculty of Medicine, Pharmacy, Odonto-Stomatology and Technical School for Medical Care have a total students over 7,000 in academic year 2016-2017.

08/06/2026
សេចក្តីជូនដំណឹង ស្តីពីការអញ្ជើញចូលរួមដេញថ្លៃការផលិត និងបោះពុម្ព ឆ្នាំ២០២៦
08/06/2026

សេចក្តីជូនដំណឹង ស្តីពីការអញ្ជើញចូលរួមដេញថ្លៃការផលិត និងបោះពុម្ព ឆ្នាំ២០២៦

គ្រូដឹកនាំ និងនិស្សិតសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល សមាជិក ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុនម៉ានី ប្រចា...
07/06/2026

គ្រូដឹកនាំ និងនិស្សិតសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល សមាជិក ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុនម៉ានី ប្រចាំសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលបានចូលរួមពិនិត្យសុខភាព ដោយមិនគិតកម្រៃជូនបងប្អូនប្រជាពលរដ្ឋ នៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។
———————-
ថ្ងៃអាទិត្យ ៧រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ២៥៧០ ត្រូវនឹងថ្ងៃទី៧ ខែមិថុនាឆ្នាំ២០២៦ គ្រូដឹកនាំ និងនិស្សិតសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល សមាជិក ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុនម៉ានី ប្រចាំសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលសរុបចំនួន ២៨៨នាក់ ដឹកនាំដោយលោកវេជ្ជបណ្ឌិត ឡេង វេងសែ សាកលវិទ្យាធិការរង តំណាងឯកឧត្តមសាស្រ្តាចារ្យ សាផុន វឌ្ឍនៈ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាសាកលវិទ្យាធិការនៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល បានចូលរួមជាមួយក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ថ្នាក់កណ្តាល ថ្នាក់ខេត្តកំពង់ស្ពឺ និង មកពីខេត្តផ្សេងទៀតសរុបចំនួន៨៣៧នាក់ ក្នុងការផ្តល់ការអប់រំសុខភាព វគ្គសង្គ្រោះបឋម និងពិនិត្យសុខភាពដោយមិនគិតកម្រៃ ជូនបងប្អូនប្រជាពលរដ្ឋនៅស្រុកភ្នំស្រួចខេត្តកំពង់ស្ពឺ នៅវិទ្យាល័យហ៊ុន សែនភ្នំស្រួចឃុំតាំងស្បាស្រុកភ្នំស្រួចខេត្តកំពង់ស្ពឺ។

កម្មវិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម សួស គង់ ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ តំណាងឯកឧត្តម បណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ ។

ក្នុងកម្មវិធីខាងលើនេះ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុនម៉ានីបាន ផ្តល់សេវា ប្រកបដោយការទទួលខុសត្រូវ និងក្រមសីលធម៌វិជ្ជាជីវៈជូនបងប្អូនប្រជាពលរដ្ឋ ចំនួន១៥៦៦៩ នាក់ (ស្រ្តីចំនួន១០៧១៨នាក់) ប្រកបដោយទឹកចិត្តសប្បុរសធម៌។

និស្សិតសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល​បានចូលរួមពិធីបើកការប្រកួតបាល់ទាត់ពានរង្វាន់ Soccer league​ឆ្នាំ២០២៦———————ថ្ង...
07/06/2026

និស្សិតសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល​បានចូលរួមពិធីបើកការប្រកួតបាល់ទាត់ពានរង្វាន់ Soccer league​ឆ្នាំ២០២៦

———————

ថ្ងៃសៅរ៍ ៦រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស២៥៧០ ត្រូវនឹងថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៦ និស្សិត​សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល​ជាសមាជិកក្រុមការងារយុវជនសសយកសរុបចំនួន​៤០ នាក់ (ស្រ្តីចំនួន​២៤ នាក់) បានចូលរួមប្រកបដោយក្តីសប្បាយរីករាយក្នុងពិធីបើកការប្រកួតបាល់ទាត់ពានរង្វាន់ Soccer league លើកទី៩ ឆ្នាំ២០២៦ នៅពហុកីឡដ្ឋានវិសាខា។ កម្មវិធីនេះបាន​ប្រព្រឹត្តទៅរបស់ឯកឧត្តម​ ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ខមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធាន​សសយក។

សេចក្តីជូនដំណឹង ស្តីពីការចុះឈ្មោះសុំចូលរៀន សម្រាប់ឆ្នាំសិក្សា ២០២៥-២០២៦ របស់និស្សិតសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល
05/06/2026

សេចក្តីជូនដំណឹង ស្តីពីការចុះឈ្មោះសុំចូលរៀន សម្រាប់ឆ្នាំសិក្សា ២០២៥-២០២៦ របស់និស្សិតសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល

05/06/2026
ពិធីការពារនិក្ខេបបទថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកវេជ្ជជីវសាស្ត្រ ជំនាន់ទី១--មហាវិទ្យាល័យឱសថសាស្ត្រ៖ ថ្ងៃទី៤ ខែមិថុនា ឆ...
05/06/2026

ពិធីការពារនិក្ខេបបទថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកវេជ្ជជីវសាស្ត្រ ជំនាន់ទី១
--
មហាវិទ្យាល័យឱសថសាស្ត្រ៖ ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦ មហាវិទ្យាល័យឱសថសាស្ត្រ នៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល មានការប្រជុំគណៈមេប្រយោគក្រោមអធិបតីភាព ឯកឧត្តមសាស្ត្រាចារ្យ ឈាង សេនា ជាប្រធាន ដើម្បីធ្វើពិធីការពារនិក្ខេបបទជាសាធារណៈរបស់និស្សិត ពេជ្រ ចរណៃ ដែលបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកវេជ្ជជីវសាស្ត្រ ជំនាន់ទី១ ក្នុងឆ្នាំសិក្សា ២០១៦-២០១៨។

និស្សិត ពេជ្រ ចរណៃ បានការពារនិក្ខេបបទក្រោមចំណងជើង៖ « Prevalence of pathogens isolated from symptomatic urinary tract infection patients with urine culture growth and their antimicrobial resistance at the National Pediatric Hospital from 2021 to 2022 » ដោយជោគជ័យ នាថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦។

និស្សិត ពេជ្រ ចរណៃ បានធ្វើបទបង្ហាញនៅចំពោះមុខគណៈកម្មការ និងសាធារណជន នូវសេចក្តីសង្ខេបនៃនិក្ខេបបទរបស់ខ្លួន ព្រមទាំងបានឆ្លើយតបទៅនឹងសំណួរជាច្រើនពីសំណាក់គណៈមេប្រយោគ ដែលសុំឱ្យបកស្រាយបំភ្លឺជាក់លាក់ប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈសុខាភិបាល។

ក្រោយការពិភាក្សារួចមក គណៈមេប្រយោគបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះបេក្ខជនលើការខិតខំស្រាវជ្រាវចងក្រងនិក្ខេបបទនេះឡើង ដោយទទួលបាននិទ្ទេសកិត្តិយសដ៏ខ្ពង់ខ្ពស់។ មុននឹងបញ្ចប់ ឯកឧត្តមប្រធានបានជំរុញឱ្យនិស្សិតបន្តការកែសម្រួលតាមអនុសាសន៍របស់គណៈមេប្រយោគវាយតម្លៃ ដើម្បីបន្តកែលម្អទម្រង់ និងចុះលេខនិក្ខេបបទឱ្យបានត្រឹមត្រូវតាមគោលការណ៍ណែនាំរបស់សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ដើម្បីបោះពុម្ពសៀវភៅនិក្ខេបបទនេះផ្សាយជាសាធារណៈ និងតម្កល់នៅតាមបណ្ណាល័យនានា៕

សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល និងសាកលវិទ្យាល័យ Aix-Marseille ប្រទេសបារាំងបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើការបណ្តុះ...
05/06/2026

សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល និងសាកលវិទ្យាល័យ Aix-Marseille ប្រទេសបារាំងបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើការបណ្តុះបណ្តាល និងការស្រាវជ្រាវ
-------
ទីក្រុងម៉ាកសីយ៍៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល,លោកសាស្រ្តាចារ្យជំនួយ បូរី សុថ្ថាវីរៈ ព្រឹទ្ធបុរសស្តីទីមហាវិទ្យាល័យឱសថសាស្រ្ត នៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ធ្វើទស្សនកិច្ចនៅមហាវិទ្យាល័យឱសថសាស្ត្រ នៃសាកលវិទ្យាល័យ Aix-Marseille និងបានជួបពិភាក្សាការងារជាមួយលោកសាស្ត្រាចារ្យ Jean-Paul Borg ព្រឹទ្ធបុរស មហាវិទ្យាល័យឱសថសាស្ត្រ ព្រមទាំងថ្នាក់ដឹកនាំនៃមហាវិទ្យាល័យឱសថសាស្ត្រ នៃសាកលវិទ្យាល័យ Aix-Marseille នាទីក្រុង Marseille ប្រទេសបារាំង។

កិច្ចពិភាក្សានេះបានផ្តោតលើការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរ ជាពិសេសការបន្តអនុវត្តកម្មវិធីបណ្តុះបណ្តាលថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកស្បែក និងគ្រឿងសម្អាង (Dermo-Cosmétologie) នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ការអនុវត្តគម្រោង Erasmus ការពិនិត្យលទ្ធភាពក្នុងការផ្លាស់ប្តូរនិស្សិត និងបុគ្គលិកសិក្សា ការអភិវឌ្ឍមន្ទីរពិសោធន៍បច្ចេកវិទ្យាឱសថ និងមន្ទីរពិសោធន៍រូបធាតុឱសថ ព្រមទាំងការសិក្សាលទ្ធភាពក្នុងការបង្កើត និងពង្រឹងសកម្មភាពស្រាវជ្រាវរួមគ្នា។

កិច្ចសហប្រតិបត្តិការនេះនឹងចូលរួមចំណែកក្នុងការលើកកម្ពស់សមត្ថភាពស្រាវជ្រាវ និងការបណ្តុះបណ្តាលធនធានមនុស្ស តាមរយៈការពង្រឹងសកម្មភាពស្រាវជ្រាវរួមគ្នា ដើម្បីឆ្ពោះទៅរកការដឹកនាំនិស្សិតក្នុងការធ្វើស្រាវជ្រាវ និងចងក្រងនិក្ខេបបទថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត រវាងសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល និងសាកលវិទ្យាល័យ Aix-Marseille នៃសាធារណរដ្ឋបារាំង៕

មហាវិទ្យាល័យវេជ្ជសាស្រ្ត៖ សេចក្តីជូនដំណឹង ស្តីពី ការប្រកួតប្រជែងជំនាញគ្លីនិក ថ្នាក់បរិញ្ញាបត្រវិទ្យាសាស្ត្រវេជ្ជសាស្ត្រ ...
04/06/2026

មហាវិទ្យាល័យវេជ្ជសាស្រ្ត៖ សេចក្តីជូនដំណឹង ស្តីពី ការប្រកួតប្រជែងជំនាញគ្លីនិក ថ្នាក់បរិញ្ញាបត្រវិទ្យាសាស្ត្រវេជ្ជសាស្ត្រ ឆ្នាំទី៣ ឆ្នាំសិក្សា ២០២៥-២០២៦

Address

Monivong Boulevard
Phnom Penh
12000

Opening Hours

Monday 08:00 - 17:00
Tuesday 08:00 - 17:00
Wednesday 08:00 - 17:00
Thursday 08:00 - 17:00
Friday 08:00 - 17:00

Telephone

+85523430559

Alerts

Be the first to know and let us send you an email when University of Health Sciences posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The University

Send a message to University of Health Sciences:

Share