មហាវិទ្យាល័យ តូរ្យតន្ត្រី - Faculty of Music

  • Home
  • Cambodia
  • Phnom Penh
  • មហាវិទ្យាល័យ តូរ្យតន្ត្រី - Faculty of Music

មហាវិទ្យាល័យ តូរ្យតន្ត្រី - Faculty of Music Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from មហាវិទ្យាល័យ តូរ្យតន្ត្រី - Faculty of Music, College & University, , St138, Phnom Penh.

នាព្រឹក​ថ្ងៃសុក្រ ៨កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ លោក​ ច័ន្ទ​ វិត្ថារ៉ូ​...
24/04/2026

នាព្រឹក​ថ្ងៃសុក្រ ៨កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ លោក​ ច័ន្ទ​ វិត្ថារ៉ូ​ ព្រឹទ្ធបុរស​ មហាវិទ្យាល័យតូរ្យ​តន្ត្រី​ នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ​ បាន​អញ្ជើញ​ចូលរួម​កម្មវិធី​បេីក​ មហោស្រព​តន្ត្រី​ និង​ចម្រៀង​កុមារ​ឆ្នាំ​ ២០២៦​ នៅ​ទីស្តីការ​ក្រសួង​ព័ត៌មាន​ ។

សកម្មភាពនិស្សិតឆ្នាំទី២ នៃមហាវិទ្យាល័យតូរ្យតន្រ្ដី កំពុងសិក្សាមុខវិជ្ជា អាម៉ូនី និង ប៉ូលីហ្វូនី បង្រៀនដោយលោកគ្រូ សុក សិត...
22/04/2026

សកម្មភាពនិស្សិតឆ្នាំទី២ នៃមហាវិទ្យាល័យតូរ្យតន្រ្ដី កំពុងសិក្សាមុខវិជ្ជា អាម៉ូនី និង ប៉ូលីហ្វូនី បង្រៀនដោយលោកគ្រូ សុក សិត្ថា។

19/04/2026

សូមព្រះបរមរាជានុញ្ញាតក្រាបថ្វាយព្រះពរ
ព្រះករុណាព្រះបាទសម្តេច​ ព្រះបរមនាថ​ នរោត្តម​ សីហមុនី​ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា
សូមទ្រង់ប្រកបដោយព្រះរាជសុខភាពល្អបរិបូរណ៍​ សម្រេចបាននូវមហាជោគជ័យក្នុងការព្យាបាលព្រះរោគ​ និងទទួលបានមកវិញនូវព្រះកាយពលមាំមួន​ មហាប្រសេីរឡេីងវិញ។
🙏🙏🙏🙏🙏

19/04/2026
នាឱកាសដ៏វិសេសវិសាលនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំមមី អដ្ឋស័ក ព.ស. ២​៥៦៩ គ.ស. ២០២៦ ​ដែលនឹងឈានចូលដល់នាពេលដ៏ខ្លីខា...
11/04/2026

នាឱកាសដ៏វិសេសវិសាលនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំមមី អដ្ឋស័ក ព.ស. ២​៥៦៩ គ.ស. ២០២៦ ​ដែលនឹងឈានចូលដល់នាពេលដ៏ខ្លីខាងមុខនេះ
យើងខ្ញុំជាថ្នាក់ដឹកនាំ មន្ត្រី សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ មហាវិទ្យាល័យតូរ្យតន្រ្តី នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ សូមគោរពបួងសួងដល់​ទេវតាឆ្នាំថ្មី​​ ប្រោសព្រំ​សព្ទសាធុការពរបវរសួស្តី សិរីមង្គល វិបុលសុខ មហាប្រសើរ ​ជូនចំពោះ ​​លោក ច័ន្ទ វិត្ថារ៉ូ ព្រឹទ្ធបុរស មហាវិទ្យាល័យតូរ្យតន្រ្តី និងលោកស្រី ព្រមទាំងបុត្រាបុត្រី ទទួលបាននូវសុខភាពល្អបរិបូរណ៍ កម្លាំងពលំមាំមួន ប្រាជ្ញាឈ្លាសវៃ ទទូលបានជោគជ័យគ្រប់ភារកិច្ចការងារជានិរន្តរ៍ ជាពិសេស សូមបានសមប្រកបតែនឹងពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ ​កុំបីឃ្លៀងឃ្លាតឡើយ!​

ដោយក្តីគោរពដ៏ខ្ពង់ខ្ពស់ ពីយើងខ្ញុំ សូមគោរពអរគុណ🙏

10/04/2026

នាឱកាសដ៏វិសេសវិសាលថ្លៃថ្លានៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំមមី អដ្ឋស័ក ព.ស.២​៥៧០ គ.ស.២០២៦ ​ដែលនឹងឈានចូលដល់នាពេលដ៏ខ្លឺខាងមុខនេះ
យើងខ្ញុំជាថ្នាក់ដឹកនាំ មន្ត្រី សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ មហាវិទ្យាល័យសិល្បៈសូនរូប នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ សូមគោរពបួងសួងដល់​ទេវតាឆ្នាំថ្មី​​ ប្រោសព្រំ​សព្ទសាធុការពរបវរសួស្តី សិរីមង្គល វិបុលសុខ មហាប្រសើរ ​ជូនចំពោះ ​​ឯកឧត្តមបណ្ឌិត ហេង សុផាឌី និងលោកជំទាវ​ ព្រមទាំងបុត្រាបុត្រី ទទួលបាននូវសុខភាពល្អបរិបូរណ៍ កម្លាំងពលំមាំមួន ប្រាជ្ញាឈ្លាសវៃ ទទូលបានជោគជ័យគ្រប់ភារកិច្ចការងារជានិរន្តរ៍ ជាពិសេស សូមបានសមប្រកបតែនឹងពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ ​កុំបីឃ្លៀងឃ្លាតឡើយ!​

ដោយក្តីគោរពដ៏ខ្ពង់ខ្ពស់ ពីយើងខ្ញុំ សូមគោរពអរគុណ🙏😊

10/04/2026

ទូលព្រះបង្គំ​ ខ្ញុំ​ម្ចាស់ ជាថ្នាក់ដឹកនាំ បុគ្គលិក សាស្ត្រាចារ្យ និងនិស្សិតនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ទាំងអស់៖

សូមព្រះបរមរាជានុញ្ញាត លំឱនកាយវាចាចិត្ត ក្រាបបង្គំទូលថ្វាយព្រះពរជ័យ សិរីមង្គល វិបុលសុខ បវរមហាប្រសើរ​ ថ្វាយចំពោះ៖

ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី
ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ដែលនឹងឈានចូលមកដល់នៅថ្ងៃទី១៤ ខែមេសា គ្រិស្តសករាជ ២០២៦។

ទូលព្រះបង្គំ​ ខ្ញុំ​ម្ចាស់ទាំងអស់គ្នា សូមលើកហត្ថប្រណម្យបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិក្នុងលោក និងទេវតាឆ្នាំថ្មី សូមព្រះអង្គតាមជួយបីបាច់ថែរក្សា អភិបាលគ្រងរក្សា ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សូមព្រះអង្គមានព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះកាយពលមាំមួន ព្រះបញ្ញាញាណភ្លឺថ្លា និងព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំ ដល់ប្រជារាស្ត្រខ្មែរគ្រប់រូបជានិរន្តរ៍តរៀងទៅ។

សូមព្រះអង្គទ្រង់ប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

ក្រាបបង្គំទូលថ្វាយដោយសេចក្តីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត
ពីទូលព្រះបង្គំ​ ខ្ញុំ​ម្ចាស់ទាំងអស់គ្នា ជាថ្នាក់ដឹកនាំ បុគ្គលិក សាស្ត្រាចារ្យ និងនិស្សិតនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ

09/04/2026
កាលពីថ្ងៃសុក្រ ទី៣ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង ៦:៣០ ល្ងាច៖ លោក ច័ន្ទ វិត្ថារ៉ូ ព្រឹទ្ធបុរសមហាវិទ្យាល័យតូរ្យតន្ត្រី នៃសាកលវ...
08/04/2026

កាលពីថ្ងៃសុក្រ ទី៣ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង ៦:៣០ ល្ងាច៖ លោក ច័ន្ទ វិត្ថារ៉ូ ព្រឹទ្ធបុរសមហាវិទ្យាល័យតូរ្យតន្ត្រី នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ បានចូលរួមកិច្ចពិភាក្សាតុមូលក្រោមប្រធានបទ "ការធ្វើឱ្យវប្បធម៌មានលក្ខណៈជាសកល៖ តើវប្បធម៌ជួយសង្គមក្នុងការស្វែងរកដំណោះស្រាយចំពោះបញ្ហាប្រឈមសម័យទំនើបយ៉ាងដូចម្តេច?"។
បុគ្គលិកលក្ខណៈដែលបានចូលរួមវេទិកាពិភាក្សា ៖

លោកស្រី Zahia Ziouani, អ្នកដឹកនាំវង់ភ្លេងស្ត្រីជនជាតិបារាំងល្បីល្បាញជាអន្តរជាតិ ដែលមាន ការចូលរួមយ៉ាងសកម្មក្នុងការលើកកម្ពស់ការរួមបញ្ចូលសង្គម និងសមភាពយេនឌ័រ និងជា ស្ថាបនិកនៃវង់តន្ត្រី Divertimento (និយាយភាសាបារាំង)

លោកស្រី សូ ភីណា, សហស្ថាបនិកកម្ពុមេរា និងជាអ្នកបង្កើតមហោស្រពអក្សរសិល្ប៍ខ្មែរ។ លោក ស្រីជានាយិកាសមាគមស៊ីកាដា (CICADA) (និយាយភាសាខ្មែរ)

ប្រភពរូប: Institut Français

08/04/2026

ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ សូមជម្រាបជូនសាធារណជនឲ្យបានជ្រាបថា ក្រសួងនឹងរៀបចំកម្មវិធី បណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដូនតាដោយមិនបង់ថ្លៃសម្រាប់ឆ្នាំ២០២៦ ចាប់ពីខែឧសភា នេះតទៅនៅទីតាំង ចំនួន១៣ ក្នុងខេត្តចំនួន៩ដូចជា ខេត្តសៀមរាប, កណ្តាល, កំពង់ឆ្នាំង, កំពង់ចាម, កំពង់ធំ, បន្ទាយមានជ័យ, មណ្ឌលគិរី, រតនគិរី និងព្រះវិហារ។ ជំនាញដែលនឹងបណ្តុះបណ្តាលនោះរួមមានតម្បាញសូត្រនិងអំបោះ, តម្បាញក្រមាពណ៌ត្រុំ, ប៉ាក់ឌិន, ចម្លាក់ប្រាក់/ស្ពាន់, ចម្លាក់ស្បែក, តម្បាញក្រណាត់ជនជាតិដើមភាគតិច, ខ្មុកស្មាច់, ខ្មុកម្រក្សណ៍, តម្បាញកន្ទេលផ្អាវ, ស្មូនឆ្នាំង, ចម្លាក់ពុម្ព, កុលាលភាជន៍ និងគំនូរបុរាណ។
ចំពោះសិស្សដែលមកពីគ្រួសារក្រីក្រដែលមានបណ្ណសមធម៌ និងគ្រួសារងាយរងហានិភ័យ រាជរដ្ឋាភិបាលនឹងឧបត្ថម្ភប្រាក់ចំនួន២៨០,០០០(ម្ភៃប្រាំបីម៉ឺន)រៀលក្នុងមួយខែ តែត្រូវបំពេញលក្ខខណ្ឌសិក្សាឲ្យបានត្រឹមត្រូវ។

04/04/2026

Address

#104A, St138
Phnom Penh

Opening Hours

Monday 07:30 - 17:30
Tuesday 07:30 - 17:30
Wednesday 07:30 - 17:30
Thursday 07:30 - 17:30
Friday 07:30 - 17:30
Saturday 07:30 - 11:30

Website

Alerts

Be the first to know and let us send you an email when មហាវិទ្យាល័យ តូរ្យតន្ត្រី - Faculty of Music posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share