សាកលវិទ្យាល័យឥន្ទ្រវិជ្ជា សាខាខេត្តសៀមរាប

  • Home
  • Cambodia
  • Siem Reap
  • សាកលវិទ្យាល័យឥន្ទ្រវិជ្ជា សាខាខេត្តសៀមរាប

សាកលវិទ្យាល័យឥន្ទ្រវិជ្ជា សាខាខេត្តសៀមរាប ថ្នាក់សិក្សា បណ្ឌិត អនុបណ្ឌិត បរិញ្ញាបត្រ/រង
និងវគ្គបណ្ដុះបណ្ដាលខ្លីៗជាច្រើនសម្បូបែប។

31/10/2024
29/10/2024

សូមថ្វាយព្រះពរព្រះរាជពិធីខួបលើកទី ២០ នៃការគ្រងព្រះបរមសិរីរាជសម្បត្តិគម្រប់ ថ្វាយ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពងខ្ពស់បំផុត សូមមានព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះកាយពលមាំមួន ព្រះបញ្ញាវាងវៃ និងព្រះជន្មាយុយឺនយូរ ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជំ សម្រាប់ប្រជានុរាស្ត្រខ្មែរយូរអង្វែងតរៀងទៅ

#ហ៊ុនម៉ាណែត
#កម្ពុជា

ទូលព្រះបង្គំសូមអរព្រះគុណម្ចាស់គ្រប់ព្រះអង្គ គង់នៅវត្តឥន្ទបត្តបុរី អង្គរខាងជើង ដែលបានអនុញ្ញាតដល់សាស្ដ្រាចារ្យ ក្រុមនិស្សិ...
19/10/2024

ទូលព្រះបង្គំសូមអរព្រះគុណម្ចាស់គ្រប់ព្រះអង្គ គង់នៅវត្តឥន្ទបត្តបុរី អង្គរខាងជើង ដែលបានអនុញ្ញាតដល់សាស្ដ្រាចារ្យ ក្រុមនិស្សិត ចូលរួមក្នុងកម្មវិធី #បុណ្យកឋិនទានមហាសាមគ្គី #វត្តឥន្ទបត្តបុរីអង្គរខាងជើង 🙏🙏🙏

ឱកាសពិសេស អាហារូបករណ៍ ១០០% សម្រាប់ឆ្នាំសិក្សា ២០២៤~២០២៥
07/10/2024

ឱកាសពិសេស អាហារូបករណ៍ ១០០% សម្រាប់ឆ្នាំសិក្សា ២០២៤~២០២៥

01/10/2024

លិខិតជូនពរ ជូនចំពោះ
លោកឧកញ៉ាបណ្ឌិត សាកលវិទ្យាធិការ
នៃសាកលវិទ្យាល័យឥន្ទ្រវិជ្ជា (UI)
សូមលោកឧកញ៉ាបណ្ឌិត ព្រមទាំង
ក្រុមគ្រួសារ ទទួលបាននូវ សុខភាព
ល្អបរិបូណ៌ និងជោគជ័យគ្រប់ភារកិច្ច
ការងារ ជាពិសេសទៀត សូមលោក
ឧកញ៉ាបណ្ឌិត មានកាយពលមាំមួន
ជន្មាយុយ៉ឺនយូរ និងសូមជួបប្រទះនូវ
ពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ
សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
🙏គោរពជូនពរពី គណៈគ្រប់គ្រង និង
បុគ្គលិក នៃសាកលវិទ្យាល័យឥន្ទ្រវិជ្ជា(UI)
ទីតាំងបណ្តុះបណ្តាលសាខាខេត្តកំពត ។
🙏 សូមអរគុណ !

26/09/2024

ឈ្វេងយល់ប្រវត្តិពិធីបុណ្យភ្ជុំបិណ្ឌ និងកាន់បិណ្ឌ ដែលជាទំនៀមទម្លាប់ប្រជាជនខ្មែរ .....!!!
បុណ្យភ្ជុំបិណ្ឌជាពិធីបុណ្យមួយដែលធំជាងគេ នៅក្នុងចំណោមពិធីបុណ្យទាំងអស់ ចំពោះអ្នកកាន់ព្រះពុទ្ធសាសនា។
ជារៀងរាល់ឆ្នាំនៅពេលដល់ថ្ងៃខែ ដែលត្រូវប្រារព្ធ ពិធីបុណ្យភ្ជុំបិណ្ឌ គ្រប់បងប្អូនកូនចៅ សាច់ញាតិសន្ដានទាំងអស់
ទោះនៅទីជិត ឬទីឆ្ងាយ តែងតែធ្វើដំណើរទៅជួបជុំគ្នា ជាពិសេសឪពុកម្ដាយនៅស្រុកកណើត ដើម្បីរៀបចំម្ហូបអាហារ
បាយសម្ល ចង្ហាន់យកទៅប្រគេនព្រះសង្ឃ ដែលគង់នៅវត្តអារាម។ ទាំងនេះ គឺជាទម្លាប់មួយដែលគេនិយមធ្វើតៗគ្នា
របស់ជនជាតិខ្មែរជាយូរមកហើយ។

ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌឆ្នាំ២០២៤នេះ ប្រព្រឹត្តទៅចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ ១៥រោច ខែភទ្របទ ត្រូវនឹងថ្ងៃទី១៨
ខែកញ្ញាដល់ថ្ងៃទី៣ ខែតុលា។

* ប្រវត្តិបុណ្យភ្ជុំបិណ្ឌ

បើតាមតម្រាចារតាមប្រវត្តិសាស្ត្រនៃប្រទេសកម្ពុជា បានបង្ហាញថា ពិធីបុណ្យភ្ជុំបិណ្ឌ
គឺកើតមានតាំងពីបុរាណកាលមកម្ល៉េះ។ ប៉ុន្តែទាស់ត្រង់ថា កាលពីសម័យមុនគេមិនហៅថា បុណ្យភ្ជុំទេ
ដោយនៅក្នុងពិធីនេះ គេមានបែងចែកចេញជាពីរថ្នាក់។ ថ្នាក់ដំបូង គឺគេចាប់ផ្ដើមធ្វើចាប់ពីថ្ងៃ១រោច រហូតដល់ថ្ងៃ១៤រោច
ជាវារកភត្ត (ភត្តធ្វើតាមថ្ងៃ) ជាបន្តបន្ទាប់។ ចំណែកមួយថ្នាក់ទៀតគេធ្វើនៅថ្ងៃ ១៥រោច ដែលគេហៅថាបុណ្យភ្ជុំ។
ពិធីបុណ្យទាំងពីរថ្នាក់នេះ បច្ចុប្បន្នត្រូវបានយើងបូកបញ្ចូលគ្នា ហើយហៅកាត់ថា ពិធីបុណ្យបិណ្ឌភ្ជុំ។

* មូលហេតុដែលប្រារព្ធពិធីបុណ្យភ្ជុំ

កាលពីសម័យបុរាណកាល គេធ្វើពិធីបុណ្យនេះ គឺដើម្បីរៀបចំធ្វើសង្ឃភត្ត ទំនុកបម្រុងព្រះសង្ឃ
ដែលគង់ចាំវស្សាក្នុងវត្តរយៈពេល ៣ខែ ចាប់តាំងពីថ្ងៃចូលវស្សារហូតដល់ថ្ងៃចេញវស្សា។
នៅក្នុងចំណេរកាលបុរាណបានចារថា ដោយនៅក្នុងរដូវវស្សាមានភ្លៀងធ្លាក់ជោកជាំ រលឹមពព្រិច
ធ្វើឲ្យមានការលំបាកដល់ព្រះសង្ឃក្នុងពេលធ្វើគោចរ (ដើរ) បិណ្ឌបាត។ ហេតុដូច្នេះ
ទើបបណ្ដាពុទ្ធបរិស័ទនាំគ្នារៀបចំពិធីនេះ ដើម្បីផ្គត់ផ្គង់ព្រះសង្ឃប្រចាំថ្ងៃរហូតដល់ថ្ងៃចេញវស្សា។ ម្យ៉ាងវិញទៀត
នៅក្នុងពិធីបុណ្យនេះ គឺធ្វើឡើងដើម្បីផ្សាយឧទ្ទិសកុសលដល់ពពួក ប្រេតជនញាតិ និងញាតិទាំង ៧សណ្ដាន
ព្រមទាំងតំណញាតិច្រើនមហាកប្បនោះផងដែរ តាមរយៈអនុភាពនៃសង្ឃគតាទក្ខិណាទាន ដែលរស់រងទុក្ខវេទនា
កើតជាប្រេតមានកម្មពៀរជាប់ទោសធ្ងន់ រងកម្មក្រហល់ក្រហាយអត់ឃ្លានទាំងអស់នោះ
បានរួចផុតពីក្ដីលំបាកសោកសៅ។

* ការប្រារព្ធពិធីបុណ្យបិណ្ឌភ្ជុំ

ចំពោះបុណ្យបិណ្ឌភ្ជុំនេះ បុរាណាចារ្យរាជបណ្ឌិតខ្មែរ យើងបានរៀបចំរយៈពេល១៥ថ្ងៃ ដោយចាប់គិតពីថ្ងៃទី១រោច
ដល់ថ្ងៃទី១៥រោច ខែភទ្របទ ជាពិធីមួយសម្រាប់ឧទ្ទិសកុសល ទៅដល់ប្រេតជនញាតិដែលបានស្លាប់ទៅ។
នៅក្នុងរយៈពេល១៤ថ្ងៃ នៃការកាន់បិណ្ឌ ឬដាក់បិណ្ឌនេះ ពុទ្ធបរិស័ទចំណុះជើងវត្តទាំងអស់ ជាពិសេសក្រុមនីមួយៗ
ដែលបានរៀបចំជា ក្រុមដោយលោកតាអាចារ្យចាត់ចែងនោះ ត្រូវបែងចែកចេញ ៣ ឬ៤ក្រុមតូចៗ ដើម្បីរៀបចំធ្វើយាគូ
(បបរ) ឬធ្វើភត្តាហារជា ៣ ទៅ ៤ឆ្នាំង ស្មើនឹង ៣ ទៅ ៤មុខម្ហូប។ ពេលទូងស្គរចំណាំវស្សា អ្នកនៅក្នុងក្រុមវេននីមួយៗ
ត្រូវចាប់ផ្ដើមធ្វើចង្ហាន់ ហើយយាយតាចាស់ៗ ក្នុងក្រុមវេន ត្រូវជ្រើសរើសយកផ្ទះណាមួយ
ដើម្បីប្រមូលនំរៀបចំបាយបិណ្ឌ បាយបត្តបូរ។ រៀបចំរួចហើយត្រូវនាំគ្នាទៅវត្តស្ដាប់លោកសង្ឃសូត្រថ្វាយ បង្គំធម៌
សុខោ និង ធម៌បរាភវសូត្រ។

ចំណែកឯកូនចៅដែលនៅផ្ទះ ត្រូវនាំគ្នាខិតខំដុតដៃដុតជើងបបរ ឬស្លតាមមុខម្ហូបនីមួយៗ ដោយឡែកពីគ្នា។
លុះដល់ពេលព្រឹកព្រាងអរុណោទ័យ (ពេលព្រះអាទិត្យរះឡើង) ត្រូវនាំគ្នារៀប ចំខ្លួន កណ្ដៀត យួរ កាន់ ទូល
រែកចង្ហាន់ទៅវត្ត។ នៅក្នុងវត្ត លោកតាអាចារ្យត្រូវរៀបចំពិធីរាប់បាត្រ នៅលើឧបដ្ឋានសាលា។
បន្ទាប់មកលោកអាចារ្យជាប្រធាន ត្រូវនាំពុទ្ធបរិស័ទវេរ (ប្រគល់) ចង្ហាន់ប្រគេនព្រះសង្ឃ វេរបាយបត្តបូរ។ល។
លុះដល់ពេលព្រះសង្ឃធ្វើបត្តានុមោទនគាថាចប់ មេវេនក្រុមនីមួយៗត្រូវរៀបចំម្ហូបអាហារ
ចំណីចូលគំនាប់ជូនលោកតាអាចារ្យវត្ត ព្រមទាំងចាត់ចែងភោជ នាហារទទួលភ្ញៀវដែលអញ្ជើញទៅបុណ្យ
នៅក្នុងថ្ងៃវេនរបស់ខ្លួននោះផងដែរ៕

សូមអរគុណ !!!

សកម្មភាពប្រលងបញ្ចប់មុខវិជ្ជា ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ វេនសិក្សា សៅរ៍-អាទិត្យ នៃសាកលវិទ្យាល័យឥន្រ្...
22/09/2024

សកម្មភាពប្រលងបញ្ចប់មុខវិជ្ជា ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ វេនសិក្សា សៅរ៍-អាទិត្យ នៃសាកលវិទ្យាល័យឥន្រ្ទវិជ្ជា
ថ្ងៃអាទិត្យ ៥រោច ខែភទ្របទ ឆ្នាំរោង
ឆស័ក ពុទ្ធសករាជ ២៥៦៨
ត្រូវនឹងថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៤

19/09/2024

បិណ្ឌ២
អនុមោទនាពិធីបុណ្យភ្ជុំបិណ្ឌ
ពីសាកលវិទ្យាល័យឥន្ទ្រវិជ្ជា UI ឈ្លៀត
ក្នុង ឳកាសបុណ្យភ្ជុំបិណ្ឌខាងមុខនេះ
យើងខ្ញុំ សូមប្រគេនពរ និងជូនពរ
សាស្ត្រាចារ្យ សមណនិស្សិត និងនិស្សិត
សម្តេចទ្រង់ ឯកឧត្តម លោកជំទាវ អស់
លោក លោកស្រី ព្រមទាំងប្រជាជនខ្មែរ
ទូទាំងប្រទេស អោយមាន សុខភាពល្អ
សំណាងល្អ និង សុខសុវត្ថិភាពគ្រប់
ពេលគ្រប់វេលា
🙏🏻សូមអរព្រះគុណ និងសូមអរគុណ!!!
——————————————
Approved Pchum Ben
Ceremony from University of
Indrawichear UI on the Occasion
In the coming Pchum Ben, we
would like to bless and wish
professors, monks and students,
His Majesty, Excellencies, Lok Chumteavs, Ladies and
Gentlemen, and the Cambodian
people. All over the country to be healthy, good luck and safe
at all times,
🙏🏻thank you !!!

15/09/2024

💬 សាខាសាកលវិទ្យាល័យឥន្ទ្រវិជ្ជា(Ui) ខេត្តសៀមរាប មានកម្មវិធីសិក្សា សម្រាប់ថ្នាក់បរិញ្ញាបត្ររង, ថ្នាក់បរិញ្ញាបត្រ, ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់(វគ្គរៀបរយ) និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់(វគ្គឥស្សរជន ជាមន្ត្រីរាជការវ័យចំណាស់) និងថ្នាក់បណ្ឌិត ។
👨‍🏫មាន÷ ៨ មហាវិទ្យាល័យ និង ១មជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ។
👨‍🏫 ៨ មហាវិទ្យាល័យរួមមាន÷
១.👨‍🎓មហាវិទ្យាល័យនីតិសាស្ត្រ (ច្បាប់)
- ជំនាញ: នីតិសាធារណៈ
- ជំនាញ: នីតិឯកជន
- ជំនាញ: នីតិពាណិជ្ជកម្ម
- ជំនាញ: នីតិរដ្ឋបាល
២.👨‍🎓មហាវិទ្យាល័យមនុស្សសាស្ត្រ និងវិទ្យាសាស្ត្រនយោបាយ
- ជំនាញ: រដ្ឋបាលសាធារណៈ
- ជំនាញ: វិទ្យាសាស្ត្រនយោបាយ
៣.👨‍🎓មហាវិទ្យាល័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងគណិតវិទ្យាអនុវត្តន៍
- ជំនាញ: វិទ្យាសាស្ត្រកុំព្យូទ័រ
- ជំនាញ: គណិតវិទ្យាអនុវត្តន៍
៤.👨‍🎓មហាវិទ្យាល័យពាណិជ្ជសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច
- ជំនាញ: ទីផ្សារ
- ជំនាញ: គ្រប់គ្រងអភិវឌ្ឍន៍
- ជំនាញ: គ្រប់គ្រង
- ជំនាញ: ធនាគារ និងហិរញ្ញវត្ថុ
- ជំនាញ: គណនេយ្យ និងហិរញ្ញវត្ថុ
៥.👨‍🎓មហាវិទ្យាល័យភាសាបរទេស
- ជំនាញ: ភាសាអង់គ្លេស
- ជំនាញ: ភាសាថៃ
- ជំនាញ: ភាសាជប៉ុន
- ជំនាញ: ភាសាចិន
៦.👨‍🎓មហាវិទ្យាល័យវិទ្យាសាស្ត្រអប់រំ
- ជំនាញ: វិទ្យាសាស្ត្រអប់រំ
- ជំនាញ: នវានុវត្តន៍
៧.👨‍🎓មហាវិទ្យាល័យសណ្ឋាគារ និងទេសចរណ៍
- ជំនាញ: គ្រប់គ្រងសណ្ឋាគារ
- ជំនាញ: គ្រប់គ្រងទេសចរណ៍
៨.👨‍🎓មហាវិទ្យាល័យកសិកម្ម និង អភិវឌ្ឍន៍ជនបទ
- ជំនាញ: ផលិតកម្ម
- ជំនាញ: ក្សេតសាស្ត្រ
- ជំនាញ: បសុព្យាបាល🙏សូមអរព្រះគុណ និងសូមអរគុណ !

Address

Mondol 3 Village, Sangkat Slokram Road To Angkor Wat ផ្លូវទៅអង្គរ. ក្រោយសាលា SOS
Siem Reap
1772

Alerts

Be the first to know and let us send you an email when សាកលវិទ្យាល័យឥន្ទ្រវិជ្ជា សាខាខេត្តសៀមរាប posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share