20/05/2026
នាព្រឹកថ្ងែទី20 ខែឧសភា ឆ្នាំ2026
ប្រធានមជ្ឈមណ្ឌលសូត្រខ្មែរនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ លោកសាស្រ្តាចារ្យ ថៃ អៀងលី និងម្ចាស់ហាងសួយ ចូហ៍(Sui Joh) លោក Yusuke Harry Asano បានអញ្ជើញចូលរួមចុះហត្ថលេខាលើអនុស្សរណៈនៃកិច្ចព្រមព្រៀងយុទ្ធសាស្រ្ត(MOA) ស្ដីអំពី "គម្រោងបដិវត្តន៍មាស" ដែលគោលបំណងសំខាន់ផ្ដោតទៅលើបច្ចេកវិទ្យាច្នៃប្រឌិត សូត្រជាទម្រង់ក្រដាសផ្ទៃរាប។ នៅក្នុងគម្រោងនេះដែរបានភ្ជាប់មកនូវមូលនិធិ "អនាគតមាស" ដែលនឹងផ្ដល់ប្រាក់ចំណេញសុទ្ធ 5% ពីការលក់សម្រាប់ផ្ដល់ជាអាហារូបករណ៍ដល់និស្សិតស្ម័គ្រចិត្តក្នុងមជ្ឈមណ្ឌល។