Build Bright University, Preah Sihanouk Campus

  • Home
  • Build Bright University, Preah Sihanouk Campus

Build Bright University, Preah Sihanouk Campus We are the leading university in Cambodia and we are here to provide quality education for better future

សកម្មភាពក្រុមការងារ សាខាសាកលវិទ្យាល័យបៀលប្រាយ ខេត្តព្រះសីហនុ ចុះចែករំលែកអំពី “បំណិនជីវិត ការងារ និងអនាគត បន្ទាប់ពីបញ្ចប់...
17/06/2026

សកម្មភាពក្រុមការងារ សាខាសាកលវិទ្យាល័យបៀលប្រាយ ខេត្តព្រះសីហនុ ចុះចែករំលែកអំពី “បំណិនជីវិត ការងារ និងអនាគត បន្ទាប់ពីបញ្ចប់ការសិក្សាថ្នាក់មធ្យមសិក្សាទុតិយភូមិ ក្នុងការត្រៀមខ្លួន ដើម្បីបន្តការសិក្សានៅថ្នាក់ឧត្តមសិក្សា”នៅវិទ្យាល័យហ៊ុនសែន មិត្តភាព។

តើប្អូនៗទទួលបានអ្វីខ្លះពីកម្មវិធីនេះ?
1️⃣ ព័ត៌មានអំពីអាហារូបករណ៍៖ ឱកាសមាសសម្រាប់ប្អូនៗដែលចង់បន្តការសិក្សានៅកម្រិតឧត្តមសិក្សាជាមួយ BBU។ 📚

2️⃣ បទពិសោធន៍រៀបចំគម្រោងបំណិនជីវិត៖ រៀនពីរបៀបកំណត់គោលដៅជីវិត និងរៀបចំផែនការដើម្បីសម្រេចគោលដៅទាំងនោះ។ 🌱

3️⃣ ការត្រៀមខ្លួនសម្រាប់អាជីពការងារ៖ ស្វែងយល់ពីការជ្រើសរើសអាជីពដែលសក្តិសម និងការអភិវឌ្ឍន៍ខ្លួនឲ្យត្រូវនឹងតម្រូវការទីផ្សារ។ 🛠

4️⃣ ការសម្រេចចិត្តបន្តការសិក្សានៅកម្រិតឧត្តមសិក្សា៖ ទទួលបានការណែនាំដើម្បីធ្វើការសម្រេចចិត្តដ៏ត្រឹមត្រូវ សន្សំសំចៃពេលវេលា និងធនធាន។ 💡

សាកលវិទ្យាល័យបៀលប្រាយ សូមថ្លែងអំណរគុណដល់គណៈគ្រប់គ្រង សាលា និងសូមជូនពរប្អូនៗសិស្សានុសិស្សទាំងអស់ទទួលបានជោគជ័យក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិខាងមុខនេះ និងអាចសម្រេចក្តីសុបិនរបស់ខ្លួន! 🌟

#វិទ្យាល័យហ៊ុនសែនមិត្តភាព

នាថ្ងៃអង្គារ ២កេីត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ សាខាសាកលវិទ្យាល័យបៀលប្រាយ ខេត...
16/06/2026

នាថ្ងៃអង្គារ ២កេីត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ សាខាសាកលវិទ្យាល័យបៀលប្រាយ ខេត្តព្រះសីហនុ បានសហការជាមួយអគ្គនាយកដ្ឋានកិច្ចការពារអ្នកប្រេីប្រាស់ និងការប្រកួតប្រជែង “ក.ប.ប. “ នៃក្រសួងពាណិជ្ជកម្ម រៀបចំសិក្ខាសាលាផ្សព្វផ្សាយ “ ច្បាប់និងបទប្បញ្ញត្តិពាក់ព័ន្ធនឹងកិច្ចការពារអ្នកប្រេីប្រាស់ សុវត្ថិភាពម្ហូបអាហារ និងការប្រកួតប្រជែង” ជូនសាស្រ្តាចារ្យនិងនិស្សិត នៃសាខាសាកលវិទ្យាល័យបៀលប្រាយ ខេត្តព្រះសីហនុ។

សិក្ខាសាលាខាងលើរៀបចំឡើងក្រោមអធិបតីភាពលោកស្រី សេង សុភា នាយិកាសាខាសាកលវិទ្យាល័យបៀលប្រាយ ខេត្តព្រះសីហនុ និងលោក ផឹង វីរៈ អគ្គនាយករង នៃអគ្គនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ និងការប្រកួតប្រជែង អមដោយថ្នាក់ដឹកនាំ និងមន្ត្រីនៃក.ប.ប. ព្រមទាំងមានការអញ្ជើញចូលរួមពីសាស្ត្រាចារ្យ និស្សិតចំនួន១០០នាក់។

សិក្ខាសាលាខាងលើរៀបចំឡេីងក្នុងគោលបំណងសំខាន់ៗគឺ៖

១-លើកកម្ពស់ការយល់ដឹងរបស់និស្សិត អាជីវករ អ្នកផលិត អ្នកចែកចាយ និងប្រជាពលរដ្ឋទូទៅ អំពីសិទ្ធិនិងកាតព្វកិច្ចរបស់ខ្លួនក្នុងទីផ្សារ ដើម្បីធានាថាការផលិត និងការផ្គត់ផ្គង់ទំនិញ និងសេវាកម្ម មានគុណភាព សុវត្ថិភាព និងមានភាពត្រឹមត្រូវតាមច្បាប់។
២-លើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ
៣-ការពារសិទ្ធិនិងផលប្រយោជន៍អ្នកប្រើប្រាស់
៤-ការធ្វើធុរកិច្ចដោយសុច្ចរិត និងការប្រកួតប្រជែងដោយតម្លាភាព

ការប្រឡងបញ្ចប់កម្រិតបរិញ្ញាបត្រជាន់ខ្ពស់ ជំនាន់ទី១៨ នៅសាខាសាកលវិទ្យាល័យបៀលប្រាយ ខេត្តព្រះសីហនុកាលពីថ្ងៃសៅរ៍ ៦រោច ខែជេស្ឋ...
15/06/2026

ការប្រឡងបញ្ចប់កម្រិតបរិញ្ញាបត្រជាន់ខ្ពស់ ជំនាន់ទី១៨ នៅសាខាសាកលវិទ្យាល័យបៀលប្រាយ ខេត្តព្រះសីហនុ
កាលពីថ្ងៃសៅរ៍ ៦រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៦ សាខាសាកលវិទ្យាល័យបៀលប្រាយ ខេត្តព្រះសីហនុ បានរៀបចំការប្រឡងបញ្ចប់កម្រិតបរិញ្ញាបត្រជាន់ខ្ពស់(MBA) ជំនាន់ទី១៨ ជំនាញគ្រប់គ្រង។

#សាខាសាកលវិទ្យាល័យបៀលប្រាយខេត្តព្រះសីហនុ #កម្រិតបរិញ្ញាបត្រជាន់ខ្ពស់ #ការប្រឡងបញ្ចប់កម្រិតបរិញ្ញាបត្រជាន់ខ្ពស់ #ជំនាន់ទី១៨

អបអរសាទរ👏🏻👏🏻👏🏻 #ពិធីការពារសារណាបញ្ចប់ការសិក្សាកម្រិតបរិញ្ញាបត្ររបស់និស្សិតជំនាន់ទី២២  #មហាវិទ្យាល័យគ្រប់គ្រងធុរកិច្ច #ជំ...
11/06/2026

អបអរសាទរ👏🏻👏🏻👏🏻
#ពិធីការពារសារណាបញ្ចប់ការសិក្សាកម្រិតបរិញ្ញាបត្ររបស់និស្សិតជំនាន់ទី២២
#មហាវិទ្យាល័យគ្រប់គ្រងធុរកិច្ច
#ជំនាញគ្រប់គ្រងទូទៅ

ថ្ងៃទី៣-៥ ខែមិថុនា ឆ្នាំ២០២៦

អបអរសាទរ👏🏻👏🏻👏🏻 #ពិធីការពារសារណាបញ្ចប់ការសិក្សាកម្រិតបរិញ្ញាបត្ររបស់និស្សិតជំនាន់ទី២២  #មហាវិទ្យាល័យគ្រប់គ្រងធុរកិច្ច #ជំ...
05/06/2026

អបអរសាទរ👏🏻👏🏻👏🏻
#ពិធីការពារសារណាបញ្ចប់ការសិក្សាកម្រិតបរិញ្ញាបត្ររបស់និស្សិតជំនាន់ទី២២
#មហាវិទ្យាល័យគ្រប់គ្រងធុរកិច្ច
#ជំនាញគណនេយ្យនិងហិរញ្ញវត្ថុ

ថ្ងៃទី១-៣ ខែមិថុនា ឆ្នាំ២០២៦

អបអរសាទរ👏🏻 #ពិធីការពារសារណាបញ្ចប់ការសិក្សាកម្រិតបរិញ្ញាបត្ររបស់និស្សិតជំនាន់ទី២២  #មហាវិទ្យាល័យនីតិសាស្រ្តនិងវិទ្យាសាស្រ...
04/06/2026

អបអរសាទរ👏🏻
#ពិធីការពារសារណាបញ្ចប់ការសិក្សាកម្រិតបរិញ្ញាបត្ររបស់និស្សិតជំនាន់ទី២២
#មហាវិទ្យាល័យនីតិសាស្រ្តនិងវិទ្យាសាស្រ្តសង្គម
#ជំនាញនីតិសាស្រ្ត

ថ្ងៃទី៣០-៣១ ខែឧសភា ឆ្នាំ២០២៦

អបអរសាទរ👏🏻 #ពិធីការពារសារណាបញ្ចប់ការសិក្សាកម្រិតបរិញ្ញាបត្ររបស់និស្សិតជំនាន់ទី២២  #មហាវិទ្យាល័យវិទ្យាសាស្រ្តនិងបច្ចេកវិទ...
29/05/2026

អបអរសាទរ👏🏻
#ពិធីការពារសារណាបញ្ចប់ការសិក្សាកម្រិតបរិញ្ញាបត្ររបស់និស្សិតជំនាន់ទី២២
#មហាវិទ្យាល័យវិទ្យាសាស្រ្តនិងបច្ចេកវិទ្យា
#ជំនាញបច្ចេកវិទ្យាព័ត៌មាន

នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦ ចាប់ពីម៉ោង ៨:០០ នាទីព្រឹក ដល់ម៉ោង ៤:០០ នាទីល្ងាច ។

📢សេចក្តីជូនដំណឹង សាខាសាកលវិទ្យាល័យបៀលប្រាយ ខេត្តព្រះសីហនុ នឹងរៀបចំ៖  #ពិធីការពារសារណាបញ្ចប់ការសិក្សាកម្រិតបរិញ្ញាបត្ររបស...
27/05/2026

📢សេចក្តីជូនដំណឹង
សាខាសាកលវិទ្យាល័យបៀលប្រាយ ខេត្តព្រះសីហនុ នឹងរៀបចំ៖
#ពិធីការពារសារណាបញ្ចប់ការសិក្សាកម្រិតបរិញ្ញាបត្ររបស់និស្សិតជំនាន់ទី២២ នៅថ្ងៃទី៣-៤-៥ ខែមិថុនា ឆ្នាំ២០២៦ ចាប់ពីម៉ោង ៨:០០ នាទីព្រឹក ដល់ម៉ោង ៥:៣០ នាទីល្ងាច
#មហាវិទ្យាល័យគ្រប់គ្រងធុរកិច្ច
#ជំនាញគ្រប់គ្រងទូទៅ

សូមជូនពរនិស្សិតទាំងអស់ ទទួលបានជោគជ័យ និងលទ្ធផលល្អគ្រប់ៗគ្នា នៅថ្ងៃការពារសារណាបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រនាពេលខាងមុខនេះ!!!!!!

Address

ភូមិ២ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ

Alerts

Be the first to know and let us send you an email when Build Bright University, Preah Sihanouk Campus posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

  • Want your university to be the top-listed University?

Share