វិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ - Phnom Penh Teacher Education College

  • Home
  • Cambodia
  • Phnom Penh
  • វិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ - Phnom Penh Teacher Education College

វិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ - Phnom Penh Teacher Education College នេះជា FB ផ្លូវការរបស់វិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ
(2)

"អនុមោទនាបុណ្យវិសាខបូជា"បុណ្យវិសាខបូជាគឺជាបុណ្យមួយដ៏សំខាន់ក្នុងព្រះពុទ្ធសាសនា ដែលពុទ្ធបរិស័ទទាំងឡាយ អ្នកមានសទ្ធាជ្រះថ្លា...
30/04/2026

"អនុមោទនាបុណ្យវិសាខបូជា"

បុណ្យវិសាខបូជាគឺជាបុណ្យមួយដ៏សំខាន់ក្នុងព្រះពុទ្ធសាសនា ដែលពុទ្ធបរិស័ទទាំងឡាយ អ្នកមានសទ្ធាជ្រះថ្លា មានសេចក្តីគោរព តែងប្រារព្ធធ្វើឡើង ដោយប្រារព្ធហេតុ ៣ ប្រការ ដែលជាប់ទាក់ទងដោយថ្ងៃនក្ខត្តប្ញក្សដ៏ល្អ របស់ព្រះសម្មាសម្ពុទ្ធ ទ្រង់បរិបូរណ៍ដោយគុណដែលប្រមាណមិនបាន ។ ប្រការទាំងនោះរួមាន៖
១_ប្រារព្ធដល់ថ្ងៃដែលព្រះអង្គ ប្រសូត នៅសួនលុម្ពិនី ចន្លោះនគរទាំង ២ គឺនគរកបិលវត្ថុ និងនគរទេវទហ បច្ចុប្បន្នឋិតនៅក្នុងប្រទេសនេប៉ាល់ ។
២_ ប្រារព្ធដល់ថ្ងៃដែលព្រះអង្គ ត្រាស់ដឹងនូវអនុត្តរសម្មាសម្ពោធិញ្ញាណ ជាព្រះពុទ្ធ ក្នុងលោក ។
៣_ ប្រារព្ធដល់ថ្ងៃដែលព្រះអង្គបរិនិព្វាន ដោយអនុបាទិសេសនិព្វានធាតុ ។

អនុមោទនាបុណ្យ វិសាខបូជា ថ្ងៃសុក្រ ១៥កើត​ ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី ១ ខែឧសភា ឆ្នាំ២០២៦

🌐www.ptec.edu.kh
📱 https://www.facebook.com/ptec.edu
✉️ [email protected]
📱 https://t.me/PhnomPenhTeacherEducationCollege

30/04/2026
30/04/2026

កញ្ញា សាក់ ហ្គេកជូ អតីតគរុនិសិ្សត ១២+៤ ជំនាន់ទី៣ ផ្នែកបឋមសិក្សា បច្ចុប្បន្នកំពុងបម្រើការជាគ្រូបង្រៀន នៅសាលាបឋមសិក្សាស្យាបឹងវែង ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។

30/04/2026
30/04/2026
30/04/2026
29/04/2026
ទស្សនកិច្ចសិក្សា ស្តីពី ប្រព័ន្ធគ្រប់គ្រងការរៀន(Learning Management System) និងថ្នាក់រៀនត្រឡប់(Flipped Classroom) នៅឆ្នា...
29/04/2026

ទស្សនកិច្ចសិក្សា ស្តីពី ប្រព័ន្ធគ្រប់គ្រងការរៀន(Learning Management System) និងថ្នាក់រៀនត្រឡប់(Flipped Classroom)

នៅឆ្នាំសិក្សា២០២៥-២០២៦នេះ វិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញបានកំណត់អាទិភាពនៃការលើកកម្ពស់បន្ថែមលើការអប់រំគ្រូបង្រៀន ដោយផ្តោតលើប្រព័ន្ធគ្រប់គ្រងការរៀននិងថ្នាក់រៀនត្រឡប់ ដែលរួមចំណែកក្នុងការធ្វើទំនើបកម្មការបង្រៀននិងរៀនរបស់គរុនិស្សិតកំពុងទទួលការបណ្តុះបណ្តាលក្នុងវិទ្យាស្ថាន។

ជាកិច្ចឆ្លើយតប វិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ លោកស្រីសាស្ត្រាចារ្យជំនួយ ប៉េង​ ទិត្យសុទ្ធី នាយិការងវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញបាន ដឹកនាំទស្សនកិច្ចសិក្សាស្តីពីប្រព័ន្ធគ្រប់គ្រងការរៀន(Learning Management System) និងថ្នាក់រៀនត្រឡប់(Flipped Classroom) ជាមួយគណៈគ្រប់គ្រងវិទ្យាស្ថាន ការិយាល័យគាំទ្រ មហាវិទ្យាល័យ និង ដេប៉ាតឺម៉ង់​ដើម្បីសង្កេត សិក្សា និងពិនិត្យពីរបៀបដំណើរការរបស់ប្រព័ន្ធគ្រប់គ្រងការរៀននិងថ្នាក់រៀនត្រឡប់ នៅវិទ្យាល័យហ៊ុនសែនសេរីភាព ក្រុងតាខ្មៅ ខេត្តកណ្តាល និងបានសម្របសម្រួលដោយអង្គការផ្សព្វផ្សាយការអប់រំកម្ពុជា(Educational Broadcasting Cambodia)។
ទស្សនកិច្ចសិក្សាបានទទួលបានលទ្ធផលជាច្រើន តាមរយៈការសង្កេតថ្នាក់រៀនត្រឡប់ដែលបង្រៀនដោយគ្រូបង្រៀននៅវិទ្យាល័យ, បទបង្ហាញស្តីពីប្រព័ន្ធគ្រប់គ្រងការរៀនដែលបទបង្ហាញដោយគណៈគ្រប់គ្រងវិទ្យាល័យ និងបុគ្កលិកជំនាញ, និងការសាកសួរពិភាក្សាលម្អិតលើបទពិសោធន៍នៃការអនុវត្តនៅក្នុងវិទ្យាល័យ។

www.ptec.edu.kh
📱 https://www.facebook.com/ptec.edu
✉️ [email protected]
📱 https://t.me/PhnomPenhTeacherEducationCollege

កម្មវិធីចុះជួយគាំទ្រដល់សាលាបឋមសិក្សាដែលបានទទួលរងគ្រោះដោយសង្គ្រាមឈ្លានពានថៃនៅព្រំដែន..........ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ វ...
29/04/2026

កម្មវិធីចុះជួយគាំទ្រដល់សាលាបឋមសិក្សាដែលបានទទួលរងគ្រោះដោយសង្គ្រាមឈ្លានពានថៃនៅព្រំដែន..........
ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ វិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ សហការជាមួយអង្គការមូលនិធិគាំទ្រការបណ្ដុះបណ្ដាលសុខភាពសិក្សា និងការលើកកម្ពស់សុខភាព (STEP) គាំទ្រដោយមូលនិធិនីប៉ុន (Nippon Foundation) បានដឹកនាំធ្វើទស្សនកិច្ចទៅសួរសុខទុកគណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សនៅសាលាបឋមសិក្សាបុស្សធំ និងសាលាបឋមសិក្សាតាមន្តសែនជ័យ នៅស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ដែលបានទទួលរងគ្រោះដោយការឈ្លានពានរបស់កងទ័ពថៃ ហើយបច្ចុប្បន្នកំពុងបន្តការសិក្សានៅក្នុងសាលារៀនក្នុងជំរុំបណ្ដោះអាសន្ន(តង់)។ ក្នុងកម្មវិធីទស្សនកិច្ចនេះ ក្រុមការងារ និងគ្រូឧទ្ទេស បង្រៀនដល់សិស្សានុសិស្សអំពីការអនាម័យ និងសុខភាព ព្រមទាំងបាននាំយកកញ្ចប់សម្ភារសិក្សាមួយចំនួនចែកជូនដល់សិស្សានុសិស្ស សរុបចំនួន១៣៤នាក់ (ស្រី៦៣នាក់) ដែលសិស្សម្នាក់ៗទទួលបាន ប៊ិច១ ខ្មៅដៃ១ ជ័រលុប១ បន្ទាត់១ សៀវភៅសរសេរ១ក្បាល ប្រដាប់ខួងខ្មៅដៃ១ សាមុីថ្លា១ និងច្រាស់ដុះធ្មេញ១។ ជាមួយគ្នានេះដែរ មូលនិធិក៏បានផ្ដល់ជូនដល់សាលានីមួយៗនូវ ធុងចម្រោះទឹកស្អាតម៉ាក់ទន្សាយ ប្រអប់សង្គ្រោះបឋម និងសម្ភារៈផ្សេងៗទៀត (ផ្លិត សាប៊ូដុំលាងដៃ ថ្នាំដុសធ្មេញ៧ទីប….) ដោយមួយសាលាទទួលបាន១ឈុត សម្រាប់ទុកប្រើប្រាស់ក្នុងដំណើរការសាលារៀនប្រចាំថ្ងៃ។

www.ptec.edu.kh
📱 https://www.facebook.com/ptec.edu
✉️ [email protected]
📱 https://t.me/PhnomPenhTeacherEducationCollege

ពិធីចុះអនុស្សរណៈយោគយល់គ្នារវាងវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ និងសាលាជប៉ុន JICLA.............................ព្រឹកថ្ង...
29/04/2026

ពិធីចុះអនុស្សរណៈយោគយល់គ្នារវាងវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ និងសាលាជប៉ុន JICLA.............................
ព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ វិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ បានចុះអនុស្សរណៈយោគយល់គ្នាជាមួយ សាលាអន្តរជាតិ Japan International CIESF Leaders Academy (JICLA) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ដោយមានការចូលរួមផងដែរពីសំណាក់ថ្នាក់ដឹកនាំក្រសួង និងថ្នាក់ដឹកនាំអង្គការ CIESF។ អនុស្សរណៈយោគយល់គ្នានេះគឺជាការឆ្លើយតបអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី ដែលមានគោលបំណងលើកកម្ពស់គុណភាពបណ្ដុះបណ្ដាលគ្រូបង្រៀននៅកម្ពុជា តាមរយៈការដកពិសោធពីវិធីសាស្រ្តបង្រៀន និងគ្រប់គ្រងសាលារៀននៅសាលា JICLA ដែលជាសាលាស្តង់ដាជប៉ុន។ គ្រឹះស្ថានសិក្សាទាំងពីរនឹងសហការគ្នាផ្ដោតលើកិច្ចការពីរសំខាន់គឺ ១)លើកកម្ពស់គុណភាពបណ្ដុះបណ្ដាលគរុនិស្សិតដោយផ្ដល់ឱកាសធ្វើកម្មសិក្សាគរុកោសល្យនៅសាលា JICLA និង ២)ការលើកកម្ពស់សមត្ថភាពបង្រៀននិងរៀនដល់បុគ្គលិកអប់រំនៃគ្រឹះស្ថានសិក្សាទាំងពីរ។

www.ptec.edu.kh
📱 https://www.facebook.com/ptec.edu
✉️ [email protected]
📱 https://t.me/PhnomPenhTeacherEducationCollege

27/04/2026

Address

St. 271, Sankat TeoukLaark-III, Khan Tourl Kork
Phnom Penh

Alerts

Be the first to know and let us send you an email when វិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ - Phnom Penh Teacher Education College posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The University

Send a message to វិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ - Phnom Penh Teacher Education College:

Share