21/04/2026
នាខែមីនា និង មេសា ឆ្នាំ ២០២៦ ក្រុមមន្ត្រីសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈបានចុះផ្សព្វផ្សាយអំពីសាកលវិទ្យាល័យទៅដល់សិស្សានុសិស្សថ្នាក់មធ្យមសិក្សាទុតិយភូមិនៅ៤វិទ្យាល័យនៅតាមបណ្តាខេត្តចំនួន៤៖
+ វិទ្យាល័យសម្តេចតេជោហ៊ុនសែនសួង ក្នុងខេត្តត្បូងឃ្មុំ
+ វិទ្យាល័យព្រះមហាក្សត្រីយានីកុសមៈ ក្នុងខេត្តក្រចេះ
+ វិទ្យាល័យហ៊ុនសែនឈូក ក្នុងខេត្តកំពត
+ វិទ្យាល័យហ៊ុនសែនចម្ការដូង ក្នុងខេត្តកែប។
យុទ្ធនាការចុះផ្សព្វផ្សាយនេះជាផ្នែកមួយនៃគម្រោង “ការផ្សព្វផ្សាយដើម្បីបណ្តុះបណ្តាលវប្បធម៌និងការសិក្សាភាសាបារាំង” គាំទ្រដោយទីភ្នាក់ងារឧត្តមសិក្សាដែលប្រើប្រាស់ភាសាបារាំង (AUF) ដែលមានគោលបំណងលើកកម្ពស់ការអប់រំផ្នែកសិល្បៈវប្បធមិនិងការសិក្សាភាសាបារាំង។ យុទ្ធនាការនេះ រំពឹងទទួលលទ្វផលដូចជា សិស្សានុសិស្សនឹងស្គាល់កាន់តែទូលំទូលាយអំពីការសិក្សានៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ឱកាសការងារ ការពង្រឹងកិច្ចសហការរវាងសាកលវិទ្យាល័យនិងវិទ្យាល័យតាមខេត្ត និង ការលើកទឹកចិត្តឱ្យសិស្សានុសិស្សបន្តការសិក្សាថ្នាក់ឧត្តមសិក្សា កាន់តែច្រើននាពេលអនាគត។ដូចនេះ ការផ្សព្វផ្សាយនេះ ផ្តោតសំខាន់លើ៖
+ ព័ត៌មានទូទៅរបស់សាកលវិទ្យាល័យ (ការដាក់ពាក្យស្នើសុំអាហារូបករណ៍ឬការបង់ថ្លៃ ការសិក្សា ឱកាសការងារ និង ស្នាដៃនិស្សិត)
+ កម្មវិធីសិក្សា របស់មហាវិទ្យាល័យទាំង៥ (តូរ្យតន្ត្រី បុរាណវិទ្យា សិល្បៈនាដសាស្ត្រ សិល្បៈសូនរូប ស្ថាបត្យកម្ម និងនគរោបនីយវិទ្យា)
+ កម្មវិធីក្នុងគម្រោងមនុស្សសាស្ត្រ ដែលជាកម្មវិធីអន្តរជាតិរៀបចំឡើងដោយសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ និងវិទ្យាស្ថាន INALCO នៃប្រទេសបារាំង
+ ការសិក្សាភាសាបារាំង។
ជាចុងក្រោយ សូមថ្លែងអំណគុណដល់ក្រសួងអប់រំ យុវជន និងកីឡា និង មន្ទីរអប់រំ យុវជន និងកីឡាខេត្តគោលដៅដែលបានជួយសម្របសម្រួល និង សូមអរគុណដល់ថ្នាក់ដឹកនាំវិទ្យាល័យ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សទាំងអស់សម្រាប់ការទទួលស្វាគមន៍ និងការចូលរួមយ៉ាងសកម្ម។
Aux mois de mars et d’avril 2026, une équipe de personnels de l’Université Royale des Beaux-Arts (URBA) a mené une campagne d’informations auprès des élèves du cycle secondaire dans quatre lycées situés dans quatre provinces, à savoir :
• le lycée Samdach Techo Hun Sen Soung , dans la province de Tbaung Kmom ;
• le lycée Preah Mohaksachyany Kosamak, dans la province de Kratie ;
• le lycée Hun Sen Chhouk, dans la province de Kompot ;
• le lycée Hun Sen Chamkadoung, dans la province de Kep.
Cette campagne d’information s’inscrit dans le cadre du projet intitulé « Communication pour les formations culturelles et Francophones », soutenu par l’Agence universitaire de la Francophonie (AUF). Ce projet vise à promouvoir l’enseignement artistique et culturel ainsi que l’apprentissage de la langue française.
Cette initiative permettra aux élèves de mieux connaître les formations de l’Université Royales des Beaux-Arts, des débouchés professionnels, de renforcer la coopération entre l’université et les lycées des provinces, et de les encourager à poursuivre davantage des études supérieures à l’avenir.
Ainsi, la campagne d’information s’est concentrée principalement sur les éléments suivants :
• les informations générales sur l’université (conditions d’inscription avec ou sans bourse, formations, débouchés professionnels et œuvres des étudiants) ;
• les programmes d’études des cinq facultés (musique, archéologie, arts chorégraphiques, arts plastiques, architecture et urbanisme) ;
• le programme du projet Manusastra, un programme international mis en place conjointement par l’Université Royale des Beaux-Arts et l’Institut national des langues et civilisations orientales (INALCO) de France ;
• l’apprentissage de la langue française.
Enfin, nous adressons nos sincères remerciements au Ministère de l’Éducation, de la Jeunesse et des Sports, ainsi qu’aux Directions provinciales de l’Éducation, de la Jeunesse et des Sports des provinces concernées pour leur appui et leur coordination. Nos remerciements vont également aux directions des lycées, aux enseignants et à l’ensemble des élèves pour leur accueil chaleureux et leur participation active