មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តឧត្តរមានជ័យ OMC PTC

  • Home
  • Cambodia
  • Somrong
  • មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តឧត្តរមានជ័យ OMC PTC

មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តឧត្តរមានជ័យ OMC PTC Vocational Training Center

កាលពីថ្ងៃទី២៥ ដល់២៨ ខែឧសភា ឆ្នាំ២០២៦ មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តឧត្តរមានជ័យ រួមជាមួយ មន្ទីរការងារ និងបណ្តុះបណ្ត...
31/05/2026

កាលពីថ្ងៃទី២៥ ដល់២៨ ខែឧសភា ឆ្នាំ២០២៦ មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តឧត្តរមានជ័យ រួមជាមួយ មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ: ខេត្តឧត្តរមានជ័យ ក៏ដូចជា #សាខាបសសខេត្តឧត្តរមានជ័យ និងអាជ្ញាធរមូលដ្ឋាន បានធ្វើការផ្សព្វផ្សាយដល់សហគ្រាសឡឥដ្ឋចំនួន៣ទីតាំង និងក្រុមហ៊ុនកសិ-ឧស្សាហកម្មចំនួន៥ក្រុមហ៊ុន មានភូមិសាស្ត្រស្ថិតក្នុងក្រុងសំរោង ស្រុកអន្លង់វែង និងស្រុកត្រពាំងប្រាសាទ នៃខេត្តឧត្តរមានជ័យ ស្តីពី÷
១.ការហាមប្រាមពលកម្មកុមារអាយុចាប់ពី១៥ឆ្នាំចុះក្រោម ក្នុងទម្រង់ធ្ងន់ធ្ងរ នៅកន្លែងការងារ និងការតាំងចិត្តពីគ្រប់ភាគីដោយមានកិច្ចសន្យា
២.សារប្រយោជន៍ទាំង៣ប្រភេទនៃប័ណ្ណបសស ចំពោះនិយោជិត និយោជក និងបុគ្គលស្វ័យនិយោជ
៣.ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET)
៤.ការអប់រំពីភូមិឃុំមានសុវត្ថិភាព និងឯកសារអត្តសញ្ញាណកម្ម

ការចូលរួមសរុប ៥៨៨នាក់ ស្រី២៧៥នាក់ ខិត្តប័ណ្ណធីវ៉េត ២៦៤សន្លឹក បេនណឺ៣៨សន្លឹក ។




31/05/2026
សារាចរ ស្តីពី ការរៀបចំទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ លើកទី៩ ឆ្នាំ២០២៦ ក្រោមប្រធានបទ «TVET ផ្តល់ជំនាញ កា...
29/05/2026

សារាចរ ស្តីពី ការរៀបចំទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ លើកទី៩ ឆ្នាំ២០២៦ ក្រោមប្រធានបទ «TVET ផ្តល់ជំនាញ ការងារ និងប្រាក់ចំណូល»

នៅថ្ងៃពុធ ១១កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវ...
28/05/2026

នៅថ្ងៃពុធ ១១កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦

មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តឧត្តរមានជ័យ ដោយមានការគាំទ្រពីអង្គការស្វីស (SwissContact) បានរៀបចំកិច្ចប្រជុំពិភាក្សាអំពី កិច្ចព្រមព្រៀងត្រីភាគីសម្រាប់ការគាំទ្រកម្មសិក្សារបស់សិស្ស និស្សិត ជាមួយសហគ្រាសឯកជនក្នុងមុខជំនាញអាទិភាព។

09/05/2026
09/05/2026
ឯកឧត្តម ហេង សួរ នាំយកឱកាសការងារពិសេសទាំងក្នុងនិងក្រៅប្រទេសជូនអតីតពលករនិងយុវជននៅក្នុងខេត្តឧត្តរមានជ័យ(ឧត្តរមានជ័យ)៖ អ្នកក...
09/05/2026

ឯកឧត្តម ហេង សួរ នាំយកឱកាសការងារពិសេសទាំងក្នុងនិងក្រៅប្រទេសជូនអតីតពលករនិងយុវជននៅក្នុងខេត្តឧត្តរមានជ័យ

(ឧត្តរមានជ័យ)៖ អ្នកក្រុងសំរោង ជាពិសេសអតីតពលករពីប្រទេសថៃនិងយុវជនទទួលបាន «ឱកាសពិសេស» មិនត្រឹមតែការងារក្នុងស្រុក ការបណ្តុះបណ្តាលនិងកន្លែងស្នាក់នៅដោយឥតគិតថ្លៃប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងឱកាសការងារនៅក្រៅប្រទេសប្រកបដោយសុវត្ថិភាពនិងប្រាក់ខែខ្ពស់ជាងប្រទេសថៃ។ ការផ្តល់ជូននេះធ្វើឡើងតាមរយៈវេទិកាការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រោមប្រធានបទ «ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ» ដែលបានប្រព្រឹត្តឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅបរិវេណ សួនវេទិកាអុំទូក ស្ថិតក្នុងបុរីរដ្ឋបាល សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ នាថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៦ ដោយមានអ្នកចូលរួមប្រមាណជិត ៨០០នាក់។

វេទិកានេះបាននាំយកតំណាងរោងចក្រ សហគ្រាស ក្រុមហ៊ុន និងតំបន់សេដ្ឋកិច្ចធំៗជាច្រើនទៅជួបផ្ទាល់ជាមួយអ្នកស្វែងរកការងារ ដើម្បីដាក់ពាក្យ សម្ភាសនិងទទួលបានការងារភ្លាមៗដល់មូលដ្ឋានជិត ៣ ០០០កន្លែង ជាពិសេសអតីតពលករមកពីថៃ។ ឯកឧត្តមរដ្ឋមន្រ្តីបានគូសបញ្ជាក់ថា «ពីមុនបងប្អូនរត់រកការងារដែលចំណាយទាំងពេលវេលា និងថវិកា តែពេលច្ចុប្បន្ននេះគឺការងារ និងសាលារៀនរត់រកបងប្អូនកូនក្មួយដល់កន្លែង» ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលផ្តល់អាទិភាពដ៏ចម្បងលើការផ្ដល់ឱកាសការងារប្រកបដោយសុវត្ថិភាព លក្ខខណ្ឌការងារកាន់តែប្រសើរ និងប្រាក់ឈ្នួលសមរម្យដល់ប្រជាពលរដ្ឋដើម្បីធានាបាននូវជីវភាពសមរម្យ និងសន្តិសុខសង្គម ក៏ដូចជាការរួមចំណែកដោយផ្ទាល់ក្នុងការជួយកសាងសេដ្ឋកិច្ចជាតិឱ្យកាន់តែរឹងមាំ។ ជាក់ស្តែង នាពេលបច្ចុប្បន្ននៅមានឱកាសការងារចំនួនជាង​ ៩ម៉ឺនកន្លែងផ្សេងទៀតសម្រាប់ប្រជាពលរដ្ឋ។

មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត ខេត្តឧត្តរមានជ័យ បានចូលរួម ៖ វេទិកាការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក...
08/05/2026

មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត ខេត្តឧត្តរមានជ័យ បានចូលរួម ៖ វេទិកាការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងស្មារតី «ខ្មែរជួយរកការងារ និងផ្តល់ការងារឱ្យខ្មែរ» ត្រូវបានរៀបចំឡើងនាព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦ នៅបរិវេណសាលាស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ

ស្រុកចុងកាល់ ៖ វេទិកាការងារនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ងុយ រិទ្ធ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ

- https://t.me/OMC_PTC
- មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តឧត្តរមានជ័យ OMC PTC

06/05/2026

📣 វេទិកាការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាំយកឱកាសការងារ ៩១ ៩៦៣កន្លែង សម្រាប់អ្នកខេត្តឧត្តរមានជ័យ នៅថ្ងៃទី៨-៩ ខែឧសភា ឆ្នាំ២០២៦ ខាងមុខនេះ។

👉បងប្អូនអតីតពលករដែលវិលត្រឡប់មកកម្ពុជាវិញ យុវជន និងអ្នកស្វែងរកការងារ អាចដាក់ពាក្យ និងសម្ភាសការងារភ្លាមៗផ្ទាល់នៅទីតាំងទាំង ២ ចាប់ពីម៉ោង ៨ព្រឹក ដល់ម៉ោង ៣រសៀល ៖

🗓ថ្ងៃសុក្រ ទី៨ ខែឧសភា ឆ្នាំ២០២៦ នៅក្នុងបរិវេណសាលាស្រុកចុងកាល់ ស្រុកចុងកាល់

🗓ថ្ងៃសៅរ៍ ទី៩ ខែឧសភា ឆ្នាំ២០២៦ នៅក្នុងបរិវេណ វេទិកាអុំទូក ស្ថិតក្នុងបុរីរដ្ឋបាល សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ។

🎁 បងប្អូនអតីតពលករដែលមានបំណងស្វែងរកការងារ នឹងទទួលបាន «ការដឹកជញ្ជូនចូលរួមកម្មវិធី អាហារ និងភេសជ្ជៈ» ដោយឥតគិតថ្លៃ។

👉 ព័ត៌មានបន្ថែមសូមទាក់ទងមកលេខទូរស័ព្ទ ១២៩៧។

Address

ភូមិបុរីរដ្ឋបាល សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ
Somrong
855

Opening Hours

Monday 07:00 - 17:00
Tuesday 07:00 - 17:00
Wednesday 07:00 - 17:00
Thursday 07:00 - 17:00
Friday 07:00 - 17:00
Saturday 08:00 - 13:00

Website

Alerts

Be the first to know and let us send you an email when មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តឧត្តរមានជ័យ OMC PTC posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share