17/06/2026
«ព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល»
ស្ថិតក្នុងទិវាប្រកបដោយ មហានក្ខត្តឫក្ស ឧត្តុង្គឧត្តម នៃព្រះរាជពិធីបុណ្យចម្រើន ព្រះជន្មវស្សា សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ គម្រប់ ៩០ យាងចូល ៩១ព្រះវស្សានេះ ក្នុងនាមក្រុមគ្រួសារសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ទូលបង្គំយើងខ្ញុំ សូមព្រះបរមរាជានុញ្ញាត ថ្វាយ ព្រះសព្ទសាធុការពរ ដ៏បវរមហាប្រសើរ ថ្វាយ សម្តេចម៉ែ សម្តេចយាយ សម្តេចយាយទួត សូមព្រះអង្គ មានព្រះកាយពលមាំមួន ព្រះរាជ សុខភាពបរិបូណ៌ និងមានព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ដើម្បីគង់ប្រថាប់ ជាម្លប់ដ៏ត្រជាក់ត្រជុំ សម្រាប់ប្រជានុរាស្ត្រ ជាកូនចៅ ចៅទួត របស់ព្រះអង្គជាដរាបតរៀងទៅ។