Khmer Theravada Buddhist Studies Foundation Ayutthaya Campus

Khmer Theravada Buddhist Studies Foundation  Ayutthaya Campus Buddhism Education Of Khmer Krom or Southern Vietnam in Thailand.

07/10/2021
 #មូលនិធិពុទ្ធិសិក្សាខ្មែរថេរវាទប្រទេសថៃ, ថ្ងៃទី ២២.០១.២៥៦៣/២០២០កម្មវិធីបោះឆ្នោតជ្រើសរើសប្រធាន ម.ព.ខ.ថ.អាណត្តិកាលទី ៧ ឆ្...
23/01/2020

#មូលនិធិពុទ្ធិសិក្សាខ្មែរថេរវាទ
ប្រទេសថៃ, ថ្ងៃទី ២២.០១.២៥៦៣/២០២០
កម្មវិធីបោះឆ្នោតជ្រើសរើសប្រធាន ម.ព.ខ.ថ.អាណត្តិកាលទី ៧ ឆ្នាំ ២០២០-២០២២ អបអរសាទរនិស្សិតបញ្ចប់ថ្នាក់បរិញ្ញាប័ត្រឆ្នាំទី ៤ និងប្រគេនអាហារូបករណ៍ចំពោះនិស្សិតសិក្សាបាននិទ្ទេស ៣.៥ ។
ក្រោមអធិបតីភាពគណ:កម្មការ
ឧត្តមប្រឹក្សា ម.ព.ខ.ថ. ភិក្ខុ បាលិធម្មោ ថាច់ ប៉ា
ទីប្រឹក្សា ម.ព.ខ.ថ. ភិក្ខុ គម្ភីរបញ្ញោ សឺន ចាំង
អតីតប្រធានមូលនិធិពុទ្ធិកសិក្សាខ្មែរថេរវាទ ភិក្ខុ តិលក្ខណធម្មោ ថាច់ ខាន់
ប្រធានសម្ព័ន្ធនិស្សិត-និស្សិតខ្មែរក្រោម ភិក្ខុ អគ្គវីរោ ថាច់ យៀង
តំណាងប្រធានសាខាឆៀងម៉ៃ ភិក្ខុ ឋានចារី សឺន ស្រន អតីតប្រធានសាខាអយុធ្យា ភិក្ខុ សន្តិកាមោ ថាច់ សេន និងអតីតប្រធានទីក្រុងបឹងកក់ ភិក្ខុ អត្ថសុភនោ ថាច់ សុភា ព្រមទាំងសមាជិកគ្រប់អង្គ/រូប បានបោះឆ្នោតជ្រើសរើសប្រធានមូលនិធិថ្មី ។
#បេក្ខនិស្សិតជាប់ឆ្នោត
ភិក្ខុ តបសីលោ ថាច់ សប្បាយ ជាប្រធាន ម.ព.ខ.ថ.
ភិក្ខុ អហិមស្សថេរោ សើង សម្បូណ៌ ជាអនុប្រធាន
ភិក្ខុ ធម្មបេមោ ថាច់ ស៊ីណា ជាលេខា
យុវតី សើង ធី សូនី ជាហេរញ្ញិក។
គោលបំណងរបស់គណ:កម្មការមូលនិធិ ២០២០-២០២២នេះគឺ
១.ដើម្បីបន្តសកម្មភាពគណ:កម្មការមូលនិធិមុន។
២. ដើម្បីរួបរួមព្រះសង្ឃខ្មែរឲ្យមានឆន្ទ:តែមួយ កំពុងសិក្សានៅប្រទេសថៃ ។
៣. ដើម្បីចូលរួមកសាងធនធានព្រះសង្ឃខ្មែរក្រោមឲ្យកាន់តែច្រើន។
ហេតុនេះ សូមបងប្អូនជនរួមជាតិចូលរួមអបអរនិងជ្រាបជាព័ត៌មាន ។

15/01/2020

មូលនិធិពុទ្ធិកសិក្សាខ្មែរថេរវាទ
សេចក្ដីជូនដំណឹង
ខ្ញុំព្រះករុណា ភិក្ខុ តិលក្ខណធម្មោ ថាច់ ខាន់ តំណាងឱ្យគណៈកម្មការ ម.ព.ខ.ថ.សូមនមស្សការថ្វាយបង្គំនិងសួរនូវសុខទុក្ខដល់សមាជិក ម.ព.ខ.ថ. ពីចម្ងាយដោយសេចក្ដីគោរពរាប់អាន យោងទៅតាមលក្ខន្តិកៈរបស់ជំរំនិស្សិតខ្មែរថេរវាទ ដែលបានចែងទុកក្នុងមាត្រា ៨៖ ស្ដីពី គណៈកម្មការត្រូវរៀបចំបោះឆ្នោតជ្រើសរើសប្រធានជំរំកំណត់ ២ ឆ្នាំម្ដង ឥឡូវស្របពេលកំណត់ហើយ។

អាស្រ័យហេតុនេះ ខ្ញុំព្រះករុណាសូមអារាធនានិមន្តគណៈកម្មការសមាជិកតាមសាខានានាទាំងអស់មកចូលរួមបោះឆ្នោតជ្រើសរើសប្រធានថ្មី ដោយសេចក្ដីសោមនស្សរីករាយ ដើម្បីដំណើរការឯកសារសិក្សានៅប្រទេសថៃនៅពេលខាងមុខនេះ។

សូមបញ្ជាក់ថា នឹងមានសមណនិស្សិត ៣ អង្គឈរឈ្មោះជាប្រធាន ដូចមានក្នុងសន្លឹកឆ្នោតស្រាប់។
ពេលរសៀលម៉ោង ១៣:០០
ថ្ងៃពុធ ១៣រោច ខែបុស្ស ឆ្នាំកុរ ឯក​ស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹង ថ្ងៃទី២២ ខែមករា ឆ្នាំ២០២០
អាសាយដ្ឋានប្រជុំ
នៅសាកលវិទ្យាល័យមហាចុឡាលុងករណ៍រាជវិទ្យាល័យ ឃុំឡាំសាយ ស្រុកវាំងណយ ខេត្តអយុធ្យា ប្រទេសថៃ បន្ទប់ប្រជុំ គណៈពុទ្ធសាស្រ្ត ជាន់ G។

🍀🍀🍀🌼🌼🌼🌺🌺🌺 #ខ្ញុំព្រះករុណាសូមដំណាងដល់គណកម្មការ-សមាជិក-សមាជិកាទាំងអស់សូមថ្លែងការអនុមោទនាចំពោះទឹកចិត្តនៃព្រះឧទ្ទេសាចារ្យព្រ...
20/10/2019

🍀🍀🍀🌼🌼🌼🌺🌺🌺

#ខ្ញុំព្រះករុណាសូមដំណាងដល់គណកម្មការ-សមាជិក-សមាជិកាទាំងអស់សូមថ្លែងការអនុមោទនាចំពោះទឹកចិត្តនៃព្រះឧទ្ទេសាចារ្យព្រះនាម​ ថាច់ធា-ថាច់តារា-ថាច់សល-ថាច់សូល​ បានឧបត្ថម្ភបច្ច័យចំនួនទឹកប្រាក់ ៣០០០បាត​ សម្រាប់ទ្រទ្រង់ដល់មូលនិធិពុទ្ធិកសិក្សាខ្មែរថេរវាទវៀតណាមខាងត្បូង_សាខាខែត្រអយុធ្យា_ប្រទេសថៃ។ ទីបំផុតសូមជូនពរដល់ព្រះអង្គឲ្យប្រកបដោយពុទ្ធពរ៤ប្រការគឺ អាយុ_ វណ្ណៈ_សុខៈ_ពលៈ គ្រប់ពេលគ្រប់វេលាស្ថានភាពកុំបីអាក់ខានឡើយហោង។

ที่อยู่

MCU
Phra Nakhon Si Ayutthaya
13000

เบอร์โทรศัพท์

+66944920479

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Khmer Theravada Buddhist Studies Foundation Ayutthaya Campusผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ติดต่อ ธุรกิจของเรา

ส่งข้อความของคุณถึง Khmer Theravada Buddhist Studies Foundation Ayutthaya Campus:

แชร์