NGS , Preah Sisowath

NGS , Preah Sisowath Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from NGS , Preah Sisowath, Preah Norodom Boulevard, Phnom Penh.
(1)

សាលារៀនជំនាន់ថ្មីនៃវិទ្យាល័យព្រះស៊ីសុវត្ថិ(NGS)គឺជាគំរូសាលារៀនមួយស្ថិតនៅក្នុងវិទ្យាល័យ​ធំជាងគេនិងមានវ័យចំណាស់ជាងគេនៅក្នុងប្រទេសកម្ពុជាមានអាយុកាលជាង១១៣ឆ្នាំ។សាលារៀននេះជាលទ្ធផល មួយទៀតនៃការធ្វើកំណែទម្រង់ស៊ីជម្រៅលើវិស័យអប់រំ។

📢 សេចក្តីជូនដំណឹង និងអំពាវនាវ៖ សូមអំពាវនាវដល់ ឯកឧត្តម លោកជំទាវ លោក លោកស្រី មាតាបិតា អាណាព្យាបាលចូលរួមឧបត្ថម្ភគាំទ្រពិព័រ...
19/06/2026

📢 សេចក្តីជូនដំណឹង និងអំពាវនាវ៖ សូមអំពាវនាវដល់ ឯកឧត្តម លោកជំទាវ លោក លោកស្រី មាតាបិតា អាណាព្យាបាលចូលរួមឧបត្ថម្ភគាំទ្រពិព័រណ៍ស្នាដៃសិស្សប្រចាំឆ្នាំ ២០២៦ នៃសាលារៀនជំនាន់ថ្មី 🏫✨
សាលារៀនជំនាន់ថ្មី (NGS) នៃវិទ្យាល័យព្រះស៊ីសុវត្ថិ វិទ្យាល័យព្រះយុគន្ធរ និងវិទ្យាល័យបឹងត្របែក នឹងរៀបចំ «កម្មវិធីពិព័រណ៍ស្នាដៃសិស្សប្រចាំឆ្នាំ២០២៦» នៅថ្ងៃសុក្រ ទី២៦ ខែមិថុនា ឆ្នាំ២០២៦។
ដើម្បីឱ្យកម្មវិធីដ៏សំខាន់នេះដំណើរការទៅដោយរលូន និងទទួលបានលទ្ធផលល្អប្រសើរ សាលារៀនសូមអំពាវនាវដល់មាតាបិតា អាណាព្យាបាល និងសប្បុរសជនទាំងអស់ មេត្តាចូលរួមចំណែកឧបត្ថម្ភគាំទ្រ៖
🔹 ជាសម្ភារៈ៖ ម្ហូបអាហារ នំចំណី ផ្លែឈើ ឬភេសជ្ជៈ...
🔹 ជាកម្លាំងកាយចិត្ត និងថវិកាស្ម័គ្រចិត្ត៖ ទៅតាមសទ្ធាជ្រះថ្លា ដើម្បីរៀបចំអាហារសម្រន់ រៀបចំស្តង់ តាំងបង្ហាញស្នាដៃសិស្ស ប្រព័ន្ធសំឡេង និងផ្នែកសន្តិសុខសណ្តាប់ធ្នាប់។

#ពិព័រណ៍ស្នាដៃសិស្ស២០២៦
#សាលារៀនជំនាន់ថ្មី
#លិខិតអំពាវនាវ
#វិទ្យាល័យព្រះស៊ីសុវត្ថិ
#វិទ្យាល័យព្រះយុគន្ធរ
#វិទ្យាល័យបឹងត្របែក

ចែករំលែកក្តីស្រឡាញ់ និងស្នាមញញឹម! សកម្មភាពនាំយកអំណោយសប្បុរសធម៌ទៅប្រគល់ជូនសិស្សានុសិស្ស នៅខេត្តឧត្តរមានជ័យទឹកចិត្តនៃការចែ...
18/06/2026

ចែករំលែកក្តីស្រឡាញ់ និងស្នាមញញឹម! សកម្មភាពនាំយកអំណោយសប្បុរសធម៌ទៅប្រគល់ជូនសិស្សានុសិស្ស នៅខេត្តឧត្តរមានជ័យ
ទឹកចិត្តនៃការចែករំលែកគ្មានដែនកំណត់! រូបភាពដ៏កក់ក្តៅ និងពោរពេញដោយក្តីរំភើប របស់លោកគ្រូ អ្នកគ្រូ និងប្អូនៗសិស្សានុសិស្ស តំណាងឱ្យសាលារៀនជំនាន់ថ្មី វិទ្យាល័យព្រះសុីសុវត្ថិ វិទ្យាល័យព្រះយុគន្ធរ វិទ្យាល័យបឹងត្របែកដែលបានរួមសហការគ្នានាំយក «អំណោយសប្បុរសធម៌» ទៅប្រគល់ជូនដល់ប្អូនៗសិស្សានុសិស្សតូចៗដែលកំពុងខ្វះខាត ស្ថិតនៅ៖
📍 ជំរុំបាត់ថ្កៅ អនុវិទ្យាល័យបន្សាយរាក់
📍 សាលាបឋមសិក្សាអូរស្មាច់១
📍 មត្តេយ្យសិក្សាអូរស្មាច់១ ក្នុងខេត្តឧត្តរមានជ័យ។
អំណោយបន្តិចបន្តួចដែលកើតចេញពីបេះដូង និងទឹកចិត្តជ្រះថ្លារបស់លោកគ្រូ អ្នកគ្រូ ព្រមទាំងសិស្សានុសិស្សយើងទាំងអស់គ្នា បានប្រែជារបស់របរប្រើប្រាស់ និងសម្ភារសិក្សាដ៏មានតម្លៃ ក្នុងការជួយសម្រាលបន្ទុក និងផ្តល់ជាកម្លាំងចិត្តយ៉ាងធំធេងដល់ប្អូនៗនៅទីនោះឱ្យបន្តការខិតខំប្រឹងប្រែងរៀនសូត្រ។
សាលារៀនសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្តសប្បុរស របស់លោកគ្រូ អ្នកគ្រូ មាតាបិតា និងប្អូនៗសិស្សានុសិស្សទាំងអស់ ដែលបានចូលរួមចំណែកទាំងកម្លាំងកាយ កម្លាំងចិត្ត និងថវិកា ញ៉ាំងឱ្យបេសកកម្មសង្គមមួយនេះប្រព្រឹត្តទៅដោយភាពជោគជ័យ និងពោរពេញដោយក្តីស្រឡាញ់ដ៏បរិសុទ្ធ។ ❤️🎒📚



#សាលារៀនជំនាន់ថ្មី
#សកម្មភាពសប្បុរសធម៌
#ចែករំលែកស្នាមញញឹម #ខេត្តឧត្តរមានជ័យ

សាលារៀនជំនាន់ថ្មី វិទ្យាល័យព្រះស៊ីសុវត្ថិ វិទ្យាល័យព្រះយុគន្ធរ វិទ្យាល័យបឹងត្របែក នឹងរៀបចំ «ការតាំងពិព័រណ៍ស្នាដៃសិស្សប្រ...
17/06/2026

សាលារៀនជំនាន់ថ្មី វិទ្យាល័យព្រះស៊ីសុវត្ថិ វិទ្យាល័យព្រះយុគន្ធរ វិទ្យាល័យបឹងត្របែក នឹងរៀបចំ «ការតាំងពិព័រណ៍ស្នាដៃសិស្សប្រចាំឆ្នាំ២០២៦» រួមគ្នានៅវិទ្យាល័យបឹងត្របែក ថ្ងៃសុក្រ ទី២៦ ខែមិថុនា ឆ្នាំ២០២៦ ដើម្បីបើកឱកាសឱ្យសិស្សានុសិស្សគ្រប់កម្រិតថ្នាក់ បានដាក់បង្ហាញនូវលទ្ធផលនៃការសិក្សាស្រាវជ្រាវ គម្រោងស្ទែម (STEM) និងស្នាដៃសិល្បៈច្នៃប្រឌិតផ្សេងៗដែលពួកគាត់សម្រេចបានក្នុងឆ្នាំសិក្សា២០២៥-២០២៦​ នេះ។
កម្មវិធីនេះរៀបចំឡើងក្នុងគោលបំណងលើកកម្ពស់វិធីសាស្ត្ររៀនតាមរយៈការអនុវត្តជាក់ស្តែង និងជម្រុញស្មារតីស្រាវជ្រាវ ស្វ័យសិក្សា និងការបង្កើតថ្មីរបស់​សិស្សានុសិស្ស​ទាំង​អស់។

🏠 ទីតាំង៖ វិទ្យាល័យបឹងត្របែក
🗓 កាលបរិច្ឆេទ៖ ថ្ងៃសុក្រ ទី២៦ ខែមិថុនា ឆ្នាំ២០២៦


#សាលារៀនជំនាន់ថ្មី
#ពិព័រណ៍ស្នាដៃសិស្ស
#សមត្ថភាពយុវជន

13/06/2026

តថភាពសង្គម និងការអប់រំដ៏ជ្រាលជ្រៅត្រូវបានលាតត្រដាង! រូបភាពខ្លះៗពីសកម្មភាពសម្តែងសិល្បៈយ៉ាងរស់រវើករបស់ប្អូនៗសិស្សានុសិស្ស នៃសាលារៀនជំនាន់ថ្មី វិទ្យាល័យព្រះយុគន្ធរ ក្នុងការលើកយកស្នាដៃអក្សរសិល្ប៍ដ៏ល្បីល្បាញគឺ «រឿង ថៅកែចិត្តចោរ» មកសម្តែងនាថ្ងៃនេះ។
🎬រឿង ថៅកែចិត្តចោរ នេះសម្តែងដោយសិស្សានុសិស្ស​ថ្នាក់ទី 12NGS -F
តាមរយៈតួអង្គនីមួយៗ ប្អូនៗបានបញ្ចេញទេពកោសល្យ និងឆ្លុះបញ្ចាំងយ៉ាងច្បាស់ពី៖
✅ តម្លៃនៃសីលធម៌រស់នៅ៖ ការវែកញែករវាងភាពស្មោះត្រង់របស់វណ្ណៈកម្មករ និងភាពលោភលន់ ដាច់ធម៌មេត្តារបស់ថៅកែចិត្តចោរ។
✅ សិល្បៈនៃការទំនាក់ទំនង៖ ការប្រើប្រាស់កាយវិការ ទឹកមុខ និងសំឡេងដើម្បីទាក់ទាញចិត្តអ្នកទស្សនា។
✅ ស្មារតីសហការក្រុម (Teamwork)៖ ការរៀបចំដេគ័រឆាក ភាពស៊ីសង្វាក់គ្នារវាងតួសម្តែង និងក្រុមការងារពីក្រោយខ្នង។
កម្មវិធីសិក្សាអមដោយការអនុវត្តផ្ទាល់បែបនេះ មិនត្រឹមតែជួយឱ្យប្អូនៗចងចាំសាច់រឿងមេរៀនបានល្អប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបណ្តុះភាពក្លាហាន និងក្តីស្រឡាញ់ចំពោះអក្សរសិល្ប៍ជាតិកាន់តែស៊ីជម្រៅ។
តោះ! មកចូលរួមទស្សនា និងផ្តល់កម្លាំងចិត្តដល់តួសម្តែងវ័យក្មេងរបស់យើងទាំងអស់គ្នា! 👇បេះដូង
#ថៅកែចិត្តចោរ #សាលារៀនជំនាន់ថ្មី #វិទ្យាល័យព្រះយុគន្ធរ #ទេពកោសល្យសិស្ស

📣 ឱកាសមាសសម្រាប់យុវជនមានពិការភាព! បើកទទួលពាក្យចូលរួមការប្រកួតប្រជែងជាសកលផ្នែកព័ត៌មានវិទ្យា (IT) ឆ្នាំ២០២៦ នៅប្រទេសវៀតណាម...
09/06/2026

📣 ឱកាសមាសសម្រាប់យុវជនមានពិការភាព! បើកទទួលពាក្យចូលរួមការប្រកួតប្រជែងជាសកលផ្នែកព័ត៌មានវិទ្យា (IT) ឆ្នាំ២០២៦ នៅប្រទេសវៀតណាម 🇰🇭✈️🇻🇳
បង្ហាញសមត្ថភាពពិតលើឆាកអន្តរជាតិ! ក្រុមប្រឹក្សាសកម្មភាពជនពិការ សូមជម្រាបជូនដំណឹងដល់សាធារណជន និងយុវជនមានពិការភាពទាំងអស់ឱ្យបានជ្រាបថា លេខាធិការដ្ឋានបានរៀបចំការប្រកួតប្រជែងថ្នាក់ជាតិ ដើម្បីជ្រើសរើសបេក្ខជនឆ្នើមទៅចូលរួម «ការប្រកួតប្រជែងជាសកលផ្នែកព័ត៌មានវិទ្យាសម្រាប់យុវជនមានពិការភាព» ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៧-២៩ ខែតុលា ឆ្នាំ២០២៦ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម។
📋 លក្ខខណ្ឌនៃការជ្រើសរើសបេក្ខជន៖
- មានអាយុចាប់ពី ១៤ ដល់ ២៣ឆ្នាំ
- ចេះភាសាអង់គ្លេស ដែលអាចទំនាក់ទំនងបាន
- មានចំណេះដឹងផ្នែកកុំព្យូទ័រ និងមានស្មារតីតស៊ូព្យាយាម
- ត្រូវមានលិខិតឆ្លងដែន (Passport) ដែលអាចប្រើប្រាស់បាន
- មានការអនុញ្ញាតពីគ្រួសារ អាណាព្យាបាល និងសាលារៀន ដើម្បីចូលរួម
📅 កាលបរិច្ឆេទឈប់ទទួលពាក្យ៖
ថ្ងៃចន្ទ ទី២៩ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោង ១៧:០០ នាទីល្ងាច។

Council #យុវជនមានពិការភាព #ឱកាសស្មើគ្នា

08/06/2026

ខ្ញុំមានការចាប់អារម្មណ៍ទៅលើអត្ថបទរបស់ លោកសាស្ត្រាចារ្យ Akaraphong Khamkhun អ្នកជំនាញផ្នែកកិច្ចការអាស៊ាន និងការសិក្សាបញ្ហាវិវាទព្រំដែនថៃ-កម្ពុជា ដែលមានចំណងជើង​ថា «ការវិភាគលើសំណើ៖ ថៃគ្រប់គ្រងហ្គេម UNCLOS» ហើយនៅក្នុងការសំណេរវិភាគរបស់លោកសាស្ត្រាចារ្យ បាននិយាយដោយត្រង់ៗថា សង្គមថៃជាសង្គមដែលរស់នៅក្នុងការស្រមើស្រមៃ និងមិនសូវអានសៀវភៅ។

ខ្ញុំសូម​ចូលរួមចែករំលែក​នូវ​អត្ថបទ​នេះដោយបកប្រែក្រៅផ្លូវការ ដើម្បីជូនប្រជាជននៃប្រទេស​ទាំងពីរ​កម្ពុជានិងថៃ បាន​ជ្រាប​បន្ថែម។ ខ្ញុំសូមមិនមានការធ្វើអត្ថាធិប្បាយ បន្ថែមអ្វីទេទៅ​លើអត្ថបទ​របស់លោក សូមទុកឱ្យ​ប្រជា​ជនទាំងពីរពិចារណាលើអ្វីដែលលោក Akaraphong Khamkhun បានសរសេររៀបរាប់។ ខាងក្រោមខ្លឹមសារអត្ថបទទាំងស្រុង៖

«ការវិភាគលើសំណើ៖ ថៃគ្រប់គ្រងហ្គេម UNCLOS»
បង្ហោះផ្សាយលើគណនី Facebook : Akkharaphong Khamkhun: ថ្ងៃទី07/06/2026:

អ្នកជំនាញផ្នែកវិទ្យាសាស្ត្រនយោបាយថៃ បានធ្វើការវិភាគលើករណីដែលកម្ពុជាបានផ្ញើលិខិតទៅកាន់ភាគីថៃ និងអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីចាប់ផ្តើម ដំណើរការផ្សះផ្សាដោយបង្ខំ (Compulsory Conciliation) អនុលោមតាមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រឆ្នាំ១៩៨២ ឬ UNCLOS។ ក្នុងនោះក៏មានការតែងតាំងអ្នកជំនាញច្បាប់ចំនួន ២រូបជាតំណាង និងទុកពេលឱ្យភាគីថៃស្នើឈ្មោះតំណាង២រូប ក្នុងរយៈពេល៣សប្ដាហ៍ ដើម្បីជ្រើសរើសប្រធានមកបំពេញតួនាទីផ្សះផ្សា។

សាស្ត្រាចារ្យ Akaraphong Khamkhun អ្នកជំនាញផ្នែកកិច្ចការអាស៊ាន និងការសិក្សាបញ្ហាវិវាទព្រំដែនថៃ-កម្ពុជា បានធ្វើការវិភាគដោយត្រង់ៗថា សង្គមថៃជាសង្គមដែលរស់នៅក្នុងការស្រមើស្រមៃ និងមិនសូវអានសៀវភៅ។

ខ្ញុំបាននិយាយពីរឿងនេះរាប់មិនអស់ឡើយ។ កម្ពុជាគេធ្វើទៅតាមអ្វីដែលបានចែងនៅក្នុងច្បាប់អន្តរជាតិ ប៉ុន្តែយើងជាសង្គមដែលសូម្បីតែចំណេះដឹងមូលដ្ឋានអំពី ច្បាប់សមុទ្រក៏មិនទាន់យល់ដឹងផង។

បន្ទាប់មកពួកគេត្អូញត្អែរថា កម្ពុជាដើរហ្គេមលឿនជាង ធ្វើឱ្យថៃត្រៀមខ្លួនមិនទាន់។ ការដែលត្រៀមខ្លួនមិនទាន់នោះ គឺដោយសារតែគ្មានសតិក្នុងការប្រកាន់ខ្ជាប់នូវគោលការណ៍ ហើយក្នុងករណីថៃ-កម្ពុជា យើងដោះស្រាយបញ្ហាខុសចំណុចមករហូត។ បញ្ហាកំពុងកើតឡើងនៅព្រំដែនគោក ប៉ុន្តែបែរជាទៅប្រកាសលុបចោលកិច្ចព្រមព្រៀងព្រំដែនទឹក តើវាមានន័យថាម៉េច? វាមានន័យថាយើងមិនទាន់យល់ដឹងអំពីស្តង់ដានយោបាយអន្តរជាតិទាល់តែសោះ។

យើងជាសង្គមដែលគិតស្រមៃតែម្នាក់ឯង ព្រោះគិតថា កម្ពុជានឹងដើរតាមយើងដោយអាងលើមោទនភាពថា ខ្លួនជាប្រទេសដែលធំជាង មានអំណាចចរចាច្រើនជាង ចង់ធ្វើអ្វីក៏បាន ដែលខ្ញុំគិតថានេះជាមេរៀនដែលសង្គមថៃត្រូវតែរៀនសូត្រ។ មនុស្សជាច្រើននិយាយថា តើយើងដើរមិនទាន់ហ្គេមរបស់កម្ពុជាមែនទេ? វាមិនមែនយើងដើរមិនទាន់ហ្គេមនោះទេ ប៉ុន្តែយើងខ្លួនឯងនៅមិនទាន់ដឹងខ្លួនផងថា តើយើងកំពុងធ្វើអ្វី?

បញ្ហាព្រំដែនគោក ដែលបានកើតឡើងកាលពីខែឧសភា ឆ្នាំ២០២៥ វាត្រឹមតែជាបញ្ហាដែលកើតឡើងនៅតំបន់ Chong Bok ប៉ុណ្ណោះ ប៉ុន្តែសង្គមថៃបែរជានិយាយរាលដាលទៅឆ្ងាយជាបន្តបន្ទាប់ ដោយមិនបានផ្ដោតលើចំណុចជាក់លាក់ឡើយ។ ខ្ញុំសូមនិយាយត្រង់នេះតែម្ដងថា អ្នកដែលស្រែកថា ស្នេហាជាតិប៉ុន្តែគ្មានខួរក្បាល គឺជាអ្នកដែលបំផ្លាញជាតិពិតប្រាកដ។

អ្នកបានយកភាពអគតិផ្ទាល់ខ្លួន និងការស្អប់ខ្ពើមមកធ្វើជាមូលដ្ឋាន ហើយនៅពេលដែលធ្វើអ្វីមិនបានក៏ងាកមកប្រើប្រាស់ហ្គេមបំផ្លាញជនជាតិថៃដូចគ្នា ដោយទាញយកការស្អប់ខ្ពើមរវាងប្រទេសមកធ្វើជាឧបករណ៍។ ខ្ញុំគិតថានេះជាអ្វីដែលសង្គមថៃត្រូវតែងាកមកពិនិត្យមើលខ្លួនឯងឡើងវិញ ជាពិសេសរឿងច្បាប់ ដែលយើងមិនបានគោរពតាមបទដ្ឋានគតិយុត្តទាល់តែសោះ។

ស្ថានការណ៍លើកនេះ បង្ហាញឱ្យឃើញថាសង្គមថៃជាសង្គមដែលខ្វះការយល់ដឹង ញែកមិនដាច់សូម្បីតែកិច្ចសហប្រតិបត្តិការឆ្នាំ១៩៩៥ ជាមួយនឹងអនុស្សរណៈនៃការយោគយល់គ្នារវាងរាជរដ្ឋាភិបាលថៃ និងរាជរដ្ឋាភិបាលកម្ពុជា ស្តីពីការអង្កេត និងការបោះបង្គោលព្រំដែនគោក ឆ្នាំ2000 (MOU 43) ព្រមទាំងយន្តការកម្រិតទ្វេភាគីដ៏សំខាន់របស់ភាគីយោធាចំនួន ២ទៀត រួមមាន គណៈកម្មាធិការព្រំដែនទូទៅ (General Border Committee - GBC) និងគណៈកម្មាធិការព្រំដែនភូមិភាគ (Regional Border Committee - RBC)។

ហេតុដូច្នេះ សម្រាប់ស្ថានការណ៍នេះ យើងកុំស្លន់ស្លោអី។ ថៃបានប្រកាសលុបចោលអនុស្សរណៈនៃការយោគយល់គ្នារវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រថៃ និងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ស្តីពីតំបន់ដែលថៃនិងកម្ពុជាទាមទារសិទ្ធិត្រួតគ្នានៅលើបាតសមុទ្រ ឆ្នាំ២០០១ (MOU 44) ដែលកាលពីថ្ងៃទី៥ ខែឧសភា វាបានបង្ហាញថា ភាគីកម្ពុជាបានត្រៀមលក្ខណៈទុកជាមុនរួចរាល់ហើយ និងបានអនុវត្តទៅតាមច្បាប់យ៉ាងត្រឹមត្រូវ។

នៅពេលថៃប្រកាសលុបចោល MOU 44 អ្វីដែលមានចែងនៅក្នុងកថាខណ្ឌ (Article) តាមមាត្រា 83(3) នៅក្នុងអនុសញ្ញា UNCLOS មិនមានលក្ខណៈបច្ចេកទេសដ៏ស្មុគស្មាញដែលថៃមិនបានដឹងនោះទេ ប៉ុន្តែវាគ្រាន់តែទាមទារឱ្យយើងទៅអានច្បាប់ប៉ុណ្ណោះ។

កម្ពុជាគេគ្រាន់តែធ្វើតាមនីតិវិធីដែលមានចែងនៅក្នុងច្បាប់សមុទ្រនៃអនុសញ្ញា UNCLOS មិនមានអ្វីប្លែកឡើយ។ ហើយការដែលកម្ពុជាកំណត់ពេលឱ្យក្នុងរង្វង់ ៣សប្ដាហ៍ វាក៏មិនមែនជាអំណាចផ្ដាច់ការរបស់កម្ពុជាដែរ គឺកម្ពុជាគ្រាន់តែនិយាយតាមអ្វីដែលបានចែងក្នុងច្បាប់ យោងតាមខទី៣ នៃឧបសម្ព័ន្ធទី៥ ស្តីពីការបង្កើតគណៈកម្មការផ្សះផ្សាប៉ុណ្ណោះ។

ផ្ទុយទៅវិញ សង្គមថៃមិនព្រមដោះស្រាយបញ្ហា មិនមែនចង់យកឈ្នះលើបញ្ហាទេ ប៉ុន្តែគឺចង់យកឈ្នះលើប្រទេសកម្ពុជា។ ប្រសិនបើចង់យកឈ្នះលើបញ្ហា ថៃមិនធ្វើបែបនេះឡើយ។ នេះគឺជាសញ្ញាបង្ហាញពីភាពខ្វះប្រាជ្ញារបស់អ្នកដឹកនាំ។ ប្រជាជនថៃនៅតែញែកមិនដាច់ រវាងការគ្រប់គ្រងចាត់ចែងតំបន់ព្រំដែន ដែលមានយោធាការពារ ជាមួយនឹងព្រឹត្តិការណ៍ប៉ះទង្គិចគ្នានៅព្រំដែន (Military conflict)។

រាល់ការទាស់ទែង ឬការប៉ះទង្គិចខាងយោធា គឺត្រូវទុកឱ្យភាគីយោធាជាអ្នកចាត់ការ ប៉ុន្តែរដ្ឋាភិបាលបែរជាមិនព្រមដោះស្រាយឫសគល់នៃបញ្ហា ហើយព្យាយាមរក្សាទំនាស់នោះទុក ដើម្បីកេងចំណេញផលប្រយោជន៍ខាងនយោបាយ។

ពួកគេគិតថា ការរក្សាបញ្ហាខ្សែបន្ទាត់ព្រំដែនឱ្យនៅមានភាពចម្រូងចម្រាស គឺអាចយកមកប្រើប្រាស់ជាឧបករណ៍ដើម្បីពង្រឹងអំណាច ហើយខ្ញុំគិតថានឹងត្រូវមានការបាញ់បោះដាក់គ្នាម្តងទៀតជាក់ជាមិនខាន។ នេះគឺជាលទ្ធផលដែលឆ្លុះបញ្ចាំងពីភាពបរាជ័យក្នុងការគ្រប់គ្រងចាត់ចែងរបស់រដ្ឋាភិបាល។ កុំភ្លេចថា សង្គ្រាមគឺជានិមិត្តរូប នៃភាពបរាជ័យក្នុងការគ្រប់គ្រងវិវាទរបស់អ្នកមានអំណាចនៅក្នុងរដ្ឋនោះ ហើយវាកើតចេញពីភាពខ្ជីខ្ជា និងការមាក់ងាយក្នុងការដោះស្រាយបញ្ហា។

ចុងក្រោយនេះ នៅពេលដែលកម្ពុជានិយាយថា ថៃលុបចោល MOU 44 ជាឯកតោភាគី តើឥរិយាបថរបស់កម្ពុជាឆ្លុះបញ្ចាំងពីអ្វី? តើវានឹងធ្វើឱ្យថៃខាតបង់នៅលើឆាកអន្តរជាតិដែរឬទេ? ជាការពិតណាស់គឺវាជាការខាតបង់រួចទៅហើយ។

គ្រាន់តែថៃប្រកាសលុបចោល MOU ឬលុបចោលសន្ធិសញ្ញាដោយឯកតោភាគី ជាពិសេសសន្ធិសញ្ញាអន្តរជាតិដែលគ្មានខចែងអនុញ្ញាតឱ្យលុបចោលផងនោះ ប៉ុន្តែថៃបែរជាទៅលុបចោលតាមចិត្ត ដោយសារតែហេតុផលនយោបាយផ្ទៃក្នុង មិនមែនលុបចោលដោយសារហេតុផលអង្គហេតុពិតប្រាកដ ឬខសន្យានៅក្នុងកិច្ចព្រមព្រៀងនោះទេ។

ហេតុដូច្នេះ កម្ពុជានឹងយកចំណុចខ្សោយនេះទៅប្រើប្រាស់ធ្វើអ្វីក៏បាន។ នៅពេលដែលយើងមិនព្រមទទួលស្គាល់ច្បាប់និងបទដ្ឋានគតិយុត្តអន្តរជាតិ ភាគីម្ខាងទៀតគេក៏ត្រូវដើរហ្គេមតបតវិញដែរ។ អ្វីដែលកម្ពុជាធ្វើមិនបានក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមក គឺដោយសារតែមាន MOU 44 រារាំង ប៉ុន្តែនៅពេលដែលថៃលុបចោល កម្ពុជាក៏អាចចាប់ផ្ដើមហ្គេមបន្តបានភ្លាមៗ។

បញ្ហាសព្វថ្ងៃនេះ កើតចេញពីទាហានដែលនៅតាមព្រំដែនមិនចុះសម្រុងនឹងគ្នា។ បញ្ហាលើកនេះ ឆ្លុះបញ្ចាំងពីភាពបរាជ័យក្នុងការចាត់ចែងបញ្ហារបស់ភាគីថៃ ដែលត្រូវតែដោះស្រាយបញ្ហាឱ្យចំគោលដៅ មិនមែនបង្កើតតែការស្អប់ខ្ពើមនោះទេ។

ពេលនេះ សង្គមថៃកំពុងគ្រប់គ្រងចាត់ចែងដោយខុសឆ្គង មិនឈរលើគោលការណ៍វិទ្យាសាស្ត្រ បែរជាយកនយោបាយទឹកកខ្វក់មកលាយឡំ និងលេងសើចជាមួយអារម្មណ៍ប្រជាជន ដើម្បីរក្សាមុខតំណែងនយោបាយរបស់ខ្លួនឯង និងក្នុងគោលបំណងចង់យកឈ្នះភាគីម្ខាងទៀត ដោយមិនមែនចង់យកឈ្នះលើបញ្ហានោះទេ។

ប្រសិនបើចង់ឱ្យវិវាទរវាងថៃ-កម្ពុជាបញ្ចប់ទៅ គឺត្រូវតែដើរតាមហ្គេម លេងទៅតាមច្បាប់ ហើយស្នើឡើងតែម្តងថា តើនឹងជ្រើសរើសនរណាធ្វើជាប្រធាន ដើម្បីឱ្យមកអង្គុយជជែកគ្នាឱ្យមានរបៀបរៀបរយ។ កម្ពុជាក៏មិនត្រូវប្រើល្បិចកលដែរ គឺត្រូវយកស្តង់ដារបស់ UNCLOS មកអនុវត្ត ដែលកំណត់ថាតំបន់សមុទ្រត្រូវតែដោះស្រាយទៅតាមគោលការណ៍ច្បាប់អន្តរជាតិ។

បញ្ហាដែលកើតឡើងទាំងអស់ គឺដោយសារតែដោះស្រាយមិនចំចំណុច ទាហានឈ្លោះគ្នា ប៉ុន្តែបែរជាឱ្យអ្នកការទូតជជែកគ្នា វាក៏គ្មានថ្ងៃបញ្ចប់ដែរ។ វាត្រូវតែអនុវត្តតាមស្តង់ដាច្បាប់ដែលល្អបំផុត និងមានលក្ខណៈជាអន្តរជាតិ៕

https://www.facebook.com/akkharaphong/posts/10236132470712197

06/06/2026
06/06/2026
ទទួលចុះឈ្មោះ ជិតគ្រប់ចំនួនហើយ
05/06/2026

ទទួលចុះឈ្មោះ ជិតគ្រប់ចំនួនហើយ

[WATCH] សាលាជំនាន់ថ្មីទាំង៣កន្លែងនៅភ្នំពេញ ចាប់ផ្ដើមធ្វើតេស្តចូលរៀន...

Address

Preah Norodom Boulevard
Phnom Penh
12210

Alerts

Be the first to know and let us send you an email when NGS , Preah Sisowath posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The University

Send a message to NGS , Preah Sisowath:

Share