11/05/2026
នាព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦ លោក ទិត ម៉ាប់ ប្រធានវិទ្យាស្ថានភាសាបរទេស (IFL) លោក វ៉ា សុវណ្ណតារា ប្រធានមជ្ឈមណ្ឌលបច្ចេកតវិទ្យាព័ត៌មាន និងលោក ជា សំណាង អនុប្រធានដេប៉ាតឺម៉ង់ថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន បានដឹកនាំក្រុមការងារបច្ចេកទេស ចុះជួបសំណេះសំណាលជាមួយនិស្សិតនៅវិទ្យាស្ថានភាសាបរទេស (IFL)។
គោលបំណងសំខាន់នៃការចុះជួបនាព្រឹកនេះ គឺដើម្បី៖
-ពិនិត្យ និងតេស្តសាកល្បងនូវប្រសិទ្ធភាពនៃ «ប្រព័ន្ធចុះឈ្មោះនិស្សិតតាមអនឡាញ (Online Student Registration System)»។
-ប្រមូលមតិកែលម្អផ្ទាល់ពីនិស្សិត ដើម្បីធានាថាប្រព័ន្ធថ្មីនេះមានភាពងាយស្រួល ចំណេញពេលវេលា និងមានសុវត្ថិភាពខ្ពស់សម្រាប់ប្រើប្រាស់ជាផ្លូវការ។
នេះគឺជាជំហានថ្មីមួយទៀតក្នុងការធ្វើបរិវត្តកម្មឌីជីថល ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការបម្រើសេវារដ្ឋបាលជូនដល់និស្សិតនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។
បណ្តាញសង្គមផ្លូវការ៖
🌐 Website: rupp.edu.kh
🌐 Telegram: t.me/ruppitcenter
🔵 Facebook: មជ្ឈមណ្ឌលបច្ចេកវិទ្យាព័ត៌មាន- IT Center