សមាគមចលនាយុវជនកម្ពុជា ក្រុម១៥៧ ខេត្តសៀមរាប ស្រុកស្វាយលើ

  • Home
  • Cambodia
  • Siem Reap
  • សមាគមចលនាយុវជនកម្ពុជា ក្រុម១៥៧ ខេត្តសៀមរាប ស្រុកស្វាយលើ

សមាគមចលនាយុវជនកម្ពុជា ក្រុម១៥៧ ខេត្តសៀមរាប ស្រុកស្វាយលើ Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from សមាគមចលនាយុវជនកម្ពុជា ក្រុម១៥៧ ខេត្តសៀមរាប ស្រុកស្វាយលើ, College & University, https://www. google. com/maps/place/Svay%20Leu/@13. 5532254, 104. 2454080/data=, 3m1, 4b1, 4m5, 3m4, 1s0x31104afdbd754cb3:0x9e10b7e8eda9fa61, 8m2, 3d13. 5532254, 4d104. 2454080?gl=KH&hl=en, Siem Reap.

ក្នុងនាមជាសមាគមចលនាយុវជនកម្ពុជា ក្រុម១៥៧ស្រុកស្វាយលេីនិងជាប្រជាពលរដ្ឋខ្មែរម្នាក់ ខ្ញុំសូមសម្តែងនូវការអបអរសាទរយ៉ាងក្លៀវក្...
30/01/2022

ក្នុងនាមជាសមាគមចលនាយុវជនកម្ពុជា ក្រុម១៥៧ស្រុកស្វាយលេីនិងជាប្រជាពលរដ្ឋខ្មែរម្នាក់ ខ្ញុំសូមសម្តែងនូវការអបអរសាទរយ៉ាងក្លៀវក្លា ជូនចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលត្រូវបានគណៈកម្មាធិការមូលនិធិ ពានរង្វាន់សន្តិភាព ស៊ុនហាក់ សាធារណរដ្ឋកូរ៉េ ជ្រើសរើសជាជ័យលាភីពានរង្វាន់សន្តិភាព ស៊ុនហាក់ ប្រចាំឆ្នាំ២០២២ ។ សេចក្តីសម្រេចក្នុងការកំណត់បេក្ខភាពរបស់សម្តេច ផ្អែកលើភាពជាដឹកនាំប្រកបដោយគតិបណ្ឌិតក្នុងការថែរក្សាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍន៍សេដ្ឋកិច្ច ក្នុងព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាក្នុងតំបន់អាស៊ីអាគ្នេយ៍ទាំងមូល។ នេះសរបញ្ជាក់ឱ្យឃើញច្បាស់នូវការទទួលស្គាល់ពីស្ថាប័នសន្តិភាពលើពិភពលោក មកលើការលះបង់ ការប្តេជ្ញាចិត្ត និងស្នាដៃរបស់សម្តេចក្នុងនាមជាមេដឹកនាំមួយរូប ដែលបានបូជាកម្លាំងកាយចិត្ត ដើម្បីបុព្វហេតុសន្តិភាព ស្ទើរពេញមួយជីវិតរបស់លោក។

ពានរង្វាន់នេះ មិនត្រឹមតែជាការទទួលស្គាល់នូវគុណូបក្ការៈរបស់សម្តេចចំពោះសន្តិភាពប៉ុណ្ណោះទេ តែក៏ជាការបង្ហាញពីសមិទ្ធផលសន្តិភាពដ៏បរិបូណ៌ផូរផង់ដែលព្រះរាជាណាចក្រកម្ពុជាកំពុងមានសព្វថ្ងៃផងដែរ។

សូមអរគុណសន្តិភាព! ជយោន៍សម្ដេចហ៊ុនសែន

 #ស្រុកស្វាយលេី ខេត្តសៀមរាប៖ ថ្ងៃ​ពុធ ២រោច ខែបុស្ស ឆ្នាំឆ្លូវ​ ត្រីស័ក ព.ស ២៥៦៥ត្រូវនឹង​ ថ្ងៃ​ទី១៩ ខែមករា ឆ្នាំ២០២២ លោក ...
20/01/2022

#ស្រុកស្វាយលេី ខេត្តសៀមរាប៖ ថ្ងៃ​ពុធ ២រោច ខែបុស្ស ឆ្នាំឆ្លូវ​ ត្រីស័ក ព.ស ២៥៦៥
ត្រូវនឹង​ ថ្ងៃ​ទី១៩ ខែមករា ឆ្នាំ២០២២ លោក អ៊ុន វណ្ណស័ក ប្រធានសមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) ស្រុកស្វាយលើ តំណាងលោក ហ៊ុន ប៉ូគា ប្រធាន (ច យ ក១៥៧) សាខាខេត្តសៀមរាប បានចាត់តាំង
លោក ផាវិសា សមាជិកសកម្មសមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) ស្រុកស្វាយលេី ដឹកនាំ សមាជិកសកម្មចូល​រួមយុទ្ធនាការចាក់វ៉ាក់សាំង ក្រោមអធិបតីភាពលោក​ អៀង ពិសិដ្ធ អភិបាល​នៃ​គណៈអភិបាលស្រុក​ស្វាយលេី វរសេនីយ៍ឯក​ ឡំសុភាព ប្រធានក្រុមការងារទទួលបន្ទុកចាកវ៉ាក់សាំងដុសជំរុញ កងពលធំអន្តរាគមន៍លេខ៣កងពលតូចអន្តរាគមន៍លេខ៧និង មន្ត្រីជាច្រើនរូបទៀត។
_ ទីតាំង១គោលដៅ : វត្តស្វាយលេី
_ សរុបលទ្ធផល: ១២,០៤៨នាក់

 #ស្រុកស្វាយលេី ខេត្តសៀមរាប​ ថ្ងៃអាទិត្យ ១៤ កើត ខែបុស្ស ឆ្នាំឆ្លូវ​ ត្រីស័ក ពុទ្ធសករាជ ២៥៦៥​ ត្រូវនឹងអាទិត្យ​ ថ្ងៃទី១៦ ខ...
16/01/2022

#ស្រុកស្វាយលេី ខេត្តសៀមរាប​ ថ្ងៃអាទិត្យ ១៤ កើត ខែបុស្ស ឆ្នាំឆ្លូវ​ ត្រីស័ក ពុទ្ធសករាជ ២៥៦៥​ ត្រូវនឹងអាទិត្យ​ ថ្ងៃទី១៦ ខែមករា​ ឆ្នាំ២០២២​ លោក​ វ៉ាន់សក្ខ័ ប្រធានសមាគមចលនាយុវជនកម្ពុជា(ក្រុម១៥៧)ស្រុកស្វាយលេី និងអនុប្រធាន​ ព្រមទាំងសមាជិក បានចូលរួមអមដំណេីរ​ ឯកឧត្តម​ ហ៊ុន ប៉ូគា ប្រធានសមាគមចលនាយុវជនកម្ពុជា(ក្រុម១៥៧)សាខាខេត្តសៀមរាប​ ដែលបានរៀបចំកម្មពិធីសម្ភោធដាក់អោយប្រើប្រាស់អាគារសាលារៀនថ្មី១ខ្នង មានកម្ពស់២ជាន់ ស្មើនិង១០បន្ទប់ មានទំហំ៩,២ម៉ែត្រគុណ ៤៥,២ម៉ែត្រ ចំនាយថវិការសរុប14មុឺនដុល្លា ស្ថិតនៅក្នុងសាលាបឋមសិក្សា និង អនុវិទ្យាល័យក្របីរៀល ភូមិទទា សង្កាត់ក្របីរៀល ក្រុងសៀមរាប ខេត្តសៀមរាប ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់
*ឯកឧត្តម ឡៅ ឆន សមាជិកព្រឹទ្ធសភា មណ្ឌលភូមិភាគ៤
*ឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប
*ឯកឧត្តម ពិន ប្រាកដ អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប ដឹកនាំក្រុមការងារចូលរួមដោយ ឯកឧត្តម ហ៊ុន ប៉ូគា ប្រធានសមាគមចលនាយុវជនកម្ពុជា(ក្រុម១៥៧)សាខាខេត្តសៀមរាប និងសមាជិក សមាជិកាជាច្រើនរូប បន្ទាប់ពីបានសម្ភោធដាក់អោយប្រើប្រាស់អាគារសាលារៀនរួចរាល់ សមាគមចលនាយុវជនកម្ពុជា(ក្រុម១៥៧) សាខាខេត្តសៀមរាប បានចែកអំណោយជូនដល់ប្រជាពលរដ្ឋចំនួន ២៥៤គ្រួសារ.

-ដោយក្នុងមួយគ្រួសារទទួលបាន៖
- អង្ករ ២០kg
- ទឹកត្រី ១យួរ
- ទឹកស៊ីអ៉ីវ ១យួរ
- ស្ករស ១kg
- អំបិល ១kg
- សាប៊ូ១ដុំ
- ទឹកសុទ្ធ ១យួរ
- ម៉ាស់ ១ប្រអប់​ ៕

 #ស្រុកស្វាយលើ ខេត្តសៀមរាប៖ ថ្ងៃព្រហស្បត្តិ៍ ១១កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២...
14/01/2022

#ស្រុកស្វាយលើ ខេត្តសៀមរាប៖ ថ្ងៃព្រហស្បត្តិ៍ ១១កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២ លោក អ៊ុន វណ្ណស័ក្ត ប្រធានសមាគមចលនាយុវជនកម្ពុជា(ក្រុម១៥៧) ស្រុកស្វាយលើ តំណាង លោក ហ៊ុន ប៉ូគា ប្រធានសមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) សាខាខេត្តសៀមរាប បានដឹកនាំ អនុប្រធាន និងសមាជិក នាំយកសម្ភារៈមួយចំនួនឧបត្ថម្ភដល់សាលាស្រុកស្វាយលើ ក្នុងការចុះចាក់វ៉ាក់សាំងលើកទី៣​ នៅភូមិត្រពាំងខ្នារ ឃុំត្រពាំខ្នារ ស្រុកស្វាយលើ ខេត្តសៀមរាប។
ដោយមានការចូលរួមពីសំណាក់ លោកអភិបាលស្រុកស្វាយលើ កងរាជអវុធហត្ថ និងអធិការរងស្រុកស្វាយលើ។
+អំណោយរួមមានដូចខាងក្រោម៖
1. ទឹកសុទ្ធ ចំនួន​ ៥០០យួរ
2. ដបបាញ់អាល់កុល​ ចំនួន​ ១០ដប
ក្នុងនោះផងដែរលោក អ៊ុន វណ្ណស័ក្ត បានមានមតិសំណេះសំណាលពាំនាំនូវមតិផ្តាំផ្ញើ ពីលោកហ៊ុន ប៉ូគា សូមមេត្តាយកចិត្តទុកដាក់ អោយបានខ្ពស់នូវអនាម័យ ជាពិសេសសូមចូលរួមអនុវត្តតាមប្រសាសន៍ណែនាំរបស់ សម្តេចតេជោ(៣កុំ ៣ការពារ)ឲ្យបានខ្ជាប់ខ្ជួនដើម្បីចៀផុតពីជំងឺកូវីដ-១៩ដ៏កាចសាហាវនេះ៕

#រស់នៅតាមបែបគន្លងថ្មី
#ការពារខ្លួនឯង_ស្មើនឹងការពារក្រុមគ្រួសាររបស់លោកអ្នក
#៣ការពារ: ត្រូវពាក់ម៉ាស់, ត្រូវលាងដៃ, ត្រូវគម្លាតបុគ្គល
#៣កុំ: កុំនៅបន្ទប់បិទជិត, កុំនៅកន្លែងកុះករ, កុំនៅប៉ះពាល់គ្នា
ដេីម្បីជៀសផុតពីជំងឺដ៏កាចសាហាវនេះ៕

 #ខេត្តសៀមរាប៖ ថ្ងៃអាទិត្យ ០៧កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៩ ខែមករា ឆ្នាំ២០២២ សមាគមចលនាយុវជនកម្...
11/01/2022

#ខេត្តសៀមរាប៖ ថ្ងៃអាទិត្យ ០៧កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៩ ខែមករា ឆ្នាំ២០២២
សមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) សាខាខេត្តសៀមរាប បានបើកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២១ និង ដាក់ទិសដៅការងារបន្តឆ្នាំ២០២២ ក្រោមអធិបតីភាពលោកប្រធាន ហ៊ុន ប៉ូគា ដែលប្រារព្ធកម្មវិធីនៅសណ្ឋាគារ បុរីអង្គរ ខេត្តសៀមរាប។
+លទ្ធផលនៃអង្គប្រជុំបានលើកឡើងនូវលទ្ធផលសម្រេចគោលដៅចុះធ្វើសកម្មភាពការងារនាពេលកន្លងរួមមាន៖
-ថ្នាក់ខេត្ត មានចំនួន ៥១សកម្មភាព ចំណាយថវិកាសរុបអស់: ១២,៥១២ដុល្លា
-ស្រុកក្រឡាញ់ មានចំនួន ២៨សកម្មភាព ចំណាយថវិកាសរុបអស់: ៣,៣៦៧ដុល្លា
-ស្រុកអង្គរធំ មានចំនួន ៨៦សកម្មភាពចំណាយថវិកាសរុបអស់: ២១,៦៣៧ដុល្លា
-ស្រុកជីក្រែង មានចំនួន ៧០សកម្មភាព ចំណាយថវិកាសរុបអស់: ១៨,៩៩៧.៦២៥ ដុល្លា
-ក្រុងសៀមរាប មានចំនួន ២៣សកម្មភាព ចំណាយថវិកាសរុបអស់: ១៤,៦២៥ដុល្លា
-ស្រុកស្រីស្នំ មានចំនួន ៩សកម្មភាព ចំណាយថវិកាសរុបអស់: ១,៥០៧.៩៨ដុល្លា
-ស្រុកបន្ទាយស្រី មានចំនួន ១៧សកម្មភាព ចំណាថវិកាសរុបអស់: ១,៥២៥ដុល្លា
-ស្រុកវ៉ារិន មានចំនួន ៤១សកម្មភាព ចំណាយថវិកាសរុបអស់: ៤,២១៤.១៥ដុល្លា
-ស្រុកពួក មានចំនួន ២១សកម្មភាព ចំណាយថវិកាសរុបអស់: ៣,៥០០ដុល្លា
-ស្រុកស្វាយលើ មានចំនួន ៨សកម្មភាព ចំណាយថវិកាសរុបអស់: ១,៩៥០ដុល្លា
-ស្រុកប្រាសាទបាគង មានចំនួន ១៤សកម្មភាពចំណាយថវិកាសរុបអស់: ២៨,៨២០,០០០រៀល
-ស្រុកអង្គរជុំ មានចំនួន ២៨សកម្មភាព ចំណាយថវិកាសរុបអស់: ៩,៥៣២,០០០រៀល
-ស្រុកសូទ្រនិគម មានចំនួន ២៤សកម្មភាព ចំណាយថវិការសរុបអស់: ៦,០០០ដុល្លា
+ដោយសរុបចំនួនគោលដៅមាន ៤២០សកម្មភាព
ថវិកាជាដុល្លាមាន: ៧០,៣៦២.៤៥៥$(ចិតសិបពាន់ បីរយហុគសិបពីរដុល្លា​ បួនរយហាសិបប្រាំសេន)
ថវិកាជាលុយរៀលមាន: ៣៨,៣៥២,០០០៛(សាមសិបប្រាំបីលាន បីរយហាសិបពីរពាន់​ រៀលគត់)

+សម្រាប់ទិសដៅការងារឆ្នាំ២០២២ សមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) សាខាខេត្តសៀមរាប ក្រុង-ស្រុកទាំងអស់​ បានប្តេជ្ញាចិត្ត និងបន្តខិតខំប្រឹងប្រែងបន្តការងារសង្គមជាមួយអាជ្ញាធរមូលដ្ឋានអោយកាន់តែបានល្អប្រសើ និងធ្វើការងារមនុស្សធម៌អោយចំគោលដៅជាពិសេសជាមួយអ្នកដែលខ្វះខាតពិតប្រាកដ ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍន៍ជាតិមាតុភូមិ និង បេជ្ញាថែរក្សាសន្តិភាពអោយបានទោះក្នុងតំលៃណាក៏ដោយ។

#រស់នៅតាមបែបគន្លងថ្មី
#ការពារខ្លួនឯង_ស្មើនឹងការពារក្រុមគ្រួសាររបស់លោកអ្នក
#៣ការពារ: ត្រូវពាក់ម៉ាស់, ត្រូវលាងដៃ, ត្រូវគម្លាតបុគ្គល
#៣កុំ: កុំនៅបន្ទប់បិទជិត, កុំនៅកន្លែងកុះករ, កុំនៅប៉ះពាល់គ្នា
ដេីម្បីជៀសផុតពីជំងឺដ៏កាចសាហាវនេះ៕

10/01/2022
 #ស្រុកស្វាយលើ ខេត្តសៀមរាប៖ ថ្ងៃសុក្រ ៥កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី៧ ខែមករា ឆ្នាំ២០២២ ល...
08/01/2022

#ស្រុកស្វាយលើ ខេត្តសៀមរាប៖ ថ្ងៃសុក្រ ៥កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី៧ ខែមករា ឆ្នាំ២០២២ លោក អ៊ុន វណ្ណស័ក្ត ប្រធានសមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) ស្រុកស្វាយលើ តំណាង លោក ហ៊ុន ប៉ូគា ប្រធានសមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) សាខាខេត្តសៀមរាប ព្រមជាមួយ សមាជិក សមាជិកា ដោយមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន បាននាំយកអំណោយប្រគល់ជូន ប៉ុស្តិ៍នគរបាល រដ្ឋបាលស្រុកស្វាលើ ក្នុងភូមិត្រពាំងខ្នារ ឃុំត្រពាំងខ្នារ ស្រុកស្វាយលើ ខេត្តសៀមរាប។

+អំណោយដែលបានប្រគល់ជូនរួមមាន៖
១.ឯកសណា្ឋនប្រជាការពារ ចំនួន១០កំប្ល៉េ
២.ថវិកា​ ៤០០,០០០រៀល

ក្នុងនោះផងដែរលោក អ៊ុន វណ្ណស័ក្ត បានមានមតិសំណេះសំណាលនាំនូវមតិផ្តាំផ្ញើ ពីលោកហ៊ុន ប៉ូគា សូមមេត្តាយកចិត្តទុកដាក់ អោយបានខ្ពស់នូវអនាម័យ ជាពិសេសសូមចូលរួមអនុវត្តតាមប្រសាសន៍ណែនាំរបស់ សម្តេចតេជោ.

#រស់នៅតាមបែបគន្លងថ្មី
#ការពារខ្លួនឯង_ស្មើនឹងការពារក្រុមគ្រួសាររបស់លោកអ្នក
#៣ការពារ: ត្រូវពាក់ម៉ាស់, ត្រូវលាងដៃ, ត្រូវគម្លាតបុគ្គល
#៣កុំ: កុំនៅបន្ទប់បិទជិត, កុំនៅកន្លែងកុះករ, កុំនៅប៉ះពាល់គ្នា​ ។
ដើម្បីចៀសផុតពីជំងឺកូវីដ-១៩ដ៏កាចសាហាវនេះ៕

 #នៅថ្ងៃសុក្រ ១២រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព. ស២៥៦៥ ត្រូវនឹងថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ លោក សឹង្ហ សំរឹទ្ធិ អនុប្រធានស...
31/12/2021

#នៅថ្ងៃសុក្រ ១២រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព. ស២៥៦៥ ត្រូវនឹងថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១
លោក សឹង្ហ សំរឹទ្ធិ អនុប្រធានសមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) សាខាខេត្តសៀមរាប តំណាងឯកឧត្តមប្រធាន ហ៊ុន ប៉ូគា ព្រមទាំងក្រុមការងារ និងឯកឧត្តម ម៉ៅ ដារិន សមាជិកក្រុមប្រឹក្សាខេត្តសៀមរាប លោកឆៃសីលា អនុប្រធានសមាគមន៍ចលនាយុវជនកម្ពុជាស្រុកស្វាយលេី បានចូលជួបសម្តែងការគួរសម និងជូនពរឆ្នាំថ្មីដល់ ឯកឧត្តមអ្នកឧកញ៉ាបណ្ឌិត សៀង ណាំ សមាជិកសភា និងជាតំណាងរាស្រ្តមណ្ឌលខេត្តសៀមរាប។
ក្នុងឪកាសនោះផងដែរ ឯកឧត្តមអ្នកឧញ៉ាតំណាងរាស្រ្តបានទទួលអាហារថ្ងៃត្រង់មួយពេល និងមានប្រសាសន៍ផ្តាំផ្ញើឲ្យយុវជនទាំងអស់ខិតខំថែរក្សាការពារសន្តិភាព នឹងបន្តជួយការងារសង្គមឲ្យបានច្រើន ចូលរួមអនុវត្តន៍តាមប្រសាសន៍របស់សម្តេចតេជោ នឹងការណែនាំរបស់ក្រសួងសុខាភិបាលដើម្បីរួមគ្នាទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩។

Happy New​ Year 2022
នៅ​ក្នុង​ឱកាសចូល​ឆ្នាំ​ថ្មី​ ២០២២​ នេះ​ ខ្ញុំបាទសូមបួងសួងដល់វត្ថុសក្កិសិទ្ធិនៅក្នុងភពត្រៃយ៍ បារមីក្រុងអង្ករ សូមជួយបីបាច់ ថែរក្សា​ ដល់​បងប្អូន​ទាំងអស់​​ ព្រមទាំងក្រុមគ្រួសារ ឲ្យ​មានសុខភាពល្អ កំលាំងពលំមាំមួន ប្រាជ្ញាវៀងវៃ អាយុយឺនយូរ និងសុភមង្គល កុំបីឃ្លៀងឃ្លាតឡេីយ.

#រស់នៅតាមបែបគន្លងថ្មី
#ការពារខ្លួនឯង_ស្មើនឹងការពារក្រុមគ្រួសាររបស់លោកអ្នក
#៣ការពារ: ត្រូវពាក់ម៉ាស់, ត្រូវលាងដៃ, ត្រូវគម្លាតបុគ្គល
#៣កុំ: កុំនៅបន្ទប់បិទជិត, កុំនៅកន្លែងកុះករ, កុំនៅប៉ះពាល់គ្នា
ដេីម្បីជៀសផុតពីជំងឺដ៏កាចសាហាវនេះ៕

Address

Https://www. Google. Com/maps/place/Svay%20Leu/@13. 5532254, 104. 2454080/data=, 3m1, 4b1, 4m5, 3m4, 1s0x31104afdbd754cb3:0x9e10b7e8eda9fa61, 8m2, 3d13. 5532254, 4d104. 2454080?gl=KH&hl=en
Siem Reap
855

Website

Alerts

Be the first to know and let us send you an email when សមាគមចលនាយុវជនកម្ពុជា ក្រុម១៥៧ ខេត្តសៀមរាប ស្រុកស្វាយលើ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share